រាជធានីភ្នំពេញ ថ្ងៃទី១៨-១៩ កញ្ញា ៖ ជាថ្មីម្តងទៀត ណាហ្គាវើលដែលជាមជ្ឈមណ្ឌលកម្សាន្តប្រចាំតំបន់ឥណ្ឌូចិន បានរៀបចំពិធីជប់លៀងវីអាយភី ចំនួន២យប់នៅក្លិបកម្សាន្ត The Catwalk ។ជាមួយនឹងក្លិបកម្សាន្តដែលអាចទទួលភ្ញៀវបាន២៥០នាក់ ព្រមទាំងការតុបតែងលម្អប្រកបដោយបច្ចេកទេសដ៏ខ្ពស់ និងមានការអញ្ជើញចូលរួមជាពិសេសពីសំណាក់តារាកូរ៉េដ៏ល្បីល្បាញដូចជាក្រុម Cubic ក្រុម Latte ក្រុមតារាបង្ហាញម៉ូដកូរ៉េ និងឌីជេ Li-Ji បានប្រែក្លាយរាត្រីនេះជារាត្រីជប់លៀងដ៏អសា្ចរ្យមួយ និងខុសប្លែកពីកម្មវិធីដទៃ ។ ក្រៅពីការសម្តែងទាំងនោះ ក៏មានការបញ្ចាំងភ្លើង Laser និងការសម្តែងក្បាច់រាំដ៏អស្ចារ្យជាច្រើនទៀត ។
ក្លិបកម្សាន្ត The Catwalk មានទីតាំងស្ថិតនៅជាន់ទី១ ក្នុងសណ្ឋាគារណាហ្គាវើល ។ កម្មវិធីជប់លៀងដ៏ពិសេសនេះ ត្រូវបានអញ្ជើញចូលរួមដោយភ្ញៀវកិត្តិយស តារាបង្ហាញម៉ូដជាតិ និងសមាជិកបណ្តាញអ្នកសារព័ត៌មានជាច្រើននាក់ ។ណាហ្គាវើល ជាសណ្ឋាគារនិងមជ្ឈមណ្ឌលកម្សាន្តស្ថិតក្នុងលំដាប់ថ្នាក់អន្តរជាតិដ៏ល្អបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ក្នុងល្បឿនលឿន ហើយជាក្រុមហ៊ុនធំមួយគ្រប់គ្រងដោយណាហ្គាខប ដែលមានទីផ្សារភាគហ៊ុននៅហុងកុង ។
អគារណាហ្គាវើលទាំងមូលមានប្រវែង១.២លានហ្វ៊ីតការ៉េ ដែលមានបន្ទប់ប្រភេទ Suites និង Deluxe ច្រើនជាង៥០០បន្ទប់ រួមទាំងកន្លែងស្ប៉ាដ៏ល្អប្រណីត ហាងលក់ទំនិញដ៏សម្បូរបែប ភោជនីយដ្ឋាន ចំនួន១៤កន្លែង ក្លិបតន្ត្រីដ៏ពេញនិយម និងបន្ទប់ប្រជុំដ៏ពិសេសបំពាក់ទៅដោយឧបករណ៍ទំនើបៗ រួមបញ្ចូលជាមួយនឹងការប្រើប្រាស់សម្ភារ Touch Screen និងជាសណ្ឋាគារដ៏ធំបំផុតប្រចាំរាជធានីភ្នំពេញ ដែលអាចរៀបចំនូវកម្មវិធីអាពាហ៍ពិពាហ៍ ជប់លៀង សិក្ខាសាលា តាំងពិព័រណ៍ និងកម្មវិធីផ្សេងៗជាច្រើនទៀត ដែលអាចទទួលស្វាគមន៍ភ្ញៀវលើសពី១.០០០នាក់ ។ ពិសេសជាងនេះទៅទៀត ណាហ្គាវើលមានបន្ទប់ Auditorium ដ៏ប្រណីតដែលអាចទទួលស្វាគមន៍គណៈប្រតិភូរហូតដល់៦០នាក់ ។
មជ្ឈមណ្ឌលកម្សាន្តនេះ បានទទួលការស្វាគមន៍បម្រើភ្ញៀវសំខាន់ៗលំដាប់ថ្នាក់ពិភពលោក ដែលក្នុងនោះរួមមាន នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី YAB Dato’Sri Mohd Najib bin Tun AbdulRazak ព្រមទាំងភ្ញៀវគ្រប់ជាតិសាសន៍ដូចជា ក្រុមហ៊ុន Pioneer ក្រុមហ៊ុន Ford ធនាគារមេយប៊ែង ធនាគារស៊ីអាយអឹមប៊ី ធនាគារ ANZ Royal ក្រុមហ៊ុនយូនីលីវើ និងក្រុមហ៊ុនធំៗជាច្រើនទៀត ៕
ចែករំលែកព័តមាននេះ