ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​​​ខ្លួន​ជន​​​ស្ទាវ​​​3​នាក់​​​ប្រើ​ល្បិច​​​​នាំ​ស្ត្រី​​​​​2​នាក់​​ទៅ​ចាប់​រំលោ.ភ​បូក

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ជនស្ទាវបីនាក់ត្រូវ​បាន​កម្លាំង​ប៉ូលិសខណ្ឌដង្កោ សហការ​ជាមួយ​ប៉ូលិស​ខណ្ឌពោធិ៍សែនជ័យ និងប៉ូលិសប៉ុស្តិ៍​ពង​ទឹក​ ព្រម​ទាំង​ប៉ុស្តិ៍ចោម​ចៅធ្វើការ​ចាប់ខ្លួន​បាន​បន្ទាប់​ពី​​ស្រ្តីពីរនាក់បានដាក់ពាក្យប្តឹងជុំ​វិញ​ការ​ចាប់​រំលោ.ភ​​ ហើយក្នុងចំណោម​ពួក​នាង​ទាំង​ពីរ​នាក់​ត្រូវជននោះចាប់រំលោ.ភសេពសន្ថវៈបាន​​​សម្រេច​ម្នាក់ ឯម្នាក់ទៀតមានសំណាង​បានរត់រួច​ពី​កណ្តាប់​ដៃប្រុស​

​​រាជធានីភ្នំពេញ​ ៖ ជនស្ទាវបីនាក់ត្រូវ​បាន​កម្លាំង​ប៉ូលិសខណ្ឌដង្កោ សហការ​ជាមួយ​ប៉ូលិស​ខណ្ឌពោធិ៍សែនជ័យ និងប៉ូលិសប៉ុស្តិ៍​ពង​ទឹក​ ព្រម​ទាំង​ប៉ុស្តិ៍ចោម​ចៅធ្វើការ​ចាប់ខ្លួន​បាន​បន្ទាប់​ពី​​ស្រ្តីពីរនាក់បានដាក់ពាក្យប្តឹងជុំ​វិញ​ការ​ចាប់​រំលោភ​​ ហើយក្នុងចំណោម​ពួក​នាង​ទាំង​ពីរ​នាក់​ត្រូវជននោះចាប់រំលោភសេពសន្ថវៈបាន​​​សម្រេច​ម្នាក់ ឯម្នាក់ទៀតមានសំណាង​បានរត់រួច​ពី​កណ្តាប់​ដៃប្រុស​ព្រានទាំង​នេះ​ ។

ហេតុការណ៍​ចាប់រំលោភនោះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី​ទៀប​ភ្លឺថ្ងៃទី​១៩ កញ្ញា ​នៅក្នុងដីឡូត៍មួយកន្លែង​ដែល​មាន​ឈ្មោះ​ដំណាក់សាម៉នម៉េត ស្ថិតក្នុងភូមិព្រៃកី​«គ»​សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលត្រូវចាប់ខ្លួន​នោះ ត្រូវ​បាន​​គេ​ស្គាល់​ម្នាក់​ឈ្មោះលន រ៉ុម អាយុ១៨ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះសួង ឧត្តម អាយុ១៨ឆ្នាំ ពួក​គេ​មាន​ទីលំ​នៅក្នុង​​ភូមិ​ព្រៃ​កំបុត សង្កាត់​ចោម​ចៅ និង​ជន​ទី​​៣​ឈ្មោះវិចិត្រ អាយុ​ជិត​​២០ឆ្នាំ ជា​កម្មកររោង​ចក្រ​មានទីលំនៅភូមិក្រាំងដូន​ទៃ សង្កាត់​ចោម​ចៅ ខណ្ឌពោធិ៍សែនជ័យ ។ ដោយ​ឡែក​ស្រ្តីរងគ្រោះ​ដែលត្រូវក្រុម​ព្រាននារី​ចាប់​រំលោភ​រហូត​បាន​សម្រេច​នោះមាន​អាយុ​២២ឆ្នាំ មានទីលំនៅ​ក្នុង​សង្កាត់​បឹងធំ ខណ្ឌពោធិ៍​សែន​ជ័យ និងស្នាក់​នៅ​​ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ឯម្នាក់​ទៀតដែលមាន​សំណាង​បាន​រត់រួច​ពីកណ្តាប់​ដៃ​ក្រុមព្រាននារី​នោះ​មាន​អាយុ​១៥ឆ្នាំ មាន​ទីលំ​នៅ​ក្នុង​សង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ ។ ​នាង​មាន​អាយុ​តិចមែន ប៉ុន្តែមានមាឌធំ​ជាងនារី​​រង​គ្រោះ​ដែល​មាន​អាយុ២២ឆ្នាំ ។ ​ពួក​នាង​មាន​មុខ​របរ​​ជាអ្នកស៊ីឈ្នួល​លក់បង្អែម​ឲ្យគេ​នៅ​មុខ​ផ្សារស៊ិនជូរីផ្លាហ្សា ។

ស្រ្តីរងគ្រោះបានឲ្យដឹងថា នៅមុន​ពេល​កើត​ហេតុ​ខាង​លើ ក្រោយពេលចប់​ការ​លក់​ដូរ​វេលា​ម៉ោង​២និង៣០នាទី​រំលងអធ្រាត្រ ដោយ​សារ​​អត់​មានលុយ​ជិះម៉ូតូឌុបពួកនាង​បាន​នាំគ្នាដើរ​ត្រឡប់​ទៅផ្ទះជួលនៅឯ​​ឃុំបែកចាន ស្រុក​អង្គ​ស្នួល​​វិញ។ លុះ​ក្រោយ​ពេលដើរចេញបានបន្តិច ក៏ស្រាប់តែ​ឃើញ​បក្ស​ពួក​ជនសង្ស័យម្នាក់​ប៉ុណ្ណោះ​ ជិះ​ម៉ូតូមក​​ដល់​ហើយ​បាននិយាយ​លួង​លោម​រូបនាង​ឲ្យ​ជិះ​ម៉ូតូ​ជា​មួយ​ដោយ​ប្រាប់​នាង​ថា​គេត្រូវទៅ​ផ្ទះ​ផ្លូវ​នោះ​ដែរ និងប្រាប់​ឲ្យពួក​នាងជួយចេញលុយថ្លៃ​សាំង​ត្រឹមតែមួយ​លីត្រ​ប៉ុណ្ណោះបានហើយ ។

ស្រ្តីរងគ្រោះបានបន្តទៀតថា នៅក្នុង​ខណៈ​នោះ​ដោយសារតែមើល​ទៅជន​នោះ​គួរ​ឲ្យ​ទុក​ចិត្ត​ ម្យ៉ាងត្រឹមសាំងមួយលីត្រពួក​នាង​អាច​មាន​លទ្ធភាពជួយចេញបាន ពួកនាងក៏​បានយល់​ព្រម​ឲ្យ​ជននោះឌុប លុះពេលទៅ​ដល់រង្វង់​មូល​ថ្នល់​បំបែក​ចោមចៅ ជននោះមិនបាន​ជិះ​ទៅ​តាម​ផ្លូវ​ជាតិលេខ៤នោះទេ គេបានជិះទៅតាមផ្លូវ​ជាតិ​លេខ៣វិញ ។ ពេលឃើញ​ជន​នោះ​ជិះ​ខុស​ផ្លូវ​ដែលផ្សារបែកចានត្រូវទៅតាមផ្លូវជាតិលេខ៤ ទើបត្រូវ តែបែរជា​ជននោះ​ជិះតាម​ផ្លូវ​ជាតិ​លេខ៣​វិញ​បែបនេះ ពួកនាងបានសួរ​នាំជន​នោះ​បាន​ប្រាប់​ថា គេទៅយក​អីវា៉ន់នៅ​ផ្ទះ​មិត្ត​ភក្តិ​មួយ​ភ្លែតចាំត្រឡប់មកវិញ ។ បន្ទាប់​ពី​បាន​ឮ​បែបនេះពួកនាងក៏លែងមាន​ការ​សង្ស័យ​តទៅ​ទៀតដែរ ព្រោះកន្លងមកពួក​នាងធ្លាប់​សុំម៉ូតូ​គេ​ជិះដោយសារបែបនេះជាបន្តបន្ទាប់មិនដែលមានបញ្ហា​ទេ ។

ស្ត្រី​រងគ្រោះបានបន្តថា ពេលឌុប​ពួក​នាង​ទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែ​មាន​បក្សពួកពីរនាក់ទៀតកំពុងរង់ចាំ​នៅទីនោះ​រួចជាស្រេច ​ខណៈនោះ​ដោយឃើញ​ស្ថានភាព​មិន​សូវ​ស្រួល ពួកនាង​បាននាំគ្នារត់​គេច​ខ្លួន​ភ្លាមៗ​ដែរ ។​ឯបក្សពួកជន​នោះ​​ម្នាក់​ឈ្មោះ​វិចិត្រ បានជិះម៉ូតូចេញ​ទៅ​បាត់មិនបាន​ដេញ​តាម​ពួកនាងនោះឡើយ ។ ប៉ុន្តែឈ្មោះលន រ៉ុម និងឈ្មោះសួង ឧត្តម បាន​រត់​ដេញ​តាម​ចាប់​ពួក​នាងបានម្នាក់ គឺនាងដែល​មាន​អាយុ​២២​ឆ្នាំ​ហើយបានចាប់អូសនាំយកទៅរហូត​ដល់មាត់​​ស្រះទឹកមួយ​កន្លែងចម្ងាយ​ពីផ្លូវប្រមាណ​ជាង​៣០០​ម៉ែត្រ រួចរំលោភ​ម្នាក់​ម្តងៗ​រហូត​បាន​សម្រេចទើបគេចខ្លួន និងបានយកទូរ​ស័ព្ទ​របស់​នាង​មួយ​គ្រឿងទៅ​ជាមួយ​ផងដែរ ។ ដោយ​ឡែក​នាង​ម្នាក់ទៀត​ដែលមាន​អាយុ​១៥​ឆ្នាំ​មាន​សំណាងបានរត់រួច​ពីក្រញាំដៃ​​ក្រុម​ព្រាន​នារី​នោះ ព្រោះជនទាំង​នោះមិន​បាន​ដេញ​តាម​ដោយ​សារ​ឃើញ​នាង​ម្នាក់​នោះ​ទើប​កោរ​សក់​កាន់​ទុក​្ខបង​ទើបស្លាប់ថ្មីៗ ។

ប្រភពដដែលបានបន្តថា ក្រោយពេល​ជន​ទាំងនោះ​ចាប់រំលោភរួចហើយ​គេច​ខ្លួន​បាត់​អស់​ពួក​នាង​បានដើរចេញក្រៅវិញ ​ជួបនឹង​អ្នក​រត់​ម៉ូតូ​រ៉ឺម៉កកង់បីម្នាក់ក៏បានពឹងពាក់ឲ្យជូនទៅកាន់ប៉ុស្តិ៍ប៉ូលិសដាក់ពាក្យប្តឹង​ជួយអន្តរាគមន៍រកយុត្តិធម៌ឲ្យ​ពួក​នាង ។ ​មុនដំបូង​បាន​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិសចោមចៅ ព្រោះនឹក​ស្មានថា​កន្លែង​កើត​ហេតុនោះស្ថិតនៅ​ក្នុង​ភូមិ​សាស្រ្ត​សង្កាត់​ចោម​ចៅ លុះពេលទៅ​ដល់​​ទីនោះ​ទើប​ប៉ូលិស​ប៉ុស្តិ៍​ចោម​ចៅរុញ​ឲ្យទៅប្តឹង​នៅ​ឯប៉ុស្តិ៍ពង​ទឹក​វិញ ។ ក្រោយពេលទទួល​បាន​ពាក្យ​បណ្តឹងជន​រង​គ្រោះ ប៉ូលិស​ប៉ុស្តិ៍ពងទឹក​បាន​សហការ​ណ៍​ជា​មួយ​ប៉ូលិសខណ្ឌដង្កោ និងប៉ូលិស​ខណ្ឌពោធិ៍​សែនជ័យ និងប៉ុស្តិ៍ចោមចៅ ចេញ​អន្ត​រា​គមន៍​ស្រាវ​ជ្រាវរក​មុខ​​​​​សញ្ញា​រហូតដល់វេលា​ម៉ោង​១២​​ថ្ងៃត្រង់​ថ្ងៃ​ដដែលនោះ ទើបចាប់ខ្លួន​ក្រុម​ព្រាន​​នារីទាំង​នោះ​បាន​ជាបន្តបន្ទាប់ទាំងបី​នាក់ និង​កំពុង​កសាង​សំណុំរឿងដើម្បីបញ្ជូនទៅ​កាន់តុលាការ​ចាត់​ការ​តាមផ្លូវច្បាប់ ៕