ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ពុល​កាហ្វេ​ស្លា.ប់​2​នាក់​និង​ធ្ងន់​ចំនួន​6​នាក់​ផ្សេង​ទៀត​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​

12 ឆ្នាំ មុន

ខេត្តតាកែវ ៖ យ៉ាងហោច​ណាស់​​មាន​​លោក​តា​អាចារ្យ​២នាក់​​ បាន​ស្លា.ប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​ រីឯ​៦នាក់​ផ្សេងទៀតរងគ្រោះ​ធ្ង​ន់ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​អង្គរកា​​។ ​ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​១៨ កញ្ញា ​វេលាម៉ោង​១២ថ្ងៃ​ត្រង់​ នៅវត្ត​អង្គ​មេត្រី​​ ឃុំគុស ​ស្រុក​ត្រាំកក់ ក្រោយ​ពី​​ជន​រងគ្រោះ​ទាំងអស់​បាន​ជួប​ជុំ​គ្នា​ក្នុង​កម្ម​វិធី​បុណ្យ​បញ្ចុះអដ្ឋិ​​ធាតុ​​ចៅ​លោក​យាយ​​ជា​​អាណិកជន​ខ្មែរ​នៅ​អាមេរិក​ម្នាក់​នៅ​ក្នុង​វត្ត​ខាងលើ​លុះ​​​

ខេត្តតាកែវ  ៖ យ៉ាងហោច​ណាស់​​មាន​​លោក​តា​អាចារ្យ​២នាក់​​ បាន​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង​ រីឯ​៦នាក់​ផ្សេងទៀតរងគ្រោះ​ធ្ង​ន់ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​អង្គរកា​​។ ​ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃទី​១៨ កញ្ញា ​វេលាម៉ោង​១២ថ្ងៃ​ត្រង់​ នៅវត្ត​អង្គ​មេត្រី​​ ឃុំគុស ​ស្រុក​ត្រាំកក់ ក្រោយ​ពី​​ជន​រងគ្រោះ​ទាំងអស់​បាន​ជួប​ជុំ​គ្នា​ក្នុង​កម្ម​វិធី​បុណ្យ​បញ្ចុះអដ្ឋិ​​ធាតុ​​ចៅ​លោក​យាយ​​ជា​​អាណិកជន​ខ្មែរ​នៅ​អាមេរិក​ម្នាក់​នៅ​ក្នុង​វត្ត​ខាងលើ​លុះ​​​ពេល​​​ពួក​គាត់​ពិសា​បាយ​ថ្ងៃ​ត្រង់​រួច​ក៏​បាន​ពិសារ​កាហ្វេ​ ​ស្រាប់​តែ​​មាន​អា​ការ​​ក្អួត​ចង្អោរ​ ចុក និងមាន​អ្នកស្លាប់​និង​​រង​គ្រោះ​​បន្ត​​បន្ទាប់​គ្នា។ ​ជាជំហាន​ដំបូង​ ត្រូវបាន​ដាក់​កា​រ​​​សង្ស័យ​​​ជា​ពុល​កាហ្វេ ។

​លោកអនុសេនីយ៍​ឯក ​អួន​ សុខុម ​អធិការ​​រង​នគរបាល​ស្រុក​ត្រាំកក់​​​ឱ្យដឹងថា ​លោក​​តា​អាចារ្យ​​ដែលស្លាប់​​ដោយ​សារ​ការ​ពុល​​នេះមាន​២នាក់​គឺឈ្មោះ​តុប ​ណុប ​អាយុ​៨០​ឆ្នាំ ​​រស់នៅ​ភូមិ​​អង្គ​ក្រឡាញ់ ​ឃុំ​គុស ​​និង​​ឈ្មោះ​ជួប ​តិត ​​អាយុ​៧៧​ឆ្នាំ ​រស់នៅ​ភូមិ​ពង​ទឹក​ខាង​ត្បូង​ ឃុំ​គុស​​ពួកគាត់​បានស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ ។ ​ចំណែក​​​អ្នក​ពុល​ធ្ងន់​​​មាន​៦នាក់ ​គឺ​១-ឈ្មោះ​មិល ​ឆេន ​អាយុ​៦៨ឆ្នាំ​​ ២-ឈ្មោះ​ង៉ែត ​លីម ​៣-ឈ្មោះ​ញិន ​ណន ​អាយុ​៧៥ឆ្នាំ​ ​៤-ឈ្មោះ​ញិន ឆិល ​​អាយុ៨០​ឆ្នាំ ​៥-​ឈ្មោះ​សៅ គិន ​អាយុ​៦៧ឆ្នាំ ​​និង​៦-ឈ្មោះ​​ស្រី ម៉ៅ ​ភេទស្រី​ អាយុ​១០​ឆ្នាំ ​ត្រូវបាន​នាំ​​ទៅសង្គ្រោះ​​នៅ​​មន្ទីរ​ពេទ្យបង្អែក​អង្គរកា ។ ​លោក​​​អធិ​​ការ​រង​​បាន​​បន្ត​ទៀត​ថា មុន​ពេល​​កើត​ហេតុ នៅ​ក្នុងវត្ត​​​មាន​ពិធី​បុណ្យ​​​មួយ​របស់​​លោក​យាយ​​​ជៀម ផន ​​អាយុ​​៧៦​ឆ្នាំ ជា​​អាណិក​ជន​ខ្មែរ​រស់​នៅ​​សហ​រដ្ឋ​អាមេរិក​​ មក​ធ្វើ​បុណ្យ​​បញ្ចុះ​​អដ្ឋិធាតុ​​​ឱ្យ​​ចៅ​របស់​​គាត់​ ហើយ​ពិធី​​បុណ្យ​នេះ​ទើប​​តែ​ចាប់​ផ្តើម​​នៅ​ថ្ងៃ​​នេះ​​ប៉ុណ្ណោះ ក៏​មាន​​បញ្ហា​​កើតឡើង ​។

សាក្សី​​នៅ​កន្លែង​កើត​ហេតុ ​​​និយាយថា មុន​ពេល​កើត​ហេតុ​​ជន​រង​គ្រោះ​​បាន​ជួប​ជុំ​គ្នា​​ពិសា​​បាយ​​ថ្ងៃ​ត្រង់​​ ហើយ​ពេល​​​នោះ​​ពួក​គាត់​​ខ្លះ​ហូប​​បាយ​​ ខ្លះ​ហូប​​កា​ហ្វេ និង​អ្នក​ខ្លះ​​ហូប​​​ផ្លែ​​មង្ឃុត​​ ។ ពេល​ហូប​​រួច​​ក៏មាន​ខ្លះ​ចុក​​ពោះ និង​​ខ្លះ​​ប្រកាច់​​តែ​ម្តង ដែល​នៅ​ពេល​​នោះ​​​ពួក​គាត់​​ខ្លះ​​ហូប​​លាយ​​ឡំ​គ្នា​ទាំង​បាយ​​ ទាំង​​កា​​ហ្វេ​​​ទាំង​ផ្លែ​​មង្ឃុត​​​ដែល​មិន​ដឹង​​ថា​ពុល​​ដោយ​សារ​អ្វី​​ទេ ។

លោក​ហេង ធី ប្រធាន​​មន្ទីរ​ពេទ្យ​បង្អែក​​អង្គ​រកា​​ បាន​​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​ថា ជន​រង​គ្រោះ​​ទាំង​​៦​នាក់​នោះ​​ ៤​នាក់​​បាន​ធូ​រ​ស្រាល​​​ហើយ​នៅ​សល់​តែ​​២​នាក់​នៅ​មាន​អាការៈ​ធ្ងន់​ធ្ងរ​នៅ​ឡើយ ។ លោក​បន្ត​ថា លោក​មិន​ហា៊ន​​ថា​ពុល​​អ្វី​​នោះ​ទេទាល់​តែ​​ សមត្ថ​កិច្ច​​ទើប​គេ​ដឹង ។ ការ​ផ្តល់​ព័ត៌​​មាន​​ពី​ក្រុម​គ្រូ​ពេទ្យ​​​បែប​នេះ​មិន​ដឹង​ថា ​​តើ​​សមត្ថ​កិច្ច ឬ​​គ្រូ​ពេទ្យ​ជា​​អ្នក​ធ្វើ​​​​កោសល​្យ​វិច័យ​ទេ ។ ការ​​​មាន​មន្ទិល​សង្ស័យ​​ទៅ​លើ​​ផ្លែ​​មង្ឃុត​​ហូប​​ផង​ ផឹក​កា​ហ្វេ​​ដាក់​ស្ករ​​ផង​​ អាច​​ជា​ការ​​សង្ស័យ​ពិត​​ប្រាក​​ដ​​ ព្រោះ​​បើ​តាម​ចាស់ៗ​ធ្លាប់​និយាយ​ប្រាប់​ថា ​ផ្លែ​មង្ឃុត​​បើ​សិន​ជា​​ហូប​ជា​មួយ​ទឹក​ឃ្មុំ​​ដែល​មាន​ជាតិ​​​ផ្អែម​ខ្លាំង​​អាច​នឹង​ពុល ៕