ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសអនាថា​ជនជាតិថៃ​​ម្នាក់​ដេក​​នៅ​ក្បែរ​អតីត​សាលា​ឯក​ជន (យូអេស) ទល់​មុខ​ធនាគា​រ​អេស៊ីលីដា​

12 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​អនាថា​​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់​​ថា ជាជន​ជាតិ​ថៃ​​ តែ​មិន​ដឹង​ជា​រសាត់​អណ្តែត​​​មក​ពី​ខេត្ត​ណា​មួយ​នោះ​ទេ ​ដោយ​បុរស​រូប​នេះ​បាន​មក​ដេក​សម្រាក​ជ្រក​នៅ​​​ក្បែរ​ជញ្ជាំង​​អតីត​សាលា​​ឯក​ជន (យូអេស) ​ទល់​ម​ុខ​នឹង​ធនា​​គារ​អេស៊ីលីដា គ្មាន​ពាក់អាវ​មាន​តែ​ខោ​មួយ​ចង្កេះ​ ស្ថិត​​ក្នុង​ភូមិ​ប៉ាហ៊ីត្បូង ​សង្កាត់​ប៉ៃលិន ​កាល​ពីវេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​​១៨ កញ្ញា ២០១២ ។

អ្នក​រត់​ម៉ូតូ​ឌុប​ដែល​ចត​នៅ​ក្បែរ​សាលា​រៀន​នេះ​​ឱ្យ​ដឹងថា បុរស​អនាថា​​ម្នាក់​នេះជា​ជនជាតិ​ថៃ ​មាន​អាយុ​ប្រហែល​​៤០​ឆ្នាំ ​កម្ពស់​ប្រហែល​​១,៧០​ម៉ែត្រ ​សម្បុរ​ស្រអែម ​សក់​ខ្លី គ្មាន​អាវ ​ស្លៀក​ខោ​ជើង​វែង ​ពណ៌​កាហ្វេ​ ត្រូវបាន​គេ​ប្រទះឃើញ​​ដើរ​រសាត់​អណ្តែត​​អស់​​ពេល​ជា​ច្រើន​​ថ្ងៃ​មក​ហើយ ដើរ​ដេក​នៅ​​កន្លែង​នេះ​​ម្តង នៅ​កន្លែង​នោះ​ម្តង និងចេះ​និយាយ​ភាសា​ខ្មែរ​តិច​តួច ។ ​ប្រភព​បន្ត​ទៀត​ថា នៅ​ល្ងាច​ថ្ងៃទី​១៨ កញ្ញា ២០១២ ​​គេ​ឃើញ​បុរស​រូប​នេះ​ហាក់​ដូចជា​មាន​​ជំងឺ​​នៅក្នុង​ខ្លួន​ដេក​រងារ​ញាក់​ញ័រ​គួរ​ឱ្យ​អាណិត​​អាសូរ​ពេល​ខ្លះ​អ្នក​​លក់​ដូរ​​នៅ​​ក្បែរ​​នោះ​ឃើញ​ក៏​​ឱ្យ​បាយ​ទឹក​សម្រាប់​ទទួល​​ទាន ជួន​កាល​បុរស​រូប​នេះ​ដើរ​ដេក​ជ្រក​​នៅ​តាម​សំយា​ផ្ទះ​របស់​​គេ​​សុំ​បាយ​គេ​ហូបផងដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕