ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ឧត្តម​សេនីយ៍​ឯក​ឥណ្ឌូណេស៊ី​​កោត​​សរសើរ​​កម្ពុជា​មាន​ការ​អភិ​វឌ្ឍ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​លោក PRABOWO SUBIANTO អតីត​ឧត្តម​សេនីយ៍​ឯក ​ឥណ្ឌូ​ណេ​ស៊ី និង​ជា​ប្រធាន​គណ​បក្ស​​ចលនា​​ឆ្នើម​​ឥណ្ឌូណេស៊ី​បាន​មាន​ប្រសាសន៍​ថា ទស្សន​កិច្ច​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​នា​ពេល​នេះ គឺ​ជាការ​វិល​ត្រឡប់​មក​កាន់​​ប្រទេស​មួយ​ដែល​លោក​ធ្លាប់​​បាន​មក ​​ធ្លាប់​មាន​មនោសញ្ចេត​​​នា​ជា​មួយ ហើយ​នេះ​ជា​ដំណើរ​​ទស្សន​កិច្ច​​​ថ្មី បន្ទាប់​ពី​​ឃ្លា​ត​ឆ្ងាយ​​រយៈ​​ពេល​១៦​ឆ្នាំ​​កន្លង​មក​ ។

​លោក​អតីត​ឧត្តម​សេនីយ៍​ឯក ​ឥណ្ឌូណេស៊ី​ បាន​មាន​ប្រសាសន៍​បែប​នេះ​​នា​រសៀល​​ថ្ងៃទី​១៨ កញ្ញា ២០១២ ​ក្នុង​ឱកាស​​ដែល​លោក​ត្រូវ​បាន​អនុ​ញ្ញាត​​ចូល​ជួប​​សម្តែង​ការ​​គួរ​សម​ជា​មួយ​សម្តេច​អគ្គ​​មហា​សេនា​​បតី​តេជោ ហ៊ុន សែន ​នាយក​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណ​ាចក្រ​កម្ពុជា នៅ​អគារ​វិមាន​សន្តិ​ភាព ខណៈ​ពេល​ដែល​លោក​មក​បំពេញ​​ទស្សន​កិច្ច​​នៅ​កម្ពុជា ។

លោក PRABOWO SUBIANTO មាន​ប្រសាសន៍​​បន្ត​ថា ​លោក​បាន​កត់​សម្គាល់​​ឃើញ​ប្រទេស​​កម្ពុជា​មាន​ការ​អភិ​វឌ្ឍន៍​ដែល​​​មិន​នឹក​ស្មាន​ដល់​ លោក​បាន​សម្តែង​នូវ​ការ​កោត​សរសើរ​ ​និង​វាយ​តម្លៃ​ខ្ពស់​​ចំពោះ​​វីរ​ភាព​ដឹក​នាំ​ប្រកប​ដោយ​​គតិ​បណ្ឌិត​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ហើយ​លោក​បាន​ជំរាប​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ថា នៅពេល​ដែល​លោក​មក​ដល់​កម្ពុជា លោក​បាន​​ចង​ចាំ​នូវ​រាល់​អនុ​ស្សាវរីយ៍​​ទាំងឡាយ​ដែល​លោក​ធ្លាប់​​មាន​ និង​ធ្វើ​ឱ្យ​លោក​មាន​ក្តី​សប្បាយ​រីក​រាយ​​យ៉ាង​ខ្លាំង​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕