ខេត្តតាកែវ ៖ លោកតាចំណាស់២នាក់បានស្លាប់នៅនឹងកន្លែង ឯ៦នាក់ផ្សេងទៀតរងគ្រោះធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកអង្គរការ ដោយសារពុលកាហ្វេ ខណៈពេលដែលជនរងគ្រោះទាំងអស់គ្នាជួបជុំគ្នានៅក្នុងពិធីបុណ្យមួយក្នុងវត្តអង្គមេត្រី ឃុំគុស ឃុំត្រាំកក់ កាលពី ថ្ងៃទី១៨ កញ្ញា ២០១២ វេលាម៉ោង១២ថ្ងៃត្រង់ ។
លោកអនុសេនីយ៍ឯក អ៊ុន សុខុម អធិការរងនគរបាលស្រុកត្រាំកក់ បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ ១-ឈ្មោះតុប ណុប ភេទប្រុស អាយុ៨០ឆ្នាំ រស់នៅភូមិអង្គក្រឡាញ់ ឃុំគុស និង២-ឈ្មោះជួប តិត ភេទប្រុស អាយុ៧៧ឆ្នាំ រស់នៅភូមិពងទឹក ខាងត្បូង ឃុំគុស ពួកគាត់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ហើយគាត់ទាំងពីរនាក់ក៏ជាអាចារ្យវត្តនេះផងដែរ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ