ក្រុម Hacker ព្រមានវាយប្រហារគេហទំព័រស្ថាប័នរដ្ឋ
គេហទំព័រ ឬវ៉េបសាយ របស់ក្រសួងស្ថាប័នរដ្ឋមួយចំនួននៃរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានពួកហេកឃើ Hacker ឬ ក្រុមអ្នកវាយប្រហារគេហទំព័រព្រមានវាយប្រហារ ។

យោងតាមគេហទំព័រពីបរទេសមួយបានបង្ហាញផងដែរថា គេហទំព័រក្រសួងស្ថាប័នរដ្ឋដែលក្រុមហេកឃើ អាចចូល និងវាយប្រហារបាននោះ មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគេហទំព័ររបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ ។
គួរបញ្ជាក់ថា ការព្រមានវាយប្រហារគេហទំព័រក្រសួងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាពីសំណាក់ក្រុមហេកឃើនាពេលនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃកម្ពុជាបានចាត់បញ្ជូនជនជាតិស៊ុយអែតម្នាក់ ទៅកាន់ប្រទេសរបស់គេវិញ តាមសំណើរបស់ស៊ុយអែត បន្ទាប់ពីអាជ្ញាធរកម្ពុជាបានចាប់ខ្លួនកាលពីខែសីហា ២០១២ ពាក់ព័ន្ធនឹងការធ្វើវិច្ឆេទកម្មតាមប្រព័ន្ធអ៊ីនធើរណេត ។
ជនជាតិស៊ុយអែតនោះឈ្មោះលោកហ្គតហ្រ្វីត ស្វាតហូម វ៉ាក អាយុ២៧ឆ្នាំ ជាសហស្ថាបនិកគេហទំព័រ ផាយរ៉េត បេ ត្រូវបានតុលាការប្រទេសស៊ុយអែតកាត់ឲ្យជាប់ពន្ធនាគារ១ឆ្នាំ ពីបទលួចព័ត៌មានដោយរំលោភកម្មសិទ្ធិបញ្ញា និងត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីខែសីហា២០១២កន្លងមក ។
ជននេះ និងបក្សពួកដែលបានគេចខ្លួនចូលមកកម្ពុជា ត្រូវបានគេរកឃើញថា ធ្លាប់បានវាយប្រហារគេហទំព័រមួយចំនួនរបស់រាជរដ្ឋាភិបាលកម្ពុជា និងធ្លាប់បានចែកលេខសំងាត់របស់ប្រព័ន្ធកុំព្យូទ័រ និងឯកសារផ្សេងទៀតតាមប្រព័ន្ធអុីនធើរណេតផងដែរ ៕
ចែករំលែកព័តមាននេះ