ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ទំនិញ​​​លើស​ចំណុះ​​​​នៅ​តែដំណើរ​ការ​

12 ឆ្នាំ មុន

ខេត្ត​ព្រៃវែង​ ៖ បច្ចុប្បន្ន​​​នៅលើ​កំណាត់​​ផ្លូវ​ជាតិលេខ​​​១​ពី​ភ្នំពេញ​​ទៅ​ស្វាយ​រៀង​ គេ​តែង​​​សង្កេត​ឃើញ​ក្រុម​រថយន្ត​​ដឹក​ទំនិញ​ជា​ច្រើន​​​ប្រភេទ​ដូចជា​​​ រថយន្ត​​នីស្សាន់​ រថយន្ត​ទួរីស​​ជា​ដើម​ បាន​សម្រុក​​ដឹក​ទំនិញ​​​យ៉ាង​សំពីង​សំពោង​​ទាំង​​ក្នុង​រថយន្ត​​ និង​បន្តុប​​លើ​ដំបូលខ្ពស់​​កប់​ពពក​​ ហើយ​រថយន្ត​ខ្លះ​​​បានផ្ទុកទំនិញ​​​ច្រើន​រហូត​រក​កល់​មើល​តួ​​រថយន្ត​លែង​ឃើញ​ទៅ​ហើយ​ ។ ការ​ដឹក​ជញ្ជូន​​​យ៉ាង

ខេត្ត​ព្រៃវែង​ ៖ បច្ចុប្បន្ន​​​នៅលើ​កំណាត់​​ផ្លូវ​ជាតិលេខ​​​១​ពី​ភ្នំពេញ​​ទៅ​ស្វាយ​រៀង​ គេ​តែង​​​សង្កេត​ឃើញ​ក្រុម​រថយន្ត​​ដឹក​ទំនិញ​ជា​ច្រើន​​​ប្រភេទ​ដូចជា​​​ រថយន្ត​​នីស្សាន់​ រថយន្ត​ទួរីស​​ជា​ដើម​ បាន​សម្រុក​​ដឹក​ទំនិញ​​​យ៉ាង​សំពីង​សំពោង​​ទាំង​​ក្នុង​រថយន្ត​​ និង​បន្តុប​​លើ​ដំបូលខ្ពស់​​កប់​ពពក​​ ហើយ​រថយន្ត​ខ្លះ​​​បានផ្ទុកទំនិញ​​​ច្រើន​រហូត​រក​កល់​មើល​តួ​​រថយន្ត​លែង​ឃើញ​ទៅ​ហើយ​ ។ ការ​ដឹក​ជញ្ជូន​​​យ៉ាង​គគ្រឹក​​គគ្រេង​​បែប​នេះ​ ត្រូវ​គេ​មើល​​ឃើញ​​កើត​មាន​ឡើង​​ជា​រៀង​រាល់​ថ្ងៃ​​​​នៅ​លើ​កំណាត់​​ផ្លូវ​​​ជាតិ​លេខ​​១ ​​។

ប្រជាពលរដ្ឋ​បានន​ិយាយ​​ថា កាល​ពី​មុន​នៅ​​​លើ​កំណាត់​ផ្លូវ​​​ជាតិ​លេខ​​១នេះ​ មានកុង​ត្រូល​ជជុះ​ប្រមាណ​​​ជិត​១០​កន្លែង​ ធ្វើឱ្យ​ក្រុម​រថយន្ត​​ដឹក​ទំនិញ​​ទាំង​នេះ​​មាន​ការ​ខ្លាច​​​រអាមិន​ហា៊ន​​​ផ្ទុក​ទំនិញ​​​ច្រើន​ពេក​នោះ​​ដែរ​ ព្រោះ​​ពេល​​​ដឹក​ច្រើន​​​ក៏​អស់​លុយ​​​តាម​នឹង​ទេ​​ ។ ប៉ុន្តែ​ចាប់​តាំង​​ពី​កុង​ត្រូល​​ជជុះ​ត្រូវ​ហាម​នោះ​មក​ ទើប​ក្រុម​រថយន្ត​​​ដឹក​ទំនិញ​​​ទាំង​នេះ​​រីក​មុខ​​នាំគ្នា​សម្រុក​ដឹក​​ទំនិញ​​​សំពីង​សំពោង​​​ស្ទើ​រ​តែ​បាក់​រថយន្ត​​​ទៅ​ហើយ​​ក្នុង​១​ជើង​ៗ ​ធ្វើឱ្យ​អ្នកដំណើរ​​​តាម​ដង​ផ្លូវ​​​មាន​ការ​ព្រួយ​បារម្ភ​​​​ជា​ខ្លាំង​ពីសុវត្ថិ​ភាព​ ។

​ប្រជាពលរដ្ឋ​​សំណូម​ពរ​​​​ដល់​សមត្ថកិច្ច​​​គ្រប់​ជាន់​ថ្នាក់​​​សូម​ជួយ​​ពិនិត្យ​មើល​ និងចាត់ការ​​លើ​រថយន្ត​​ផ្ទុក​លើស​ចំណុះ​​​នេះ​ផង​​​​ដើម្បី​សុវត្ថិភាព​​​ដល់​អ្នក​ដំណើរ​​​តាមផ្លូវ​​មួយ​ខ្សែ​នេះ​ ៕