ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រតិភូ​កង​ទ័ព​​​ប្រជា​ជន​វៀត​ណាម​​​​​​ភូមិ​​ភាគ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​7​​​ធ្វើ​ទស្ស​នកិច្ច​​​នៅ​​ប្រទេស​កម្ពុជា​

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​​ ៖ ប្រតិភូកងទ័ពប្រជាជន វៀត​ណាម​ភូមិភាគទី៧​ប្រមាណ​១០០​នាក់​ មក​ពីទីក្រុងហូជីមិញ ក្នុង​នោះ​មាន​ក្រុម​សិល្បៈ និង​​ក្រុម​គ្រូពេទ្យ​ផង​ បានចុះ​​ជួយព្យាបាល​ជំងឺដល់​ប្រជា​ជន និង​គ្រួសារកងទ័ពកម្ពុជា ក្នុង​ស្រុក​សំឡូត​ ឯ​​ក្រុមសិល្បៈ​បាន​សម្តែង​នៅ​​បញ្ជា​ការដ្ឋានយោធភូមិភាគទី៥ក្នុងខេត្តបាត់ដំបង ឲ្យកងទ័ព និងប្រជាជន​​ទស្សនា​ ។

ខេត្ត​បាត់​ដំបង​​ ៖ ប្រតិភូកងទ័ពប្រជាជន វៀត​ណាម​ភូមិភាគទី៧​ប្រមាណ​១០០​នាក់​ មក​ពីទីក្រុងហូជីមិញ ក្នុង​នោះ​មាន​ក្រុម​សិល្បៈ និង​​ក្រុម​គ្រូពេទ្យ​ផង​ បានចុះ​​ជួយព្យាបាល​ជំងឺដល់​ប្រជា​ជន និង​គ្រួសារកងទ័ពកម្ពុជា ក្នុង​ស្រុក​សំឡូត​ ឯ​​ក្រុមសិល្បៈ​បាន​សម្តែង​នៅ​​បញ្ជា​ការដ្ឋានយោធភូមិភាគទី៥ក្នុងខេត្តបាត់ដំបង ឲ្យកងទ័ព និងប្រជាជន​​ទស្សនា​ ។

នៅវេលា​ម៉ោង​​៤និង៣០​នាទី​រសៀល​ថ្ងៃទី១៦ កញ្ញា នៅសាលប្រជុំ​របស់យោធ​ភូមិភាគ​ទី៥​ក្នុង​ខេត្ត​បាត់ដំបង លោកឧត្តម សេ នីយ៍ឯក ប៊ុន សេង ​​មេបញ្ជា​ការរងកងទ័ព​ជើងគោក និង​ជាមេ​បញ្ជា​ការយោធភូមិភាគទី៥ ព្រមទាំង​មេបញ្ជាការរង និង​នាយការិ យាល័យ បាន​ទទួល​ស្វាគមន៍​ប្រតិ​ភូ​កង​ទ័ពវៀតណាម ដឹកនាំ​​​ដោយ​លោក​វរសេនីយ៍​ឯក​ង្វៀន មិញហ្វ៊ាង ​។

លោកឧត្តមសេនីយ៍ឯក​ប៊ុន សេង ថ្លែង​ថា ពេលនេះ​ជា​ខួបលើ​ទី៤៥​​ ក្នុងការ​រំលឹក​អនុស្សាវ​រីយ៍ និង​កិច្ចការងារទូត​រវាង​ប្រទេស​ទាំងពីរ ​​កម្ពុជា​-វៀត​ណាម ហើយ​យើង​តែងតែ​ជួយ​គ្នា​ទៅ​​វិញទៅមកជាប្រចាំក្នុងនាមបងប្អូន​ដែល​មាន​របងព្រំដែនជាប់គ្នា ។ ​កន្លង​មក​ យើង​បាន​សហការគ្នា​ជាមួយអង្គ​ភាព​ K70 និង K 71 ក្នុងការរុករកអដ្ឋិធាតុ​កងទ័ព​ស្ម័គ្រ​ចិត្ត​វៀតណាម មកជួយកម្ពុជា​ក្នុង​ទិស​យោធ​ភូមិ​ភាគ​ទី៥នេះ បានចំនួន៣២៣នាក់ និង​​បានប្រគល់ឲ្យ​ទៅ​ក្រុម​គ្រួសារ​នៅ​ឯប្រទេសវៀតណាមវិញ ។ ​​

ជា​មួយ​នេះ​ បាន​​រួម​សហ​ការជាមួយកងទ័ព​ប្រជាជន​វៀត​ណាម​ភូមិ​ភាគ​ទី៩ ​ជួយសាង​សង់អគារ​សាលា​ហ្វឹក​ហាត់របស់កងទ័ព មន្ទីរពេទ្យ និង​បណ្តុះ​បណ្តាល​នាយទាហាន​ នាយ​ទាហាន​រង​ និង​​ពល​ទាហាន​ក្នុងការ​ហ្វឹក​ហាត់ និង​បច្ចេក​ទេស​​​ក្នុង​ការ​ការ​​ប្រើប្រាស់​អាវុធ​គ្រប់​ធុន រថពាសដែក ហើយ​​ទទួលយក​ទៅបំប៉ន​បន្ថែម​បណ្តុះ​បណ្តាល​នៅប្រទេស​វៀតណាម​ជា​រៀង​រាល់​ឆ្នាំថែម
ទៀត ។

លោកឧត្តម​សេនីយ៍​​​ឯក​បន្តទៀតថា កង​ទ័ពកម្ពុជា​បាន​រួម​សហ​ការ​ជាមួយអគ្គកុងស៊ុល ក្នុងការគ្រប់​​គ្រង​យក​ចិត្តទុកដាក់​លើប្រជា​ជន​វៀតណាម​នៅ​ក្នុង​ភូមិ​សាស្រ្តនេះ ឲ្យមានទំនាក់​ទំនងល្អ សំខាន់គឺ​ទប់​ស្កាត់ការញុះញង់​ពីពួក​អមិត្ត​​ដែល​ដើរ​បំផុសឲ្យ​កើត​មាន​បញ្ហា​ព្រំដែន​រវាង​​កម្ពុជា  និង​វៀតណាម ។ លោកសូម​អបអរ​សាទរ​​ផងដែរ ចំពោះ​គណៈ​ប្រតិភូ​​​​​​ ហើយ​​នេះជា​លើក​ទីមួយដែល​ប្រតិភូ​​កងទ័ព​ប្រជា​ជន​វៀត​ណាម​​ភូមិភាគទី៧​មាន​​វត្តមានទាំង​វិស័យសិល្បៈ​ និង​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ ដើម្បីពង្រឹងសម្ព័ន្ធ​មេត្រី​ភាព​រវាង​កងទ័ពយើងឲ្យកាន់​តែមាន​ភាព​ជិត​ស្និទ្ធ​ថែមទៀត ។ ​

លោកវរសេនីយ៍ឯក ង្វៀន មិញហ្វ៊ាង ​មាន​ប្រសាសន៍​​ថា ដោយមានការផ្តាំផ្ញើពី​លោក​មេ​បញ្ជាការភូមិ​ភាគទី៧​របស់​កងទ័ព​វៀតណាម និងមានការអនុញ្ញាតពីក្រសួងការពារជាតិនៃប្រទេសទាំង​ពីរ ទើបមានវត្តមាន​ប្រតិភូ​លោក​មក​ដល់ទីនេះ ។ កម្ពុជា​មានការប្លែក​យ៉ាង​ច្រើន​ក្នុង​ការអភិវឌ្ឍ​​ប្រទេសជាតិ​ បន្ទាប់ពីបាន​បញ្ចប់​សង្គ្រាម​រួចមកនោះ ហើយប្រទេស​វៀត​ណាម​ក៏​មាន​​ការអភិវឌ្ឍដូចគ្នាដែរ ដែលវិស័យ​សេដ្ឋ​កិច្ច​នៅទីក្រុងហូជីមិញ​មានការកើន​ឡើង​។

ជា​មួយនេះ​​​ ក៏​សូម​សរសើរដល់កម្ពុជា​ ក្នុង​ការ​ទទួល​តំណែង​ធ្វើ​ជា​ប្រធាន​អាស៊ាន ​និង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​នៃ​កិច្ច​​ប្រជុំ​​កន្លង​មក​ទទួល​បានជោគ​ជ័យ​បន្ទាប់មក​ មានកម្មវិធីសម្តែង សិល្បៈ​​ចាប់​ពីម៉ោង៧យប់ដល់ម៉ោង៩ យប់ រួចហូប​បាយ​សាមគ្គីរួម​គ្នានៅក្នុង​បញ្ជា​ការដ្ឋានយោធ​ភូមិភាគ​ទី៥នាយប់​ថ្ងៃទី១៦ កញ្ញា ​លុះដល់ព្រឹកថ្ងៃ​ទី​១៧ កញ្ញា គណៈ​ប្រតិភូ​ បន្តដំណើឆ្ពោះទៅ​សម្តែង​នៅ​​ខេត្តសៀមរាប​ទៀត ៕