ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គីនណេស​ វើល អហ្វ​ រីខត 2013​បង្ហាញឯតទគ្គ​កម្ម​ចំនួន​10​នៅលើ​លោក

12 ឆ្នាំ មុន

ការ​វិល​ត្រឡប់​ជា​ថ្មី​នៃ​សៀវ​ភៅ​ គីន​ណេស វើល អហ្វ​ រីខត ២០១៣ ធ្វើ​ឱ្យ​មនុស្ស​ទូ​ទៅ​គ្មាន​ការ​ខក​ខាន​នឹង​បាន​ដឹង​ពីរឿង​រ៉ាវ​ចម្លែក​ៗនៅ​លើ​ពិភព​លោក ។ខាង​ក្រោម​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រៀប​រាប់​វត្ថុ​ចម្លែក​ៗ​ប្រចាំ​ឆ្នាំ​២០១៣​ដែល​ចុះ​ផ្សាយ​ក្នុង​សៀវ​ភៅ​កំណត់​ត្រា​ប្រវត្តិ​សាស្រ្តគីន​ណេស​​ប៊ុក​។

ការ​វិល​ត្រឡប់​ជា​ថ្មី​នៃ​សៀវ​ភៅ​ គីន​ណេស វើល អហ្វ​ រីខត ២០១៣ ធ្វើ​ឱ្យ​មនុស្ស​ទូ​ទៅ​គ្មាន​ការ​ខក​ខាន​នឹង​បាន​ដឹង​ពីរឿង​រ៉ាវ​ចម្លែក​ៗនៅ​លើ​ពិភព​លោក ។ខាង​ក្រោម​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រៀប​រាប់​វត្ថុ​ចម្លែក​ៗ​ប្រចាំ​ឆ្នាំ​២០១៣​ដែល​ចុះ​ផ្សាយ​ក្នុង​សៀវ​ភៅ​កំណត់​ត្រា​ប្រវត្តិ​សាស្រ្តគីន​ណេស​​ប៊ុក​។

១-ឆ្កែ​ខ្ពស់​បំផុត​នៅ​លើ​ពិភព​លោក​ដែល​នៅមាន​ជីវិត​រស់​នៅ
«ស៊ូស»​ជា​ឆ្កែ​ពូជ​ហ្គ្រេត​ដេន​​ នៅសហរដ្ឋ​អា​មេ​រិកដោយ​មាន​កម្ពស់​​ប្រហែល​១,១៨​ម៉ែត្រ​ និង​មាន​រហស្ស​នាម​ថា«ជា​ឆ្កែ​ឬសេះ» ។
២- សត្វ​សេក​ពាំ​បាល់​ដាក់​សំណាញ់​ទី​បាន​ច្រើន​បំផុត​
ស៊ែក​ ជា​ឈ្មោះ​របស់​​ សេក ម្ចាស់​ឯត​ទគ្គ​កម្ម​ពិភព​លោក​ដែល​គ្មាន​នរណា​ម្នាក់​នឹក​ស្មាន​ដល់​ថា​ នឹង​ជាប់​ចំណាត​់ថ្នាក់​ពិភពលោក។​ សេក​មក​ពី​ក្រុង​សានចូហ្សេ​សហរដ្ឋ​អាមេរិកមួយ​ក្បាល​នេះ​​ អាច​ពាំ​ទម្លាក់​គ្រាប់​បាល់​បោះ​ទំហំ​តូច​ដាក់​ក្នុង​​សំណាញ់​ទី បាន​ដល់​ទៅ២២លើក​ក្នុង​រយៈ​ពេល​១នាទី​ ។
៣- ឧ​ទ្ធម្ភាគ​ចក្រ​តូច​បំផុត​នៅ​លើ​ពិភព​លោក​
ឧ​ទ្ធម្ភាគ​ចក្រ​ស៊េរី​ GEN H-4 ផលិត​ដោយ​ក្រុមហ៊ុន​ផេន ខូផរ៉េ​សិន​ របស់​ជប៉ុន​មាន​កង្ហារ​ប្រវែង​៣,៩​ម៉ែត្រ ​មាន​កន្លែង​អង្គុយ​តែ​មួយ​ ម៉ា​ស៊ីន​មួយ​ និងមាន​ទម្ងន់​៦៩,៣​គីឡូក្រាម ។
៤- បុរស​មាន​សាច់​ដុំ​ធំ​បំផុត​នៅ​លើ​ពិភព​លោក​
លោក​មូស្តា​ហ្វា អីុ​ស្មា​អីុល មាន​ប្រភព​នៅ អេហ្ស៊ីប មាន​រហស្សនាម​ថា «បុរស​សាច់​ដុំ​យក្ស» ។ សាច់​ដុំ​បុរស​នេះ​មាន​ទំហំ​ធំ​ប្រហាក់​ប្រហែល​នឹង​ចង្កេះ​​បុរស​ធម្ម​តា​ម្នាក់​ ។ ទម្រាំ​នឹង​ទទួល​បាន​សាច់​ដុំ​ដ៏​ធំ​បែប​នេះ​ គេ​ត្រូវ​ហាត់​ប្រាណ​ដល់ទៅ​៦​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​ ជា​បន្ត​បន្ទាប់​រយៈពេល​១១ឆ្នាំ​ រួម​ទាំង​ទទួល​ទាន​ចំនួន​៦​ពេល​ក្នុង​មួយ​ថ្ងៃ​ ។
៥-សេះ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​
ការ​មាន​កម្ពស់​ដល់​ទៅ​២,១០​ម៉ែត្រ​របស់​សេះ​មួយ​ក្បាល​ធ្វើ​ឱ្យ​​គេ​ឆ្ងល់​ថា តើ​ម្ចាស់​របស់​វា​ឡើង​ជិះ​លើ​ខ្នង​បាន​ដូច​ម្តេច?
៦- មនុស្ស​ចោះ​មុខ​ច្រើន​បំផុត​នៅ​លើ​ពិភព​លោក​
គ្មាន​នរណា​​ម្នាក់​នឹក​ស្មាន​ថា នៅលើ​ពិភព​លោក​នេះ​មាន​មនុស្ស​ចម្លែក​លើ​កសម្រស់​នៅ​លើ​ផ្ទៃ​មុខ​បែប​នេះ​ឡើយ ។
លោក​អ៊ែ​អេសេល រ៉ូ​សាឡេស នៅ​​ទី​ក្រុង​វីល​ឡា​ ម៉ា​រីយ៉ា ប្រទេស​អាហ្សង់​ទីន​ ក្លាយ​ជា​ម្ចាស់​ឯតទគ្គ​កម្ម​ពិភព​លោក​គួរ​ឱ្យ​ភ័យ​ខ្លាច​ម្នាក់​ ដោយ​ចំនួន​រន្ធ​ចោះ​នៅ​លើ​ផ្ទៃ​មុខ​មាន​ដល់​ទៅ ២៨០​
រន្ធ​ ។គេ​ឆ្ងល់​ថា តើ​នៅ​ពេល​បុរស​នោះ​ដោះ​ក្រវិល​ចេញ​ពី​លើ​មុខ​ក្នុង​មួយ​លើកៗ​ត្រូវ​ចំណាយ​ពេល​យូ​រ​ប៉ុន្មាន​?
៧- គោ​ទាប​បំផុត​នៅលើ​ពិភព​លោក
ម្ចាស់​ឯតទគ្គ​កម្ម​គោ​ទាប​បំផុត គឺ​គោ​មួយ​ក្បាល​មាន​កម្ពស់​៧៦​សង្ទី​ម៉ែត្រ​ ដោយ​វាស់​ពី​បូក​ដល់​ជើង ។ ​គោ​នោះ​ពូជ​ដិក​ទ័រ (Dexter) ពី​ប្រទេស​អៀរ​ឡង់​ខាង​ជើង​ ហើយ​មាន​ចរិតស្លូត​គួរ​ឱ្យ​ស្រឡាញ់​ ។
៨- ម្ចាស់​ប្រជុំ​ម៉ូដ​ស្បែក​ជើង​​ច្រើន​បំផុត​នៅលើ​លោក
ស្បែក​ជើង​ជា​ច្រើន​គូ​​ជា​របស់​នាង​ ដាលីន ភ្លីន​​ ធ្វើ​ឱ្យ​​នាង​ជាប់​ឈ្មោះ​​ជា​អ្នក​លេង​ម៉ូដ​ស្បែក​​ជើង​ច្រើន​បំផុត​ក្នុង​លោក ។
នាង​​ ដាលីន​ យល់​ថា ស្បែក​ជើង​​ធ្វើ​ឱ្យ​មនុស្ស​ស្រស់​ស្អាត និង​មាន​លក្ខណៈជា​ស្រ្តី​ភេទ ​ដូច្នេះ​ហើយ​នាង​ចូល​ចិត្ត​លេង​ម៉ូដ​ស្បែក​ជើង អស់​រយៈពេល​ជាង​១២ឆ្នាំ​មក​ហើយ ។បច្ចុប្បន្ន​នាង​ ដាលីន មាន​ស្បែក​ជើង​គ្រប់​ប្រភេទ​ដល់​ទៅ ១៥.៦៦៥គូ ។
៩- ពាណិជ្ជករ​ក្មេង​ជាង​គេ​បំផុត​នៅ​លើ​លោក​
លោក​ចន វ៉ាង​ ក្លាវ នៅ​រដ្ឋ​ញូវ​ហេម​សៀ​សហរដ្ឋ​អាមេរិក បាន​ឆ្លង​កាត់​ការ​ប្រ​លង​ជា​ពាណិជ្ជ​ករ​ ដែល​រៀប​ចំ​ដោយ​ស្ថាប័ន​ហិរញ្ញ​វត្ថុ កាល​ពី​ខែ​សីហា ២០១១ និង​ក្លាយ​ជា​ពាណិជ្ជ​ករ ស្រប​ច្បាប់​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​បញ្ចប់​ការ​ប្រលង​នៅ​ពេល​គេ​​មាន​អាយុ​ត្រឹម​តែ​១៧ឆ្នាំ​ និង​៧៧ថ្ងៃ​ប៉ុណ្ណោះ ។
១០-​សាច់​ក្រក​ធំបំផុត​នៅ​លើ​ពិភព​លោក​
​សាច់​ក្រក​ ឬHot Dog ដែល​បង្ហាញ​នេះ​មាន​ទម្ងន់​៣,៧​គីឡូក្រាម ជា​ផលិត​ផល​របស់​ហាង​ហ្គ័រ​វីលឡា ថេង​ហ្គោ ណូវែល​ទី  មីត ក្នុង​ទី​ក្រុង​ស៊ីកាហ្គោ សហរដ្ឋ​អាមេរិក បាន​ផលិត​លក់​ជូន​អតិថិជន​សម្រាប់​ទទួល​ទាន​ ប៉ុន្តែ​ជាប់​ឯតទគ្គ​កម្ម​ពិភពលោក ៕