ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឧកញ៉ាអូស្មាន ហាស្សាន់ ​ចែក​រង្វាន់​​ដល់​សាស​និក​អ៊ិស្លាម​​ទទួល​ជ័យ​លាភី​​ប្រឡង​ទន្ទេញ​​គម្ពី​​រ​អាល់​គួរ​អាន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សាសនិ​ក​អ៊ិស្លាម​​ដែល​ទទួល​បាន​ជ័យ​លាភី​លើ​ការ​ប្រឡង​ទន្ទេញ​​គម្ពី​​រ​អាល់​គួរ​អាន​ប្រចាំ​ឆ្នាំ​លើក​ទី ១ នៅ​ទូទាំង​​ប្រទេស​​ត្រូវ​បានធ្វើ​ពិធីចែក​រង្វាន់​កាល​ពី​​រសៀល​ថ្ងៃទី​​១៦ កញ្ញា ​២០១២ ​ក្រោម​អធិបតី​ភាព​លោក​ឧកញ៉ា​អូស្មាន ហាស្សាន់ ​រដ្ឋលេខាធិ ការ​​ក្រសួង​​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ ជា​ប្រធាន​​អង្គ​ការ​មូល​និធិ​អភិ​វ​ឌ្ឍន៍​មូស្ល៊ីមកម្ពុជា​ ។

ពិធី​នេះ​បាន​រៀប​ចំ​​ឡើង​នៅ​មជ្ឈ​​មណ្ឌល​​ម៉ូដេន​៥ ស្ថិត​នៅ​សង្កាត់​ឫស្សីកែវ ​ខណ្ឌ​ឫស្សីកែវ ​ដោយ​មាន​ការ​អញ្ជើញ​​ចូល​រួម​ពី​លោក​វេជ្ជ​បណ្ឌិត​សុះ មុះសិន រដ្ឋ​លេខាធិការ​​ក្រសួង​ធម្ម​ការ និង​សាសនា​ ជា​អនុ​ប្រធាន​អង្គ​ការ​មូល​និធិ​​អភិ​វឌ្ឍ​​ន៍មូស្ល៊ីម​កម្ពុជា​​ ព្រម​ទាំង​តំណាង​សមា​គម​សម្រប​សម្រួល​​រដ្ឋ​គុយវ៉ែត ​និង​សមា​គម​សប្បុរសធម៌​​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា និង​សាសនិក​អ៊ិស្លាម​ សិស្សានុសិស្ស​អ៊ិស្លាម​​យ៉ាង​​ច្រើន​កុះករ ។

​លោក​​មហា​ម៉ាត់ ​ស៊ុល​តន តំណាង​សមា​គម​សម្រប​សម្រួ​ល​រដ្ឋ​គុយ​វ៉ែត និង​ជា​ទី​ប្រឹក្សា​សមា​គម​សប្បុរសធម៌​ ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ការ​ប្រឡង​ទន្ទេញ​ «គម្ពី​អាល់​គួរ​អាន» ប្រចាំ​ឆ្នាំ​​លើក​ទី ១ នេះ​មាន​បេក្ខ​ជន​​ចូល​​រួម​ប្រឡង​​ចំនួន​៥២០​នាក់ នៅ​ទូទាំង​​ប្រទេស​​ដែល​មក​ពី​១៧​ខេត្ត និង​១៦​សាលា​អ៊ិស្លាម​​ ហើយ​ត្រូវបាន​ប្រឡងជ្រើស​រើស​ដោយ​មាន​ការ​លំបាក​​​ ទទួល​ចំណាត់​​ថ្នាក់​​តែ​ចំនួន​​៩០​នាក់។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕