ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​​ម្នាក់​ដេក​ស្លា.ប់​​ក្នុង​ផ្សារ​បឹង​ទំពុន ​សង្ស័យ​ញៀន​​ថ្នាំ​ខ្លាំងពេក​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ភាពភ្ញាក់​ផ្អើល​មួយ​បាន​កើតឡើង​​ ខណៈ​ពេល​​ប្រជា​ពល​រដ្ឋ​ប្រទះឃើញ​យុវជន​ម្នាក់​ដែល​​ញៀនថ្នាំ​​ដេក​ស្លា.ប់​នៅ​លើ​តូប​លក់​​ដូរ​​ខាងមុខផ្សារ​បឹង​ទំពុន ​​ក្នុងសង្កាត់​​បឹង​ទំពុន ​ខណ្ឌ​មាន​ជ័យ ​កាលពីព្រឹក​ថ្ងៃទី​១៨ កញ្ញា ២០១២ ​នៅពេល​ដែល​ប្រជា​ពល​​រដ្ឋ​​ជា​ក្រុម​អាជីវ​ករ នាំគ្នា​ទៅ​បើក​តូប​លក់​ដូរ ។

នាយ​ប៉ុស្តិ៍​នគរបាល​​បឹង​ទំពុន ​លោក​ឡូ ភារម្យ ​បាន​ឱ្យ​ដឹងថា ជនរងគ្រោះ​​ដែល​ដេក​ស្លា.ប់​​ដោយ​មិន​ដឹង​ពី​មូល​ហេតុ​​នេះ​ឈ្មោះ​សៅ ​ណាន ​រស់​នៅ​សង្កាត់​បឹង​ទំពុន ​

រាជធានីភ្នំពេញ ៖ ​ភាពភ្ញាក់​ផ្អើល​មួយ​បាន​កើតឡើង​​ ខណៈ​ពេល​​ប្រជា​ពល​រដ្ឋ​ប្រទះឃើញ​យុវជន​ម្នាក់​ដែល​​ញៀនថ្នាំ​​ដេក​ស្លាប់​នៅ​លើ​តូប​លក់​​ដូរ​​ខាងមុខផ្សារ​បឹង​ទំពុន ​​ក្នុងសង្កាត់​​បឹង​ទំពុន ​ខណ្ឌ​មាន​ជ័យ ​កាលពីព្រឹក​ថ្ងៃទី​១៨ កញ្ញា ២០១២ ​នៅពេល​ដែល​ប្រជា​ពល​​រដ្ឋ​​ជា​ក្រុម​អាជីវ​ករ នាំគ្នា​ទៅ​បើក​តូប​លក់​ដូរ ។

នាយ​ប៉ុស្តិ៍​នគរបាល​​បឹង​ទំពុន ​លោក​ឡូ ភារម្យ ​បាន​ឱ្យ​ដឹងថា ជនរងគ្រោះ​​ដែល​ដេក​ស្លាប់​​ដោយ​មិន​ដឹង​ពី​មូល​ហេតុ​​នេះ​ឈ្មោះ​សៅ ​ណាន ​រស់​នៅ​សង្កាត់​បឹង​ទំពុន ​ខណ្ឌ​មានជ័យ និង​​មាន​ស្រុក​កំណើត​​​នៅ​ខេត្ត​បាត់ដំបង ។

​ប្រភព​ឱ្យ​ដឹង​ថា កន្លង​មក​បុរស​រងគ្រោះ​​តែង​​ដើរ​ចូល​ផ្សារ​សុំ​លុយ​​គេ​យក​ទៅទិញ​ថ្នាំ​ញៀន​​ជក់​ជា​ញឹក​ញាប់​ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​កើតហេតុ​​នេះ ស្រាប់តែត្រូវ​ក្រុម​អាជីវ​ករ​​ប្រទះឃើញ​ដេក​ស្លាប់​​នៅ​លើគ្រែ​ជាប់​ច្រក​ចូល​​ផ្សារ​ ។ យ៉ាងណា​ក៏ដោយ ​សមត្ថ​កិច្ច​បាន​សន្និ​ដ្ឋាន​ថា បុរស​រងគ្រោះ​ស្លាប់​ដោយ​សារ​ញៀន​ថ្នាំ​ខ្លាំងពេក ​៕