ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គ​លិក​ក្រុម​ហ៊ុន​ស្ថានីយ​ប្រេង​មួយ​ត្រូវ​ប៉ូលិស​​ឃាត់​ខ្លួន​ជា​មួយ​នឹង​ថ្នាំ​ញៀន​៥​​កូន​ថង់​តូច​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ប៉ូលិស​ខណ្ឌ​សែន​សុខ​ កាល​ពីវេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១៧ កញ្ញា ២០១២ ​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​​ស្ថានីយ​ប្រេង​មួយ​រួម​ជា​​មួយ​នឹង​ថ្នាំ​ញៀន​៥​កូន​ថង់​តូច និង​ម៉ូតូ​ស៊េរី​​ទំនើប​​១​គ្រឿង​ដែល​ជននេះ​ជិះ​ធ្វើ​សកម្ម​ភាព​នៅចំណុច​​ភូមិ​ត្រពាំង​​ឈូក សង្កាត់​​ទឹកថ្លា ខណ្ឌ​​​សែនសុខ ។
​លោក​ម៉ក់ ហុង អធិការ​ប៉ូលិស​​ខណ្ឌសែន​សុខ បាន​ឱ្យ​ដឹង​ថា ​បុរស​ដែល​ជាប់​​ពាក់​ព័ន្ធ​រក្សាទុក​គ្រឿងញៀ.ន​​ និងប្រើ​ប្រាស់​គ្រឿង​ញៀន​​ ហើយ​ត្រូវ​​ប៉ូលិស​ឃាត់​ខ្លួន​

រាជធានីភ្នំពេញ ៖ ​ប៉ូលិស​ខណ្ឌ​សែន​សុខ​ កាល​ពីវេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១៧ កញ្ញា ២០១២ ​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​​ស្ថានីយ​ប្រេង​មួយ​រួម​ជា​​មួយ​នឹង​ថ្នាំ​ញៀន​៥​កូន​ថង់​តូច និង​ម៉ូតូ​ស៊េរី​​ទំនើប​​១​គ្រឿង​ដែល​ជននេះ​ជិះ​ធ្វើ​សកម្ម​ភាព​នៅចំណុច​​ភូមិ​ត្រពាំង​​ឈូក សង្កាត់​​ទឹកថ្លា ខណ្ឌ​​​សែនសុខ ។

​លោក​ម៉ក់ ហុង អធិការ​ប៉ូលិស​​ខណ្ឌសែន​សុខ បាន​ឱ្យ​ដឹង​ថា ​បុរស​ដែល​ជាប់​​ពាក់​ព័ន្ធ​រក្សាទុក​គ្រឿងញៀន​​ និងប្រើ​ប្រាស់​គ្រឿង​ញៀន​​ ហើយ​ត្រូវ​​ប៉ូលិស​ឃាត់​ខ្លួន​ ឈ្មោះ​​មាស ប្រុស អាយុ​​២៩​ឆ្នាំ ​ជាអ្នក​​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​​ស្ថានីយ​ប្រេង​មួយ និងស្នាក់​នៅ​ក្នុង​សង្កាត់​ទឹកថ្លា ​ខណ្ឌសែន​សុខ ។ ​លោក​បន្តថា នៅថ្ងៃទី​១៧ កញ្ញា ២០១២ ​នៅ​វេលា​ម៉ោង​​១​រំលង​អធ្រាត្រ​​ កម្លាំង​​ប៉ូលិស​ល្បាត​​បាន​ប្រទះជន​សង្ស័យ​មាស ​ប្រុស បើក​ម៉ូតូម៉ាក​ស្មាស់​វី ពណ៌ខ្មៅ ស៊េរី​​២០១២ ​មួយ​គ្រឿង ​គ្មាន​ស្លាក​​លេខ ក៏មាន​ការ​សង្ស័យ​បា​ន​ឃាត់​ត្រួតពិនិត្យ​​លើ​ខ្លួន​រក​ឃើញ​ម្សៅ​ពណ៌ស ​ប្រផេះ ចំនួន​៥​កូន​ថង់​តូច​ដែល​​ជនសង្ស័យ​ដាក់​នៅក្នុង​កាបូប​ដៃ ពណ៌ខ្មៅ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕