ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​​តាំង​បង្ហាញ​​រថយន្ត​​តូ​យ៉ូតា​ FORTUNER ​ស៊េរី​ឆ្នាំ​2012

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ​​​​នា​រសៀល​​ថ្ងៃ​ទី​​១៦ ​ខែ​កញ្ញា ឆ្នាំ​​​២០១២​ ​​ក្រុម​ហ៊ុន​​តូ​យ៉ូ​តា​​(ខេម​បូឌា​​) ​​​​បាន​​រៀប​ចំ​​ពិធី​​តាំង​បង្ហាញ​​រថយន្ត​តូយ៉ូ​តា​ FORTUNER ​សេ៊រី​ឆ្នាំ​​​២០១២​ ​នៅ​​សណ្ឋា​គារ​​សូហ្វី​តែល​​ភ្នំពេញ​​ភូ​គី​ត្រា​ ។ នៅ​ក្នុង​​កម្ម​វិធី​នេះ​​មាន​ការ​អញ្ជើញ​​ចូល​រួម​​ជា​អធិប​តី​​ភាព​ដ៏​ខ្ពង់​​​ខ្ពស់​​ពី​​​លោក​​​ឧកញ៉ា ​គង់​ នួន ​ប្រធាន​ក្រុម​​​ហ៊ុន​​តូ​យ៉ូ​តា ​(ខេម​បូ​ឌា​) ​​ព្រម​ទាំង​​​ភ្ញៀវ​​ជាតិ​ និង​​អន្តរ​ជាតិ​​​យ៉ាង​ច្រើន​​កុះ​ករ​ ។​​

រាជ​ធានី​ភ្នំ​ពេញ​ ៖ ​​​​នា​រសៀល​​ថ្ងៃ​ទី​​១៦ ​ខែ​កញ្ញា ឆ្នាំ​​​២០១២​ ​​ក្រុម​ហ៊ុន​​តូ​យ៉ូ​តា​​(ខេម​បូឌា​​) ​​​​បាន​​រៀប​ចំ​​ពិធី​​តាំង​បង្ហាញ​​រថយន្ត​តូយ៉ូ​តា​ FORTUNER ​សេ៊រី​ឆ្នាំ​​​២០១២​ ​នៅ​​សណ្ឋា​គារ​​សូហ្វី​តែល​​ភ្នំពេញ​​ភូ​គី​ត្រា​ ។ នៅ​ក្នុង​​កម្ម​វិធី​នេះ​​មាន​ការ​អញ្ជើញ​​ចូល​រួម​​ជា​អធិប​តី​​ភាព​ដ៏​ខ្ពង់​​​ខ្ពស់​​ពី​​​លោក​​​ឧកញ៉ា ​គង់​ នួន ​ប្រធាន​ក្រុម​​​ហ៊ុន​​តូ​យ៉ូ​តា ​(ខេម​បូ​ឌា​) ​​ព្រម​ទាំង​​​ភ្ញៀវ​​ជាតិ​ និង​​អន្តរ​ជាតិ​​​យ៉ាង​ច្រើន​​កុះ​ករ​ ។​​

​មាន​ប្រ​សាសន៍​​នៅ​ក្នុង​កម្ម​វិធី​នោះ​​​ ​លោក​ឧកញ៉ា ​គង់ នួន ​​ប្រធាន​ក្រុម​ហ៊ុន​តូ​យ៉ូ​តា​​​(ខេម​បូឌា​)​​ បាន​ថ្លែង​អំណរ​គុណ​​យ៉ាង​ជ្រាល​​ជ្រៅ​​ចំពោះ​វត្ត​មាន​​របស់​ភ្ញៀវ​​កិត្តិ​យស​​ទាំង​អស់​​ដែលបាន​អញ្ជើញ​​ចូល​រួម​​​ទស្ស​នា​​​​កា​រតាំង​​បង្ហាញ​​​រថយន្ត ​FORTUNER នា​ពេល​នេះ​ ព្រម​ទាំង​​អតិ​ថិ​ជន​​ទាំង​អស់​ដែល​​តែង​តែ​​បាន​គាំ​ទ្រ​​ចំពោះ​​ក្រុម​ហ៊ុន​​តាំង​ពី​ដើម​​រៀង​មក ។​ ​ជា​ពិសេស​​ទៅ​ទៀត​ ​លោក​ឧកញ៉ា ​មាន​សង្ឃឹម​​យ៉ាង​មុត​មាំ​​ថា រថយន្ត​តូយ៉ូ​តា​ ​FORTUNER ដែ​ល​បាន​តាំង​បង្ហាញ​​នា​ពេល​នេះ​ នឹង​​ទទួល​​បា​ន​​ការ​គាំ​ទ្រ​​ ​និង​ពេញ​និយម​​យ៉ាង​​ពេញ​ទំហឹង​​ពី​សំណាក់​​អតិ​​ថិ​ជន​ ។​​

​​យោង​តាម​​លោក​​អូ​សា​មុ ​តូ​មី​អា​កា ​អនុ​ប្រធាន​​​ផ្នែក​វិស្វ​កម្ម​​​នៃ​នាយក​ដ្ឋាន​​ផែន​​ការ​​​ផលិត​កម្ម​ ​IMV របស់​​​សាជីវ​កម្ម​​​យាន​យន្ត​​តូយ៉ូ​តា​​បាន​​មាន​ប្រសាសន៍​ថា «លទ្ធផល​​នៃ​ការ​​លក់​រថយន្ត​​សេ៊រី​ IMV មាន​ការ​កើន​​​​ឡើង​នៅ​លើ​ទី​ផ្សារ​​​សាកល ។ ​លទ្ធ​ផល​​នៃ​ការ​លក់​រថយន្ត​​សេ៊រី​ IMV នៅ​ឆ្នាំ​​​២០១០​​កើន​ឡើង​​លើស​ពី​​៨០.០០០​គ្រឿង ​ទោះ​ជា​មាន​​ការ​ធ្លាក់​ចុះ​​នៃ​សេដ្ឋ​កិច្ច​​ក្នុង​ឆ្នាំ​​២០០៨-​២០០៩​​យ៉ាង​ណា​ក្តី ។ នេះ​បញ្ជាក់​​ឱ្យ​ឃើញ​ថា ​​គោល​​ជំហ​រ​​ទី​ផ្សារ​​​អាស៊ាន​ ​(ASEAN) ​មាន​សក្តា​​នុ​ពល​យ៉ាង​​ខ្លាំង​» ។

លោក​បាន​បង្ហាញ​​ និង​ពន្យល់​​ពី​​ទស្ស​នវិស័យ​​នៃ​ការ​​ផលិត​​​​រថយន្ត​ Fortuner ​គឺ​ដើម្បី​​តម្រូវ​​ទៅ​តាម​​ការ​ប្រើ​ប្រាស់​​ក្នុង​ស្រុក​ ។​​ រថយន្ត​នេះ​​ត្រូវ​បាន​​រចនា​​ឡើង​​ប្រកប​ដោយ​​ភាព​ទំនើប​ និង​ឧត្តម​ភាព​ ។​​​រថយន្ត​​ Fortuner ជា​រថយន្ត​ SUV ស្ព័រ​​​​ថ្មី​ដែល​​ដាក់​សម្ពោធ​​លើក​ដំបូង​​ជា​ផ្លូវ​ការ​​នៅ​ក្នុង​ព្រះរា​ជាណា​​ចក្រ​​កម្ពុជា​ ​។​ Fortuner ថ្មី​បាន​​ធ្វើ​ការ​​កែ​​លម្អ​​ផ្នែក​ខាង​​ក្រៅ ​​ខាង​ក្នុង​ ​និង​គ្រឿង​​ក្រោម​ជា​ច្រើន​ ដើម្បី​ឱ្យ​​កាន់​តែ​មាន​​​ផា​សុក​​ភាព​​នៃ​ការ​​បើក​បរ​​ ប្រណី​ត​ភាព​​ និង​ឧត្តម​ភាព​​ដល់​ម្ចាស់​​របស់​វា ។​

​​ឆ្លៀត​ក្នុង​ឱកាស​​នោះ​ដែរ​ លោក​ Masaaki Kawabata អគ្គ​​នាយក​​​ក្រុម​ហ៊ុន​តូ​យ៉ូ​តា​​(ខេម​បូឌា​)​ ​​បាន​មាន​​ប្រ​សាសន៍​​​បញ្ជាក់​បន្ថែម​​​ពី​ចំណុច​​ពិសេស​​ច្រើន​យ៉ាង​​របស់​រថយន្ត​ Fortuner ដែល​មាន​​រច​នា​ម៉ូត​​​យ៉ាង​ពិសេស​​​ ទាន់​សម័យ ​មាន​ថាម​ពល​​ខ្លាំង​ក្លា ​ហើយ​មាន​​​បំពាក់​ដោយ​​ឧបករណ៍​​ទំនើប ​មាន​ប្រព័ន្ធ​​ DVC ទំនើប ​Touch Screen មាន​ប្រ​ព័ន្ធ​ភ្ជាប់​​កម្ម​វិធី​ Blue Tooth និង​ឧប​ករណ៍​​សម្រាប់​​មើល​​​ពេល​បើក​​​ថយ​ក្រោយ​​ ដើម្បី​បង្កើន​​សុវ​ត្ថិ​ភាព​ ​និង​មា​ន​​កៅ​អី​​ស្បែក​សុទ្ធ ​។ ​រថយន្ត​ ​Fortuner មាន​​ប្រព័ន្ធ​​កា​ឡេ​​មុខ​​​ក្រោយ​ ​ដើម្បី​​បង្កើន​សុវត្ថិ​ភាព​​ទៅ​តាម​​កាលៈ​ទេស​​ៈ​​ ងាយ​ស្រួល​​​ក្នុង​ការ​ធ្វើ​​ដំណើរ​​ក្នុង​​ក្រុង ​និង​ក្រៅ​ក្រុង​ ជា​ពិសេស​​ធ្វើ​ដំណើរ​​ផ្លូវ​ឆ្ងាយ​​ក្នុ​​ង​ស្ថាន​ភាព​​ផ្លូវ​លំបាក​ និង​សន្សំ​​សំចៃ​​ប្រេង​​​មាន​កម្រិត​ខ្ពស់ ។​​

​​នៅ​ថ្ងៃ​​​នេះ​ដែរ ក្រុម​ហ៊ុន​​តូ​យ៉ូ​តា​(​ខេមបូឌា​)​​​ក្រៅ​​ពី​ការ​​​បង្ហាញ​រថយន្ត​​ថ្មី​ គឺ​បាន​នាំ​មក​​នូវ​​អត្ថ​ប្រយោជន៍​​បន្ថែម​ទៀត​ ​គឺ​​​​​«ការ​​ផ្តល់​ជូន​​កា​រធានា​​​ពី​​រោង​ចក្រ​​តូ​យ៉ូ​តា​​​៣​ឆ្នាំ​ ឬ​​​១០​ម៉ឺន​គីឡូ​ម៉ែត្រ ​លើ​​គ្រប់​ម៉ូដែ​ល​​រថយន្ត​តូ​យ៉ូ​តា​ ​ដែល​បាន​ទិញ​​ពី​ក្រុម​​ហ៊ុន​​តូ​យ៉ូ​តា​​(ខេម​បូឌា​)​​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ ។​​​គួ​រ​​​រំលឹកដែរ​ថា​ បច្ចុ​ប្បន្ននេះ​ ​​​ក្រុម​ហ៊ុន​តូ​យ៉ូ​តា​​(ខេម​​បូឌា​)​ មាន​សាខា​​ចំនួន​​៣​រួច​​មក​ហើយ ​ដែល​សា​ខា​ទី​​១​ ​មាន​​ទី​តាំង​​នៅ​ផ្លូវ​​លេខ​​៣៦០ ​​ភូមិ​​៥ សង្កាត់​បឹង​កេង​កង​​ទី​​៣ ​ខណ្ឌ​ចំការ​មន ​រាជ​ធានី​ភ្នំ​ពេញ ​សា​ខា​ទី​​២ ​ស្ថិត​នៅ​​ភូមិ​រំ​ចេក៤ ​​ឃុំ​រតនៈ​ ស្រុក​បាត់​ដំបង ​ខេត្ត​បាត់​ដំបង ​និ​ង​សាខា​ទី​​៣ ​មាន​អាសយ​ដ្ឋាន​ ភូមិ​កោក​ត្នោត ​ឃុំ​កណ្តែក ​ស្រុក​​ប្រាសាទ​បា​​គង ​ខេត្ត​សៀម​រាប ​ហើយ​សម្រាប់​​ថ្ងៃ​អនា​​គត​ ក្រុម​ហ៊ុន​​មាន​ទិ​​ស​ដៅ​​បង្កើត​ និង​ពង្រីក​​សា​ខា​របស់​​​ខ្លួន​ឱ្យ​បាន​​កាន់​តែ​ច្រើន​​នៅ​ក្នុង​​ប្រទេស​ក​​ម្ពុជា​​បន្ថែម​ទៀត ​ដើម្បី​​​បម្រើ​​​សេចក្តី​​​ត្រូវ​ការ​របស់​អតិ​ថិ​ជន ៕​​