ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​២​នាក់​ស្ទាក់​បា.ញ់​ប្រហារ​​បុរស​ម្នាក់​ប្លន់​​យក​ម៉ូតូ​ស្រស់ៗ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្រុម​ចោរ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​​ធ្វើ​សកម្ម​ភាព​​បា.ញ់​បុរស​ម្នាក់​​ប្លន់​​យក​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​​ឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ ស៊េរី​​២០១២ ​បណ្តាល​ឱ្យ​​រង​របួស​​ចំ​ចង្កេះ​​ខាងស្តាំធ្លាយ​មក​ពោះ ​ដែល​ហេតុការណ៍​នេះ​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពីវេលា​ម៉ោង​​២​និង​៤០​នាទី​រសៀល​ថ្ងៃទី​​២០ កញ្ញា ២០១២ ​ត្រង់ចំណុច​​ស្ថានីយ​ប្រេង​សូគីមិច​ តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហាណូយ ​ស្ថិតក្នុង​​ភូមិ​អន្លង់​ក្ងាន

រាជធានីភ្នំពេញ ៖ ​ក្រុម​ចោរ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​​ធ្វើ​សកម្ម​ភាព​​បាញ់​បុរស​ម្នាក់​​ ប្លន់​​យក​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​​ឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ ស៊េរី​​២០១២ ​បណ្តាល​ឱ្យ​​រង​របួស​​ចំ​ចង្កេះ​​ខាងស្តាំធ្លាយ​មក​ពោះ ​ដែល​ហេតុការណ៍​នេះ​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពីវេលា​ម៉ោង​​២​ និង​៤០​នាទី​រសៀល​ថ្ងៃទី​​២០ កញ្ញា ២០១២ ​ត្រង់ចំណុច​​ស្ថានីយ​ប្រេង​សូគីមិច​ តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហាណូយ ​ស្ថិតក្នុង​​ភូមិ​អន្លង់​ក្ងាន ​សង្កាត់​ឃ្មួញ​ ខណ្ឌ​សែនសុខ ។

​ បុរស​រងគ្រោះ​​ឈ្មោះ​ព្រំ ស៊ីនដា អាយុ​២៨ឆ្នាំ ​ស្នាក់​នៅ​ភូមិ​សែន​សុខ សង្កាត់​ឃ្មួញ ខណ្ឌ​​សែន​សុខ ​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​​​សាកល​វិទ្យា​ល័យ​សែន​សុខ ហើយ​​ក្រោយ​មក​បាន​ស្លាប់​ដោយ​សារ​តែ​របួសធ្ងន់​ធ្ងរពេក ។ ​ប្រភព​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​បុរស​រងគ្រោះ​​រួ​ម​ជាមួយ​​ក្មួយ​២​នាក់ បាន​ជិះ​​ម៉ូតូ​​១​គ្រឿង​ត្រឡប់​​មក​ពី​ជញ្ជាត់​ត្រី​ត​ក្រឹម​នៅ​បឹង​កប់​​ ស្រូវ​​តាម​​បណ្តោយ​​ផ្លូវ​​ភ្នំពេញ-ហាណូយ​​​ពី​ជើងទៅត្បូង លុះមក​ដល់​ចំណុច​កើតហេតុ​​ស្រាប់តែ​​មាន​ជន​​ល្មើស​២​នាក់ ស្លៀក​ពាក់​​ស៊ីវិល​ជិះ​ម៉ូតូ​​មក​ដល់​ដក​កាំភ្លើង​ខ្លី​​ម៉ាក​​ K59 ភ្ជង់​ប្លន់​យក​ម៉ូតូ តែ​ត្រូវ​ជនរងគ្រោះ​ប្រវាយ​ប្រតប់​​ទើបធ្វើ​ឱ្យ​ក្រុម​​ចោរ​បាញ់​​​១​គ្រាប់ ​​ចំចង្កេះ​​ធ្លាយ​មក​ពោះ​រង​របួស​តែម្តង ។ ភ្លាមៗ​នោះ​​ជនល្មើស​ក៏​បាន​យក​​​​ម៉ូតូ​​ជិះ​គេច​ខ្លួន​បាត់​ស្រមោល ។

ព័ត៌ ​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕