ខេត្តព្រះវិហារ ៖ លើកំពូលភ្នំដងរែកនារដូវវស្សានេះមានរមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់មួយកន្លែងគួរឱ្យទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើនទៅកម្សាន្ត ។ រមណីយដ្ឋានមួយកន្លែងនេះមានឈ្មោះថា «ទឹកថ្លាក់តេជោបុស្សស្បូវ» ស្ថិតក្នុងភូមិតេជោបុស្សស្បូវ នៅ លើកំពូលភ្នំដងរែក ស្ថិតក្នុងឃុំស្រឯម ស្រុកជាំក្សាន្ត ។
ចំណុចរមណីយដ្ឋាននេះមានចម្ងាយ១១០គីឡូម៉ែត្រ ពីដងផ្លូវជាតិលេខ៦២ ពីទីប្រជុំជនក្រុងព្រះវិហារ លុះដល់ចំណុចផ្លូវបំបែក ទៅ ស្រុកជាំក្សាន្ត គេធ្វើដំណើរតាមផ្លូវក្រួសក្រហមទៅកាន់ជើងភ្នំដងរែក រួចគេធ្វើដំណើរឡើងខ្នងភ្នំតាមផ្លូវក្រាលបេតុង ។ រមណីយដ្ឋានមួយនេះ ជារៀងរាល់ឆ្នាំ ត្រូវបានគេរៀបចំកែលម្អដោយកងយោធពលខេមរភូមិន្ទរបស់កងឯកភាព សឹករងព្រះវិហារ ខណៈពេលដែលតំបន់នោះមានការគំរាមកំហែងពីសំណាក់ទាហានសៀមឈ្លានពានមកលើអធិបតេយ្យរបស់កម្ពុជាកន្លងទៅ ។ ប៉ុន្តែទោះបីជាយ៉ាងណាត្រូវបានកងកម្លាំងកម្ពុជាវាយទប់ទល់នឹងឈរជើងបានយ៉ាងរឹងមាំ ។
រមណីយដ្ឋានមួយនេះទោះបីជាស្ថិតនៅដាច់ស្រយ៉ាលពីទីប្រជុំជនក្រុងព្រះវិហារ ក៏ដូចជារាជធានីភ្នំពេញក៏ដោយ តែចំពោះភ្ញៀវទេសចរណ៍គេសង្កេតឃើញមានចូលទៅកម្សាន្តក្នុងតំបន់នោះជាច្រើនដូចជា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានទៅលេងកម្សាន្តនៅតំបន់នោះក្នុងរដូវវស្សាចាប់ពីខែកក្កដា រហូតដល់បំណាច់ខែតុលា ពីព្រោះទឹកធ្លាក់មួយកន្លែអនេះ មានតែក្នុងរដូវវស្សាចន្លោះ៣ទៅ៤ខែតែប៉ុណ្ណោះ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ