ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូពេទ្យ​​អត់​សញ្ញា​បត្រ​ភ្លាត់​ស្នៀត​ចាក់​ថ្នាំ​ស្ត្រីមាន​ផ្ទៃ​ពោះ​៨​ខែ​ម្នាក់​ស្លា.ប់​

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ បុរស​វ័យ​​៥០​ឆ្នាំ​ប្លាយ​ម្នាក់​​ដែល​តាំង​ខ្លួន​ជា​គ្រូពេទ្យ​​ប្រចាំ​មូល​ដ្ឋាន​ត្រូវសមត្ថ​កិច្ច​​ចាប់​ឃាត់​ខ្លួន​ក្រោយ​ពី​មាន​បណ្តឹង​ចោទថា ​គាត់​បាន​ប្រើ​ជំនាញ​មិន​ច្បាស់​លាស់​ចាក់​ថ្នាំ​ឱ្យ​ស្ត្រី​​មានផ្ទៃពោះ​​៨​ខែ​​ម្នាក់​ បណ្តាល​ឱ្យ​ស្លា.ប់​​កាល​ពី​ល្ងាច​ថ្ងៃទី​១៥ កញ្ញា នៅ​ភូមិ​ចំការ​តាប៊ុន ឃុំ​ជ្រៃ​សីម៉ា ​ស្រុក​សំពៅ​លូន ។

ខេត្ត​បាត់​ដំបង​ ៖ បុរស​វ័យ​​៥០​ឆ្នាំ​ប្លាយ​ម្នាក់​​ដែល​តាំង​ខ្លួន​ជា​គ្រូពេទ្យ​​ប្រចាំ​មូល​ដ្ឋាន​ត្រូវសមត្ថ​កិច្ច​​ចាប់​ឃាត់​ខ្លួន​ក្រោយ​ពី​មាន​បណ្តឹង​ចោទថា ​គាត់​បាន​ប្រើ​ជំនាញ​មិន​ច្បាស់​លាស់​ចាក់​ថ្នាំ​ឱ្យ​ស្ត្រី​​មានផ្ទៃពោះ​​៨​ខែ​​ម្នាក់​ បណ្តាល​ឱ្យ​ស្លាប់​​កាល​ពី​ល្ងាច​ថ្ងៃទី​១៥ កញ្ញា នៅ​ភូមិ​ចំការ​តាប៊ុន ឃុំ​ជ្រៃ​សីម៉ា ​ស្រុក​សំពៅ​លូន ។

លោក​ឈិត ​សេង ​នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​អធិការ​ដ្ឋាន​ស្រុក​សំពៅ​លូន បាន​ឱ្យ​ដឹង​ថា ជន​ត្រូវ​ចោទ​​ឈ្មោះ​ទូច ពិចិត្រ អាយុ​​៥១​ឆ្នាំ ​គាត់​គ្មាន​​ជំនាញ ឬ​មាន​​ឯក​សារ​ណា​ដែល​បញ្ជាក់ថា ​គាត់ជា​គ្រូ​ពេទ្យ​ទេ ​គ្រាន់តែ​ជា​អ្នក​លក់​ដូរ និង​ចេះ​ផ្សំ​​ថ្នាំ​ពេទ្យ​​តិច​តួច​​សម្រាប់​លក់​ប៉ុណ្ណោះ​ ។ ​លោក​ឈិត សេង​ បន្ត​ថា បុរស​នេះ​​ត្រូវ​​សមត្ថ​កិច្ច​របស់​លោក​ឃាត់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃទី​​១៧ កញ្ញា ក្រោយ​ពី​មានការ​ប្តឹង​​ចោទថា គាត់បាន​ប្រើ​ប្រាស់​ជំនាញ​មិន​ច្បាស់​លាស់​ចាក់​ថ្នាំ​បញ្ចុះ​​កម្តៅ​ឱ្យ​​ស្ត្រី​​មាន​ផ្ទៃពោះ​​៨​ខែ​ម្នាក់​ឈ្មោះ​ចាន់ ធី អាយុ​៤៧​ឆ្នាំ បំណង​​ព្យា​បាល​តែភ្លាត់​ស្នៀត​​បណ្តាល​ឱ្យ​ស្ល​ឈាម​ស្លាប់​ភ្លាមៗ​​នៅនឹង​ផ្ទះ​​គ្រូពេទ្យ​នេះ​តែម្តង ។

​តាម​ការ​ស្រង់​សំដី​ពី​សាច់​ញាតិ​ជនរងគ្រោះថា ​មុន​ពេល​នាំ​ស្ត្រីរងគ្រោះ​​​ទៅ​សុំ​ជំនួយ​ពីគ្រូ​ពេទ្យ​ប្រចាំ​មូល​ដ្ឋាន​ខាងលើ គឺ​អ្នក​ជំងឺគ្រាន់តែ​មាន​អាការ​រោយ​.ក និង​វិល​មុខតិចៗ ។ សមត្ថ​កិច្ច​បាន​ស្រង់​សម្តី​ទៀត​​ថា ស្ត្រីរងគ្រោះ​នូវ​​អាច​និយាយ​លេង​បាន​​គ្មាន​​អ្វីធ្ងន់​ធ្ងរ​ទេ​មុន​ពេល​នាំ​ទៅ​ដល់​ផ្ទះ​គ្រូពេទ្យ​​ចិត្រ​ លុះ​ក្រោយ​ពី​គ្រូពេទ្យ​ចិត្រ​ចាក់​ថ្នាំ​ហើយ​ស្រាប់តែស្ល​ឈាម​ប្រកាច់ស្លាប់​ភ្លាមៗ​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕