ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​ចុះ​ដុះ​ក្អែល​​​​រថយន្ត​ដឹក​សំពីង​​សំពោង​​ងាយ​បង្ក​​គ្រោះ​ថ្នាក់​

12 ឆ្នាំ មុន

ខេត្ត​កណ្តាល​ ៖ រថយន្ត​ដឹក​សំពីង​សំពោង​​​មួយ​គ្រឿង​​​​ដែល​មើល​ទៅ​​ស្រដៀង​​គ្នា​នឹង​ការ​​ដឹក​​បំបែក​​​ឯតទគ្គកម្ម​ពិភព​លោក​​​ដែល​ងាយ​បង្ក​​​​គ្រោះ​ថ្នាក់​​​​បំផុត​ ត្រូវ​បាន​ប៉ូលិស​​​​ចរាចរក្រុង​តាខ្មៅ​ចាប់​យក​មក​អប់​រំ​ និង​ផាក​ពិន័យ​​​តាម​ផ្លូវ​​ច្បាប់​​ កាល​ពី​​​វេលាម៉ោង​​៦និង​៤០​នាទី​​​ព្រឹក​ថ្ងៃ​​​ទី១៧ កញ្ញា ដែល​រថយន្ត​នេះ​ធ្វើ​ចរាចរណ៍​​​តាម​បណ្តោយ​​ផ្លូវ​​លេខ​២០៦ មកដល់​​មុខ​សាលា​ក្រុង​តា​ខ្មៅ ។

លោក​ឡាង ​លន់ អធិការ​​រង​ក្រុង​​តា​ខ្មៅ​​បាន​ឱ្យ​ដឹងថា រថយន្ត​ដឹក​សំពីង​សំពោង​​នេះ​ម៉ាក​​ហ៊ីយ៉ាន់ដាយ​​២តោនកន្លះ​ត្រូវ​សមត្ថកិច្ច​ចាប់​យក​អប់​រំ​ និង​ផាក​ពិន័យ​តាមនីតិ​វិធី​​​​​ ។ រថយន្ត​នេះ​ដឹក​ក្រដាស​​សម្បក​ឡាំង​​ពេញ​ខ្ពស់​​​​ពី​ទ្រុង​​ប្រមាណ​​​២ម៉ែត្រ​ និង​លយ​ចេញ​​​ទៅ​សង​ខាង​​​​ជិ​ត​១ម៉ែត្រ​មើល​ទៅ​គួរ​ឱ្យ​ភ័យ​​ជួស​​ ខ្លាច​ក្រែង​​ពេល​បើក​ទៅ​​រថយន្ត​​​មិន​អាច​​​ទប់​លំនឹង​​បាន​ក្រឡាប់​​សង្កត់​​លើ​គេ​ឯង​ ។

ថ្វី​ត្បិត​​ដឹក​ក្រដាស​​សម្បក​ឡាំង​​មិន​សូវ​​ធ្ងន់​ក្តី​ តែការ​​ដឹក​សំពីង​សំពោង​​​បែបនេះ​​​គឺ​វា​ងាយ​​នឹង​បង្ក​គ្រោះ​ថ្នាក់​​​ខ្លាំង​បំផុត​​​ទាំង​ខ្លួន​ឯង​និង​អ្នកដទៃ នៅពេល​ជួប​​ហេតុ​ការណ៍​​ដោយ​ចៃដន្យ​​ណាមួយ​ ។​ ការ​ចាប់​​យក​មក​អប់​រំ​​​ និងផាក​ពិន័យ​​​តាមផ្លូវ​ច្បាប់​​​បែបនេះ​ក្នុង​បំណង​​ឱ្យ​អ្នក​បើក​បរ​​មានការ​យល់​ដឹង​​​ពី​ច្បាប់​ចរាចរណ៍ និង​មាន​ការ​រាង​ចាល​​ដើម្បី​កាត់​បន្ថយ​​​គ្រោះ​​ថ្នាក់ចរាចរណ៍​​បានមួយ​កម្រិត​ ។ លោកអធិការ​​​រង​​បាន​បន្ត​ថា កន្លង​មក​ប៉ូលិស​​​ចរាចរ​ ក្រុង​​តាខ្មៅ​ធ្លាប់​បាន​ចាប់​​រថយន្ត​​​ដឹក​សំពីង​សំពោង​​មក​អប​់​រំ​ណែនាំ​ និង​ផាក​ពិន័យ​​ឱ្យ​រាង​ចាល​​​ជា​ច្រើន​​លើក​មក​ហើយ​ ។

ជាមួយ​គ្នា​​នេះ​លោក​​​បាន​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ​​ប្រកប​​អាជីវកម្ម​​​ដឹក​ទំនិញ​​​ត្រូវ​អនុវត្ត​​​តាម​ការ​​ណែនាំ​​​កុំ​ផ្ទុក​ឱ្យ​​​លើស​ចំណុះ​​​និង​​​សំពីង​សំពោង​​​ជា​ហេតុ​​​បង្ក​ការ​គ្រោះ​ថ្នាក់​ ។ ទោះ​ជា​​​​មាន​ការ​​បង្ក្រាប​បែប​នេះ​ក្តី​នៅ​តែ​មាន​​​​រថយន្ត​​ដឹក​សំពីង​សំពោង​​លួច​ធ្វើ​ចរាចរណ៍​ដដែល​ ៕