ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​​ពួន​ស្ទាក់​​ចាប់​ឈើ​ប្រណីត​លើ​ផ្ទៃ​​សមុទ្រ​​បាន​ជាង​៨​ម៉ែត្រគូប​

12 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ អង្គ​​ភាព​នគរបាល​​បង្ក្រាប​​បទល្មើស​​លើ​ផ្ទៃ​​សមុទ្រ​​បាន​ចុះ​ពួន​ស្ទាក់​​ចាប់​ទូក​ដឹក​ឈើ​ល្មើស​ច្បាប់​មួយ​គ្រឿង​​ផ្ទុក​​ឈើ​ប្រណីត​​ជាង​៨​ម៉ែត្រ​​គូប​​ធ្វើ​សកម្ម​ភាព​ដឹក​ឈើ​ចេញពី​តំបន់​​ស្រុក​ស្រែអំបិល ​ខេត្ត​កោះ​កុង ​កាលពី​ថ្ងៃទី​​១៧ កញ្ញា ២០១២ ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈានចូល​​ថ្ងៃទី​​១៨ កញ្ញា ២០១២ ​ក្នុង​គោល​បំណង​​ឆ្លង​កាត់​​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះ​​សីហនុ ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម ។

​លោក​វរ​សេនីយ៍​ត្រី ​ឌឹម សំបូរ នាយ​សេនា​ធិការ និង​លោក​វរ​សេនីយ៍​ទោ សាក់ ​សុវណ្ណ ​មេ​បញ្ជាការ​​អង្គ​ភាព​បង្ក្រាប​​លើ​ផ្ទៃ​សមុទ្រ​​ដែល​មា​នទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​​ទំនប់​កោះ​​ព្រាប ក្នុង​ភូមិ​៣ ស​ង្កាត់​លេខ​​១ ក្រុង​ព្រះ​​សីហនុ ​​បាន​មាន​ប្រសាសន៍​​ឱ្យ​ដឹង​ដូច​​គ្នា​ថា ការ​ចុះ​បង្ក្រាប​បទ​ល្មើស​ទូក​​ដឹក​ឈើ​ខុសច្បាប់​លើ​ផ្ទៃ​សមុទ្រ​​នា​ពេល​នេះ គឺ​អង្គ​ភាព​ទទួល​បាន​ជោគ​ជ័យ​ដោយ​សារ​អង្គ​ភាព​បាន​ប្រើ​ប្រាស់​កម្លាំង​ជំនាញ​សម្ងាត់​​តាម​ដាន​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​នេះ​​ជា​យូរ​​ណាស់​​មក​ហើយ និង​ដោយ​ទទួល​បាន​​បទ​បញ្ជា​ដ៏​តឹង​រឹង​​របស់​លោក​ឧត្តម​សេនីយ៍​​ទោ តេង​ សួន ប្រធាន​នាយក​ដ្ឋាន​​នគរបាល​​ព្រំ​ដែន​ទឹក​ក៏​ដូចជា​អនុ​វត្ត​ទៅតាម​បទ​បញ្ជា​របស់​លោក​នាយ​​ឧត្តម​សេនីយ៍​ នេត ​សាវឿន អគ្គ​ស្នងការ​​នគរបាល​ជាតិ ។

លោក​វរសេនីយ៍​ទោ ​សាក់ សុវណ្ណ ​​បាន​ឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​​កម្លាំង​ជំនាញ​បណ្តាញ​សម្ងាត់​​របស់​អង្គ​ភាព​បង្ក្រាប​​បទ​ល្មើស​លើ​ផ្ទៃ​​​សមុទ្រ​បាន​​រាយ​ការណ៍​អំពី​​ករណី​បទល្មើស​ទូក​ដឹក​ឈើ​អនាធិបតេយ្យ​​មួយ​គ្រឿង​​បាន​ចេញ​​ដំណើរ​ពី​តំបន់​​ស្រុក​ស្រែ​អំបិល ខេត្ត​កោះ​កុង ​ឆ្លង​កាត់​​តាម​ឆ្នេរ​​សមុទ្រ​ខេត្ត​ព្រះ​សីហនុ ។ ​ក្នុង​នាម​អង្គ​ភាព​បង្ក្រាប​​បទល្មើស​ឈើ​លើផ្ទៃ​​សមុទ្រ​​ក៏​បាន​សហ​ការ​ជា​មួយ​កម្លាំង​​នគរបាល​ប៉ុស្តិ៍​​ព្រំដែន​​ទឹក​កែវ​ផុស​នៃ​វរ​សេនា​តូច​​លេខ​២៦៩ ​បាន​ចេញ​ពួន​ស្ទាក់​នូវ​ចំណុច​មុខ​ភូមិ​កែវ​​ផុស ស្រុក​ស្ទឹង​ហាវ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕