ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ​បើក​រថយន្ត​ច្នៃ​ទុក​ក្រោម​ផ្ទះ​បុក​រនូត​ផ្ទះ​បែកក្បាលស្លា.ប់​

12 ឆ្នាំ មុន

ខេត្តបន្ទាយ​មានជ័យ ៖ ​ក្មេងប្រុសម្នាក់​បានស្លា.ប់​ភ្លាមៗ​មួយ​រំពេច ​ខណៈ​ពេល​បើក​រថយន្ត​ច្នៃ​យក​ទៅទុក​នៅក្រោម​ផ្ទះ​របស់ខ្លួន​​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​​រនូតផ្ទះបែក​ក្បាល​​ស្លា.ប់​កាល​ពី​វេលា​ម៉ោង​​៦​និង​៥០​​នាទីល្ងាច​​ថ្ងៃទី​​១៨ កញ្ញា ២០១២ ​នៅភូមិ​ថ្ម​ដែក​កេះ ឃុំបន្ទាយឆ្មារ ស្រុក​ថ្មពួក។

ខេត្តបន្ទាយ​មានជ័យ ៖ ​ក្មេងប្រុសម្នាក់​បានស្លាប់​ភ្លាមៗ​មួយ​រំពេច ​ខណៈ​ពេល​បើក​រថយន្ត​ច្នៃ​យក​ទៅទុក​នៅក្រោម​ផ្ទះ​របស់ខ្លួន​​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​​រនូតផ្ទះបែក​ក្បាល​​ស្លាប់​កាល​ពី​វេលា​ម៉ោង​​៦​និង​៥០​​នាទីល្ងាច​​ថ្ងៃទី​​១៨ កញ្ញា ២០១២ ​នៅភូមិ​ថ្ម​ដែក​កេះ ឃុំបន្ទាយឆ្មារ ស្រុក​ថ្មពួក។

លោកវរសេនីយ៍​ត្រី យ៉ត រ៉ាយ អធិការ​នគរបាលស្រុក​ថ្មពួក បាន​ឱ្យ​ដឹងថា ក្មេងប្រុសរងគ្រោះ​​ឈ្មោះ​ជឿត សំណាង អាយុ​១២​ឆ្នាំ ​នៅភូមិ​កើតហេតុ​ខាងលើ ។ មុនពេល​កើតហេតុ​ក្មេងប្រុស​រងគ្រោះ​ត្រូវ​បាន​ឪពុក​ប្រើ​ឱ្យ​បើក​​រថយន្ត​ច្នៃ​នោះពី​មុខផ្ទះ​យក​មក​ទុក​នៅក្រោម​ផ្ទះ ដើម្បី​កុំ​ឱ្យត្រូវ​ទឹកភ្លៀង​ ។ ពេល​បើក​​ស្របពេល​​មេឃ​កំពុងធ្លាក់​ភ្លៀង​ដីរអិល ​ក្មេងប្រុស​នោះ​ទំនងភ័យ​ស្លន់​ស្លោ​ក៏​ជ្រុល​ល្បឿន​ និង​​ទាញ​​ចង្កូត​មិន​ទាន់​ឱន​ក្បាល​មិន​ផុត ក៏បណ្តាល​ឱ្យ​ក្បាល​បោកនឹង​រនូត​ផ្ទះបែក​ក្បាល​​ស្លាប់​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕