ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សាធារណការ​​និង​ដឹកជញ្ជូន​សម្រុក​ស្ថាបនា​សួន​ច្បារ​ចែក​ទ្រូង​ផ្លូវ​នៅ​កំណាត់​ផ្លូវ​ជាតិ​លេខ6

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ អង្គភាព​របស់​មន្ទីរ​សា​ធារណការ​ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេ​ញ​​បាន​និង​កំពុង​ដំណើរ​ការ​ស្ថាប​នា​សួន​ច្បារ​បែង​ចែក​ទ្រូ​ង​ផ្លូវ​នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ចាប់​ពី​គល់​ស្ពាន​ជ្រោយ​ចង្វា​រហូត​ដល់​សង្កាត់ព្រែក​លៀប ​​យ៉ាងមមាញឹក​​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ពី​លោក​ កែប​ ជុតិមា ​អភិបាល​រាជធានី​ភ្នំពេញ ។

រាជ​ធានីភ្នំពេញ ៖ អង្គភាព​របស់​មន្ទីរ​សា​ធារណការ​ និង​ដឹក​ជញ្ជូន​រាជ​ធានី​ភ្នំពេ​ញ​​បាន​និង​កំពុង​ដំណើរ​ការ​ស្ថាប​នា​សួន​ច្បារ​បែង​ចែក​ទ្រូ​ង​ផ្លូវ​នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៦ ចាប់​ពី​គល់​ស្ពាន​ជ្រោយ​ចង្វា​រហូត​ដល់​សង្កាត់ព្រែក​លៀប ​​យ៉ាងមមាញឹក​​ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ពី​លោក​ កែប​ ជុតិមា ​អភិបាល​រាជធានី​ភ្នំពេញ ។

លោក នង គន្ធរ៉ា ប្រធាន​មន្ទីរ​សាធារណ​ការ និង​ដឹក​ជញ្ជូន​បាន​ឱ្យ​ដឹង​ថា ​ សួន​ច្បារ​បែង​ចែក​ ទ្រូង​ផ្លូវ​​​​នេះ​មាន​ទទឹង​២​មែ៉ត្រ​​កន្លះ បណ្តោយ​ប្រវែង​៤.០០០មែ៉ត្រ ចាប់ពី​​​គល់​ស្ពាន​​មិត្ត​ភាព​កម្ពុជា-ជប៉ុន​​ (ស្ពាន​ជ្រោ​យ​ចង្វា) ​ដល់​ក្រសួង​​​សុខា​ភិបាល​​ថ្មី ក្នុង​សង្កាត់​​ព្រែក​លៀប ខណ្ឌ​ឫស្សី​កែវ ដោយ​មាន​រៀប​ខឿន​ចិញ្ចើម​ ចាក់​ដី ទន្លេ ដាំ​ស្មៅ ដាំ​ដើម​ជ្រៃ ដាក់​បង្គោល​ភ្លើង​​​ព្រែក ចំនួន​១០០​ដើម ដោយ​យក​លំនាំ​តាម​មុខ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ។

ជា​មួ​យ​គ្នា​នេះ​គំនូស​​ស្លាក​សញ្ញា​ ​ចរាចរណ៍​ក៏​ត្រូវ​បាន​រៀបចំ​ដំណាល​គ្នា​នេះដែរ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​​ចរាចរណ៍​​ឱ្យ​បាន​កាន់​តែ​ងាយ​ស្រួល និង​ទប់​ស្កាត់​កុំ​ឱ្យ​មាន​ការ​បើក​រំលោភ​លើ​ខ្សែ​បន្ទាត់​​​អាទិភាព​របស់​អ្នក​ដទៃ​ ។ ដំណើរ​ការ​សាង​សង់​សួន​ច្បារ​ចែក​ទ្រូង​ផ្លូវនេះ​កំពុង​តែ​ប្រព្រឹត្ត​ទៅ​ក្នុង​​ដំណាក់​កាល​សាក​ល្បង​​៦០០​មែ៉ត្រ គម្រោង​​សរុប​ប្រវែង​​៤.០០០​ម៉ែត្រ ​។ កំណាត់​ផ្លូវ​ជាតិ​លេខ​៦​​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ​ត្រូវ​បាន​កែល​​ម្អ​ដោយ​ពង្រីក​ទទឹង​ផ្លូវ​ដល់​​២៣​មែ៉ត្រកន្លះ និង​ធ្វើ​សួន​ចែក​ទ្រូង​ផ្លូវ​ ដើម្បី​ឱ្យ​មាន​សោភ័ណ​​ភាព​ថែមទៀត ។​

ប៉ុន្មាន​​ឆ្នាំ​ចុង​ក្រោយ​នេះ​​ រាជធានីភ្នំពេញ ក្រោម​ការ​ដឹក​នាំ​របស់​លោកកែប ជុតិមា ឃើញ​​មាន​​ការ​អភិ​វឌ្ឍ​រីក​ចម្រើន​គួរ​ឱ្យ​​​កត់​សម្គាល់​ ។​មានការកត់​​សម្គាល់​​ថា កំណាត់​​ផ្លូវ​ជាតិ​លេខ​៦​នេះ ​នៅ​ពេល​ស្ថាបនា​សួន​បាន​ប្រមាណ​៦០០​មែ៉ត្រ​ក្តី តែ​មើល​ទៅ​ពិត​ជា​​ស្រស់​ស្អាត​ដែល​ធ្វើ​ឱ្យ​សោភ័ណ​ភាព​​រាជ​​ធានី​ភ្នំពេញ​​កាន់​តែ​ស្រស់​បំព្រង​ថែម​ទៀត ៕