ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជល​ផល​​បង្ក្រាប​បទ​​ល្មើស​នេសាទ​​ក្នុង​បឹង​វែង​

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ ​មន្ត្រី​ខណ្ឌ​​រដ្ឋបាល​​ជលផល​ដឹក​នាំ​ដោយ​លោក​ម៉ុក ​ពន្លក ​នាយ​រង​ខណ្ឌ​​រដ្ឋ​បាល​​ជល​ផល​ខេត្ត និង​កម្លាំង​ប្រដាប់អាវុធ កាល​ពី​​ព្រឹក​ថ្ងៃទី​១៥​ កញ្ញា ​២០១២ បាន​ចុះ​បង្ក្រាប​​បទ​ល្មើស​នេសាទ​​នៅក្នុង​បឹង​វែង ​ភូមិ​បឹង​រៃ​ ឃុំ​ឫស្សីកែវ ​ស្រុក​ព្រែក​ប្រសព្វ ។

មន្ត្រី​​ខណ្ឌ​រដ្ឋ​បាល​​ជល​ផល​​ខេត្ត​បាន​ឱ្យ​ដឹង​ថា ​ប្រតិ​បត្តិ​ការ​​ចុះ​បង្ក្រាប​​បទ​ល្មើស​​នេសាទ​​ដែល​ជន​ទុច្ចរិត​​លួច​ធ្វើ​សកម្ម​ភាព​ក្នុង​បឹង​វែង​នេះ ​កម្លាំង​ជំនាញ​ចាប់​រឹប​អូស​បាន​​

ខេត្ត​ក្រចេះ ៖ ​មន្ត្រី​ខណ្ឌ​​រដ្ឋបាល​​ជលផល​ដឹក​នាំ​ដោយ​លោក​ម៉ុក ​ពន្លក ​នាយ​រង​ខណ្ឌ​​រដ្ឋ​បាល​​ជល​ផល​ខេត្ត និង​កម្លាំង​ប្រដាប់អាវុធ កាល​ពី​​ព្រឹក​ថ្ងៃទី​១៥​ កញ្ញា ​២០១២ បាន​ចុះ​បង្ក្រាប​​បទ​ល្មើស​នេសាទ​​នៅក្នុង​បឹង​វែង ​ភូមិ​បឹង​រៃ​ ឃុំ​ឫស្សីកែវ ​ស្រុក​ព្រែក​ប្រសព្វ ។

មន្ត្រី​​ខណ្ឌ​រដ្ឋ​បាល​​ជល​ផល​​ខេត្ត​បាន​ឱ្យ​ដឹង​ថា ​ប្រតិ​បត្តិ​ការ​​ចុះ​បង្ក្រាប​​បទ​ល្មើស​​នេសាទ​​ដែល​ជន​ទុច្ចរិត​​លួច​ធ្វើ​សកម្ម​ភាព​ក្នុង​បឹង​វែង​នេះ ​កម្លាំង​ជំនាញ​ចាប់​រឹប​អូស​បាន​​របាំង​​ស្បៃមុង​ចំនួន​២៥​ខ្សែ មាន​​ប្រវែង​​​១.២៥០​ម៉ែត្រ លូស្បែ​មុង​ចំនួន​២៥ របាំង​ណរ៉ាវ​ធ្វើ​អំពី​សាច់​អួ​ន​នីឡុង​រឹង​ចំនួន​៤​ខ្សែ មាន​ប្រវែង​២.៥០០​ម៉ែត្រ និង​លប​ណរ៉ាវ​ធ្វើ​ពី​សាច់​អួន​​នីឡុង​ចំនួន​១០​ បង្គោល​​ចម្រឹង​ឫស្សី​ចំនួន​៥៣៥​បង្គោល។ ​ជា​មួយ​គ្នា​នោះ​​កូន​ត្រី​ចម្រុះ​ប្រមាណ​ជិត​២០០​​គីឡូ​ក្រាម​ត្រូវ​បាន​សមត្ថ​កិច្ច​ចាក់​​លែង​ចូល​ទៅ​ក្នុង​​បឹង​ធម្ម​ជាតិ​ផងដែរ ។

ពល​រដ្ឋ​នៅ​ស្រុក​ព្រែក​ប្រសព្វ ​មាន​ចំនួន​រាប់​រយ​គ្រួសារ​ដែល​សព្វថ្ងៃ​​ពឹង​អាស្រ័យ​​ទៅលើ​របរ​នេសាទ​​សម្រាប់​គ្រួសារ​​ ដូច​ជា​បង់​​សំណាញ់ ​រាយ​​មង និង​​រាយ​សន្ទូច ​នៅ​ក្នុង​បឹង​វែង ​បានសម្តែង​នូវការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​ចំពោះ​​ការ​បាត់​បង់​ត្រីពូជ​មច្ឆ​ជាតិ​ធំៗ​ ខណៈ​ពេល​​ដែល​សព្វ​ថ្ងៃ​នេះ​ ការ​លួច​​នេសាទ​​របស់​​ជន​ទុច្ច​រិត​ដោយ​ឧបករណ៍​​នេសាទ​ខុស​ច្បាប់​នៅ​តែ​កើត​មាន​ឥត​ឈប់​ឈរ​ ដែល​​ការ​បង្ក្រាប​​​របស់​អាជ្ញា​ធរ​មូល​ដ្ឋាន​ ហាក់​ដូចជា​មាន​កម្រិត​​ទាប​នៅ​ឡើយ​នោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕