ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​​ខណ្ឌ​ដង្កោ​ចុះ​ពិនិត្យ​​មើល​ពី​ស្ថាន​ភាព​ទឹក​នៅ​ស្ពាន​៧​មករា និង​ទំនប់​​សណ្តរ​ស្ទឹង​ព្រែក​​ត្នោត​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អាជ្ញា​ធរ​​ខណ្ឌដង្កោ ដឹក​នាំ​ដោយ​លោក​អភិ​បាល​​ខណ្ឌ​ នុត ពុធ​ដារ៉ា និង​​មាន​ការ​ចូលរួម​ពី​សំណាក់​កង​កម្លាំង​​សមត្ថ​កិច្ច​ប៉ូលិស​ និង​ប៉េអឹម​​បាន​ចុះ​ទៅ​ពិនិត្យ​​មើល​ពីស្ថាន​ភាព​​ទឹក​ស្ទឹង​ព្រែក​ត្នោត ​ដែល​ពេល​នេះ​កំពុង​តែ​​មានការ​​កើន​ឡើង​​ខ្លាំង​​ ថ្វី​ដ្បិត​តែ​មិន​ទាន់​ដល់​​កម្រិត​ប្រកាស​អាសន្ន​​ក៏​ដោយ ប៉ុន្តែ​​នេះ​គឺជា​ការ​គិត​គូ​រដល់​សុវត្ថិ​ភាពរបស់​ប្រជា​ពល​រដ្ឋ​​នៅ​ក្នុង​មូល​ដ្ឋាន ។

ការ​ចុះ​ពិនិត្យ​​មើល​ពីស្ថាន​ភាពទឹក​នោះ​​បាន​ធ្វើ​ឡើង​​កាល​ពី​​ព្រឹក​ថ្ងៃទី​១៨ កញ្ញា​ ២០១២ ​ដោយ​អាជ្ញា​ធរ​​ខាងលើ​បាន​ចុះ​​ទៅ​​កាន់​ស្ពាន​៧​មករា ​ដែល​មាន​​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​​ក្រាំង​ពង្រ ដោយ​ពិនិត្យ​មើល​ពី​កម្ពស់​ទឹក​​នៅទីនោះ​មុន​គេ ព្រោះ​​ទី​នោះ​​គឺជាចំណុច​មុ​ខគេ ។ ​បន្ទាប់​មក​ទើប​​បន្ត​ដំណើរ​ទៅ​ពិនិត្យ​មើល​ស្ថាន​ភាព​​ទំនប់​សណ្តរ​​ស្ទឹង​ព្រែក​ត្នោត ​ដែល​ស្ថិត​ក្នុង​សង្កាត់​មួយ​ចំនួន​ទៀត ​ក្នុង​នោះ​មាន​សង្កាត់​ទៀន ​សង្កាត់​គង​នយ ​សង្កាត់​ស្ពាន​ថ្ម ​សង្កាត់​​សាក់​សំពៅ ​ស​ង្កាត់​ជើងឯ​ក ​និង​​មើល​ទំនប់​ការ​ពារ​មួយ​នៅ​ក្នុ​ង​សង្កាត់​ព្រែក​កំពឹស ។ ​នៅពេល​នេះ​កម្ពស់​ទឹក​មិន​ទាន់​បង្ក​​ការ​ព្រួយ​បារម្ភ​​ ឬដល់​កម្រិត​ប្រកាស​​​អាសន្ន​នៅឡើ​យទេ ថ្វី​ដ្បិត​​តែ​មាន​ការ​កើន​ឡើង​ជាងមុន​មែន ប៉ុន្តែ​ការ​ចុះ​ត្រួត​ពិនិត្យ​​គឺជា​ការ​តាម​ដាន​មួយ​ដ៏​សំខាន់​​បំផុត​សម្រាប់​បង្ការ និង​ទប់​ស្កាត់​​ជា​មុន​ពេល​ទឹក​​ជំនន់​មក​ដល់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕