ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​អាជ្ញា​ធរ​​​ចុះ​ណែ​នាំ​​​​​ការ​​រុះ​​សំយាប​ផ្ទះ​​​ដែល​ប៉ះ​ពាល់​​ដល់​​​ការ​សង់​ស្ពាន​អាកាស​​​ស្ទឹង​មានជ័យ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ អាជ្ញាធរខណ្ឌទួល​គោក​កាល​ពីព្រឹកថ្ងៃទី១៨ កញ្ញា បានចុះណែនាំ​ដល់​ប្រជាពលរដ្ឋដែលរងផលប៉ះ​ពាល់ក្នុង​ការ​អភិ​វឌ្ឍស្ពានអាកាស​ស្ទឹងមានជ័យ ឱ្យ​រុះសំយាប​​ផ្ទះ​ដែល​រងការប៉ះ​ពាល់​ចេញ​ដើម្បី​ត្រៀម​បើក​ការដ្ឋាន​នៅពេល​ឆាប់ៗខាង​មុខនេះ ។ ទោះ​បីជា​យ៉ាង​ណា​ប្រជាពល​រដ្ឋដែលរង​ផល​ប៉ះ​ពាល់​ទាំង​អស់​បានទទូចសុំឱ្យ​មានការដោះ​ស្រាយ​ឱ្យ​បាន​សម​រម្យ ។

លោសាំង សុភៈវិចិត្រ អភិ​បាល​រង​ខណ្ឌ​ទួល​គោក​បាន​ណែនាំ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​រង​ផលប៉ះពាល់សំយាប​​ផ្ទះ​សូម​នាំគ្នា​រុះ​រើ​ចេញ​ដោយខ្លួនឯងបើពុំនោះទេ អាជ្ញាធរ​នឹង​ប្រើ​​កម្លាំង​រុះរើដោយពុំទទួលលើការខូចខាត​ទ្រព្យ​សម្បត្តិ​ឡើយ។​លោកអភិបាលរង​បានឱ្យ​ដឹងថា ​ក្នុង​ការ​អភិ​វឌ្ឍស្ថាបនាស្ពានអាកាសសម្រាប់​ខណ្ឌ​ទួល​គោក​បានរងផលប៉ះ​ពាល់​ខ្លាំ​ង​ជាង​គេ​ដែល​សរុប​ទាំងអស់​៨៦​គ្រួសារ ក្នុងនោះ​មាន​លំនៅឋាន​ដែល​ប៉ះពាល់អស់ផ្ទះចំនួន៥០ផ្ទះ ប៉ះ​កាត់​ផ្ទះ​ចំនួន​៩ និងប៉ះសំយាប​ចំនួន​២៧​ផ្ទះ។ ចំពោះ​​ប្រជា​ពល​រដ្ឋដែលត្រូវអស់ផ្ទះ​សាលាខណ្ឌ​ទួល​គោក​បាន​ដោះ​ស្រាយជូនបណ្តើរៗហើយ ។

លោកសាំង សុភៈវិចិត្រ បានឱ្យ​ដឹងថា កន្លង​​មកអាជ្ញាធរខណ្ឌទួលគោក ​​បាន​ជូន​ដំណឹងដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់​សំយាប​ផ្ទះ​រុះ​រើដោយខ្លួនឯង តែបើ​​ប្រជាពលរដ្ឋមិន​ស្តាប់​តាមការណែនាំ ​នៅតែមិន​ព្រម​​រុះ​រើ​​ទៀ​ត​អាជ្ញាធរ​នឹងប្រើ​កម្លាំង​រុះចេញនៅ​ថ្ងៃសុក្រនេះ ៕