ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២នាក់​ម្តាយ​កូន​ជាប់​ចោទពីបទ​ជួញ​ដូរ​ថ្នាំ​ញៀន​​៣២​កញ្ចប់​

12 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ក្រោម​ការ​តាម​ប្រមាញ់​​របស់​សមត្ថ​កិច្ច​ទីបំផុត​២​នាក់​ ​ម្តាយ និង​កូន​ប្រុស​ម្នាក់​ជាជនជាតិ​​ខ្មែរ​អ៊ិស្លាម ​រស់​នៅភូមិ​​សម​រម្យ ​ឃុំ​រកា​ពប្រាំ ​ស្រុក​ត្បូង​ឃ្មុំ ​ត្រូវបាន​​​ចាប់​​ឃាត់ខ្លួន​កាល​ពី​វេលា​​ម៉ោង​៥​ល្ងាច​ថ្ងៃទី​​១៧​ កញ្ញា ២០១២ ​ដោយ​រឹប​អូស​បាន​ថ្នាំញៀន​​​​ក្រាមពណ៌ស ​ចំនួន​៣២​កញ្ចប់ ​ទូរស័ព្ទ​ដៃ​៥​គ្រឿង​​ ដែក​កេះ​៦ ឧបករណ៍សេព​គ្រឿងញៀ.ន​​ ព្រមទាំង​លុយ​​មួយចំនួន​ផង​ដែរ ។

ខេត្ត​កំពង់ចាម ៖ ក្រោម​ការ​តាម​ប្រមាញ់​​របស់​សមត្ថ​កិច្ច​ទីបំផុត​២​នាក់​ ​ម្តាយ និង​កូន​ប្រុស​ម្នាក់​ជាជនជាតិ​​ខ្មែរ​អ៊ិស្លាម ​រស់​នៅភូមិ​​សម​រម្យ ​ឃុំ​រកា​ពប្រាំ ​ស្រុក​ត្បូង​ឃ្មុំ ​ត្រូវបាន​​​ចាប់​​ឃាត់ខ្លួន​កាល​ពី​វេលា​​ម៉ោង​៥​ល្ងាច​ថ្ងៃទី​​១៧​ កញ្ញា ២០១២ ​ដោយ​រឹប​អូស​បាន​ថ្នាំញៀន​​​​ក្រាមពណ៌ស ​ចំនួន​៣២​កញ្ចប់ ​ទូរស័ព្ទ​ដៃ​៥​គ្រឿង​​ ដែក​កេះ​៦ ឧបករណ៍សេព​គ្រឿងញៀន​​ ព្រមទាំង​លុយ​​មួយចំនួន​ផង​ដែរ ។

លោក​វ​រសេនីយ៍​ទោ ​សោម រស់ ប្រធាន​ការិយា​ល័យ​​ប្រឆាំងគ្រឿងញៀន​​នៃស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ប្រាប់ឱ្យ​ដឹង​ថា ​ជនសង្ស័យ​​២​នាក់​ម្តាយ និង​កូន​​ដែល​ត្រូវបាន​ឃាត់​ខ្លួន​​នោះ​មាន ១-ឈ្មោះ​​​អន សឿន ហៅ​ស្លេះ ម៉ារី ភេទ​ស្រី អាយុ​​៤៧​ឆ្នាំ  និង​កូន​ប្រុស​ឈ្មោះ​​សាក់ រ៉នី អាយុ​១៧​ឆ្នាំ ​រស់​នៅ​ភូមិ-ឃុំ​ខាងលើ ត្រូវ​បាន​បញ្ជូន​​ទៅ​កាន់​ស្នងការ​ដ្ឋាន​នគរបាល​​ខេត្ត ដើម្បី​សួរនាំ​តាម​ចាប​់​មេខ្លោង ។ ​លោក​វរ​សេនីយ៍​​ទោ សោម រស់ ប្រាប់​បន្ត​ថា ដោយ​មានការ​ណែ​នាំ​ពី​លោក​ឧត្តម​សេនីយ៍​​ត្រី ឆាយ គឹម​សុន ស្នងការ​នគរបាល​ខេត្ត និង​លោក​វរសេនីយ៍​​ឯក ជឹម សេងហុង ស្នងការ​រង​​នគរបាល​ខេត្ត​ ទទួល​ផែន​​យុត្តិ​ធម៌​ក្នុងពេល​​ប្រជុំ​ម្តងៗ ​តែងឱ្យ​ការិយា​ល័យ​ជំនាញ​ប្រឆាំងគ្រឿងញៀន​​ខេត្ត​ត្រូវ​តែ​​យកចិត្តទុកដាក់​ចុះ​បង្ក្រាប​គ្រឿងញៀន​​នៅ​គ្រប់​ស្រុក​​ ក្រុងទាំង​១៧ ​ធ្វើ​​យ៉ាងណា​​សម្រាប់​គោល​ដៅភូមិ​​-ឃុំ​មាន​សុវត្ថិ​ភាព​គ្មាន​គ្រឿងញៀន ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕