ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេវា​កម្ម​​​ក្រោយ​ពេល​ជាវ​ត្រូវ​បាន​អភិ​វឌ្ឍន៍​ឡើង​សម្រាប់​អ្នក​ប្រើ​ប្រាស់​ឡជីវ​ឧស្ម័ន​

12 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​ដើម្បី​ឱ្យ​​អ្នក​ប្រើ​ប្រាស់​ឡជីវ​ឧស្ម័ន​ទាំងអស់​កាន់តែ​មាន​ទំនុក​ចិត្ត​មក​លើ​កម្មវិធី​ឡជីវ​ឧស្ម័ន​ថែម​ទៀត អង្គ​ការ​ភីផល​អីុន​​នីត (ភីន) ​​បាន​សហ​ការ​ជា​មួយ​កម្ម​វិធីឡជីវ​ឧស្ម័ន​​ថ្នាក់​ជាតិ​របស់​ក្រសួង​កសិ​កម្ម​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​បង្កើត​បាន​ជា​គម្រោង​រៀបចំ​​បណ្តាញ​​អ្នក​ប្រើ​ប្រាស់​ឡជីវឧស្ម័ន​មួយ​ដែល​មា​នរយៈ​ពេល​៣​ឆ្នាំ​ គិត​ចាប់​ពី​ឆ្នាំ​២០១១​ដល់​២០១៣ ​នៅ​ក្នុង​ខេត្ត​ចំនួន​៤​រួម​មាន​តា

ខេត្តស្វាយរៀង ៖ ​ដើម្បី​ឱ្យ​​អ្នក​ប្រើ​ប្រាស់​ឡជីវ​ឧស្ម័ន​ទាំងអស់​កាន់តែ​មាន​ទំនុក​ចិត្ត​មក​លើ​កម្មវិធី​ឡជីវ​ឧស្ម័ន​ថែម​ទៀត អង្គ​ការ​ភីផល​អីុន​​នីត (ភីន) ​​បាន​សហ​ការ​ជា​មួយ​កម្ម​វិធីឡជីវ​ឧស្ម័ន​​ថ្នាក់​ជាតិ​របស់​ក្រសួង​កសិ​កម្ម​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​បង្កើត​បាន​ជា​គម្រោង​រៀបចំ​​បណ្តាញ​​អ្នក​ប្រើ​ប្រាស់​ឡជីវឧស្ម័ន​មួយ​ដែល​មា​នរយៈ​ពេល​៣​ឆ្នាំ​ គិត​ចាប់​ពី​ឆ្នាំ​២០១១​ដល់​២០១៣ ​នៅ​ក្នុង​ខេត្ត​ចំនួន​៤​រួម​មាន​តា​កែវ ព្រៃវែង ​ស្វាយរៀង ​និង​កំពត។ ​គម្រោង​នេះ​បង្កើត​ឡើង​ក្នុងគោល​បំណង​ដើម្បី​ឱ្យ​អ្នក​ប្រើ​ប្រាស់​ឡជីវ​ឧស្ម័ន​​ទទួល​បា​នសេវា​កម្ម​ក្រោយ​ពេល​ជាវ​ប្រកប​ដោយ​គុណ​ភាព​ និង​អាច​ទាញ​ផល​ប្រយោជន៍​សេដ្ឋ​កិច្ច​ពីឡជីវ​ឧស្ម័ន​​របស់​ខ្លួន​ជា​អតិបរមា ។

តាម​ការ​ឱ្យ​ដឹង​ពី លោក​ប៊ុន ​ពេញ​ភ័ក្ត្រ ​អ្នក​សម្រប​សម្រួល​គម្រោង​របស់​អង្គការ​ភីន ​បាន​បញ្ជាក់ថា ​មក​ដល់​​ពេល​នេះ​​គម្រោង​​បាន​គាំទ្រ​ដល់​​កម្ម​វិធី​ឡជីវឧស្ម័ន​​បាន​ចំនួន​២​ខេត្ត​ហើយ គឺ​ខេត្ត​ស្វាយរៀង ​និង​តាកែវ ។ ​ដោយឡែក​ចំពោះ​ខេត្ត​ស្វាយរៀង ​គម្រោង​បាន​សម្រេច​រៀបចំ​បណ្តាញ​អ្នក​ប្រើ​ប្រាស់​ឡជីវ​ឧស្ម័ន​​ចំនួន​១៥​ បណ្តាញ​ក្នុងស្រុក​ចំនួន​៤ និង​ក្រុង​១ គឺ​ស្រុក​រមាស​ហែក ​ស្វាយទាប ស្វាយ​ជ្រំ កំពង់​រោទិ៍ ​និង​ក្រុង​បាវិត ​​ដោយ​អ្នក​ប្រើ​ប្រាស់​​ឡជីវ​ឧស្ម័ន​​ចំនួន​៧៥០​គ្រួសារ នឹង​ត្រូវទទួល​​បាន​ផល​ប្រយោជន៍​ពី​គម្រោង​នេះ ។ មន្ត្រី​ដដែល​បន្ត​ទៀត​ថា សកម្ម​ភាព​សំខាន់ៗ​​ក្នុង​ការ​រៀបចំ​បណ្តាញអ្នក​ប្រើ​ប្រាស់​ឡជីវ​ឧស្ម័ន​នេះ គឺ​នៅតាម​បណ្តាញ​​​នីមួយៗ​នឹង​ត្រូវ​រៀបចំ​ឱ្យ​​មាន​ជា​ដេប៉ូ​លក់​គ្រឿង​​បន្លាស់​​ ឡ​ ជាង​ជួស​ជុល​ឡ និង​គ្រូ​បង្គោល​សម្រាប់​ការ​បណ្តុះ​បណ្តាល​អំពីការ​​ប្រើ​ប្រាស់​ជី​កាក​សំណល់​ឡជីវ​ឧស្ម័ន​​ដែល​ជា​តួនាទី​​សំខាន់​ក្នុងការផ្តល់​សេវា​កម្ម​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​ឡ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕