រាជធានីភ្នំពេញ ៖ ប៉ូលិសខណ្ឌសែនសុខ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៨ កញ្ញា ២០១២ បានឃាត់ខ្លួនយុវជន៤នាក់ ជាមួយនឹងថ្នាំញៀន៣ថង់តូចនៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងបានដកហូតម៉ូតូរបស់ជនសង្ស័យចំនួន២គ្រឿងថែមទៀតដែលជនទាំងអស់នេះជិះធ្វើសកម្មភាព ។
មន្ត្រីប៉ូលិសព្រហ្មទណ្ឌខណ្ឌសែនសុខ បានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើកំពុងត្រូវប៉ូលិសសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ។ ជនសង្ស័យទាំង៤នាក់នេះ ១-ឈ្មោះសួង ចំរើន ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១២ ផ្លូវលេខ៣៨៤ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ២-ឈ្មោះរិន ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៣-ឈ្មោះវ៉ាន់ ជីវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងខណ្ឌពោធិ៍សែនជ័យ ៤-ឈ្មោះរិទ្ធ ផាន់ណាក់ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងខណ្ឌពោធិ៍សែនជ័យ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ