ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​កាបូប​​និស្សិត​​​បាន​សម្រេច​លើក​បង្ហាញ​សើច​ឌឺ​ នាង​ដេញ​តាម​ជិះ​ម៉ូតូ​​ដួល​ជាប់​អន្ទាក់​​ប៉ូលិស​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​ម្នាក់​​ក្នុង​ចំណោម​​បក្ស​ពួក​២​នាក់ ត្រូវ​​បាន​ប៉ូលិស​ប៉ុស្តិ៍​​ទឹក​ល្អក់ទី៣ ខណ្ឌទួល​​គោក ​ចាប់​ខ្លួន​កាល​ពីវេលា​ម៉ោង​​១​និង​៣០​នាទី​រសៀ​ល​​​ថ្ងៃទី​​១៨ កញ្ញា ​២០១២ បន្ទាប់​ពី​ជិះ​ម៉ូតូ​​ម៉ាក​ស្តេប​ ពណ៌ខ្មៅ ​មួយ​គ្រឿង ​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពី​និស្សិត​ម្នាក់​​នៅតាម​ផ្លូវ​លេខ​​២៦៥ សង្កាត់​ទឹក​ល្អក់​ទី​​២ បាន​សម្រេច​លើក​សើច​ឌឺ​​ត្រូវ​នាង​​ដេញ​​តាម​​ជា​មួយ​សមត្ថ​កិច្ច​ជួប​គ្រោះ​ថ្នាក់​​ចរាចរណ៍​ដួល​ម៉ូតូ ។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់​ខ្លួន​ឈ្មោះ​សួន ពិសិដ្ឋ ​ភេទ​ប្រុស អាយុ​​២៤​ឆ្នាំ មានទី​លំនៅភូមិ​ផ្អេរ ​សង្កាត់​ទំនប់​ទឹក ​ខណ្ឌ​ចំការ​មន ​រង​របួស​​ជើង ដោយ​សារ​​​ដួល​ម៉ូតូ​​ ។ ចំណែក​​ស្ត្រីជា​​​ម្ចាស់​កាបូប​ឈ្មោះ​រិទ្ធ ​ស៊ូលាន ​អាយុ​​១៨​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី១ ​មានទី​លំនៅសង្កាត់​​ស្ទឹង​មាន​ជ័យ ខណ្ឌ​​មាន​ជ័យ ។ ​នៅ​ពេល​​ចាប់​ខ្លួន​ប៉ូលិស​ដក​ហូត​បាន​កាបូប​ដែល​ក្នុង​នោះ​មាន​​ទូរស័ព្ទ​​​ម៉ាក​អាយ​ហ្វូន​១​គ្រឿង​ប្រាក់​ប្រមាណ​​ជាង​១០​ដុល្លារ និង​សៀវភៅ​​ប្រគល់​​ឱ្យ​ម្ចាស់​វិញ។
តាម​លោក​​ស៊ីន ​ប៊ុន​រី នាយ​ប៉ុស្តិ៍​​ទឹក​ល្អក់​​ទី​៣ ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ត្រូវ​​ចាប់​ខ្លួន​​នៅ​ពេល​​ធ្វើ​សកម្ម​ភាព​​ឆក់​កាបូប​បាន​សម្រេច​ ហើយ​ត្រូវ​​កម្លាំង​​ប៉ូលិស​​រួម​ជា​មួយ​ម្ចាស់​កាបូប​ដេញ​ចាប់ ​ជិះ​ម៉ូតូ​​គេច​ខ្លួន​ដួលនៅ​ចំណុច​​មុខ​ផ្ទះ​​លេខ​៣៣៦ ផ្លូវ​ទេព​ផន កែង​ផ្លូវ​លេខ​២៦៥ និង​​ត្រូវចាប់​ខ្លួន​​បាន​ម្នាក់​រត់​រួច​ម្នាក់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕