ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​សាន្ត អរុណ​ ​ដឹក​នាំ​គណៈ​​ពង្រឹង​​មូល​ដ្ឋាន​​ចុះ​សំណេះ​សំណាល​​​នៅ​ស្រុក​អូរាំង​​ឪ

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​ ៖ ​ព្រឹក​ថ្ងៃ​ទី​​​១៦ ​កញ្ញា ​ឆ្នាំ​​​២០១២​ ​នៅ​មន្ទីរ​​​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ ​ឃុំ​គង​​​ជ័យ ​​​​ស្រុក​អូរាំ​ឪ​ មាន​រៀប​ចំ​​ពិធី​សំណេះ​សំណាល​​​ជាមួយ​នឹង​​សមាជិក​គណ​បក្ស​ប្រជា​ជន​​កម្ពុជា​ឃុំ​ ​​ដែល​​បាន​អញ្ជើញ​​មក​ចូ​ល​រួម​​ពី​ភូមិ​ចំនួន​​២២ ​ក្នុង​​ឃុំ​គង​ជ័យ ​ស្រុក​អូរាំង​ឪ​ ​ខេត្ត​កំ​ពង់​ចាម ​ដើម្បី​​ដាក់​​ផែន​ការ​​ឆ្ពោះ​​ទៅ​​រក​​ភាព​​ជោគ​ជ័យ​​ក្នុង​​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាង​​រាស្ត្រ​​នីតិ​កាល​​ទី​​៥​ ​ឆ្នាំ​​២០១៣​

ខេត្ត​កំពង់​ចាម​ ៖ ​ព្រឹក​ថ្ងៃ​ទី​​​១៦ ​កញ្ញា ​ឆ្នាំ​​​២០១២​ ​នៅ​មន្ទីរ​​​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ ​ឃុំ​គង​​​ជ័យ ​​​​ស្រុក​អូរាំ​ឪ​ មាន​រៀប​ចំ​​ពិធី​សំណេះ​សំណាល​​​ជាមួយ​នឹង​​សមាជិក​គណ​បក្ស​ប្រជា​ជន​​កម្ពុជា​ឃុំ​ ​​ដែល​​បាន​អញ្ជើញ​​មក​ចូ​ល​រួម​​ពី​ភូមិ​ចំនួន​​២២ ​ក្នុង​​ឃុំ​គង​ជ័យ ​ស្រុក​អូរាំង​ឪ​ ​ខេត្ត​កំ​ពង់​ចាម ​ដើម្បី​​ដាក់​​ផែន​ការ​​ឆ្ពោះ​​ទៅ​​រក​​ភាព​​ជោគ​ជ័យ​​ក្នុង​​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាង​​រាស្ត្រ​​នីតិ​កាល​​ទី​​៥​ ​ឆ្នាំ​​២០១៣​ខាង​មុខ​នេះ ។

នៅ​​​ក្នុង​ពិធី​​សំណេះ​សំណាល​​​នេះ​ ​ក៏​មាន​ការ​​អញ្ជើញ​​ចូល​រួម​​​​​ជា​គណៈ​​អធិប​តី​​​​​ពី​សំណាក់​​លោក​ជំទាវ​សាន្ត​ អរុណ ​ជាអនុ​​​​ប្រធាន​​គណៈ​​ពង្រឹង​​មូល​ដ្ឋាន​​ស្រុក​ និង​ជា​ប្រធាន​​​គណៈ​​​ពង្រឹង​​មូល​ដ្ឋាន​​ឃុំ​ និង​​លោក​ជំទាវឧកញ៉ា​​ ​យីន ​​ផាន្នី ​ជា​អនុ​​ប្រធាន​​គណៈ​​​ពង្រឹង​​មូល​ដ្ឋាន​​ស្រុក និង​​ជា​អនុ​​ប្រធាន​​គណៈ​​ពង្រឹង​​មូល​ដ្ឋាន​​ឃុំ​ ​ព្រម​ទាំង​​អស់​លោក​ លោក​ស្រី ​ដែល​ជា​ក្រុម​​ការ​ងារ​ចុះ​​ជួយ​​ពង្រឹង​មូល​ដ្ឋាន​​ឃុំ​​​​គង​ជ័យ​​ជា​​ច្រើន​នាក់​​ទៀត ​។​​​

​បន្ទាប់​ពី​បាន​ស្តាប់​​របាយ​ការណ៍​​ដែល​បាន​​រាយ​ការណ៍​​ជូន​គណៈ​​អធិប​តី​​​​ពី​សំណាក់​​​សមាជិក​​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​ ​តាម​ភូមិ​​នីមួយៗ​​​ និង​ឃុំ​រួច​មក​ ​លោក​ជំទាវ​​​ឧកញ៉ា យីន ផាន្នី ​ដែល​​ទី ​នោះ​​ជា​ស្រុក​​កំណើត​​ ក៏​​​​​​បាន​មាន​ប្រ​សាសន៍​​សំណេះ​សំណាល​​បញ្ជាក់​ពី​​ភាព​​រីក​រាយ​​​ពន់​​ពេក​ ​​នៅ​ពេល​​ដែល​បាន​​អញ្ជើញ​​មក​ជួប​​សំណេះ​សំណាល​​​ជាមួយ​នឹង​​បង​ប្អូន​​ទាំង​អស់​​គ្នា ​ដែលជា​​​​ជា​សមា​ជិក​​របស់​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​​របស់​យើង​ ក្នុង​ថ្ងៃ​នេះ​​ ព្រម​ទាំង​​មាន​ការ​អញ្ជើញ​​​​​ជា​គណៈ​​​​អធិបតី​​ដោយ​លោក​ជំទាវ​​សាន្ត អរុណ​ ​ដែលជា​អនុ​ប្រធាន​​គណៈ​​ពង្រឹង​​មូល​ដ្ឋាន​​ស្រុក និង​ជា​​​ប្រធាន​គណ​ៈ​​ពង្រឹង​មូល​ដ្ឋាន​​ឃុំ​​របស់​ពួក​​យើង​ចូលរ​ួម​​​​ផង​ដែរ ​។

លោក​ជំទាវ​​ឧកញ៉ា ​​ក៏​បាន​​មាន​ប្រសាសន៍​​​បន្ត​​​ទៀត​ថា ​​ក្នុង​​នាម​​​សមា​ជិក​​របស់​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ ដែល​​ខ្ញុំ​​មាន​ស្រុក​កំណើត​​នៅ​ទី​នេះ​​​ដែរ យើង​ទាំង​​អស់​​គ្នា​​ត្រូវ​​តែ​ដឹង​គុណ​​ចំពោះ​​ថ្នាក់​ដឹក​នាំ​​ប្រទេស​របស់​យើង​ និង​ជា​ពិសេស​​ចំពោះ​សម្តេច​​​​ទាំង​​៣​​របស់​យើង​ គឺ​​សម្តេច​​ ជា​ ស៊ីម​ សម្តេច​ ហេង សំរិន​​ និង​សម្តេច​​​ ហ៊ុន សែន ​ដែល​​បាន​​រំដោះ​​អាយុ​ជីវ​ិត​​ និង​​ប្រ​ទេស​​ជាតិ​របស់​យើង​​ឱ្យរួច​​ផុត​ពី​​របប​ប៉ុល​​ពត​​បាន ហើយ​​​យើ​ង​​ទាំង​អស់​​គ្នា​​មាន​ជីវិត​​រស់នៅ​​ដល់​សព្វ​ថ្ងៃ​​ និង​មាន​​​អ្វី​ៗ​​គ្រប់​យ៉ាង​ ។ ​​សូម​​បង​ប្អូន​ទាំង​អស់​​គ្នា​ជួយ​​ណែ​នាំ​​បង​ប្អូន​​សាច់​ញាតិ​ ​​កូន​ចៅ​ របស់​យើង​​កុំ​​ឱ្យ​​​ជឿ​ពាក្យ​​ញុះ​ញង់​​របស់​​គណ​បក្ស​​ដទៃ​​ ដែល​គេ​តែង​តែ​​ព្យា​​យាម​​​ភូត​​កុហក់​ បោក​ប្រាស់ ​​ដើម្បី​​ឱ្យ​ពួក​​គាត់​​មាន​ការ​​អាក់​អន់​​ស្រពន់​ចិត្ត​ ឬ​ក៏​​មាន​​ការ​​​ថ្នាំង​ថ្នាក់​​ជាមួយ​នឹង​​អាជ្ញា​ធរ​​មូលដ្ឋាន ​ក៏​ដូច​ជា​​​​​​មួយ​​នឹង​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​​របស់​យើង​​ទាំង​អស់​គ្នា​ ។ ​

លោក​ជំទាវ​​ឧកញ៉ា​​ថ្លែង​ថា សូម​​បង​ប្អូន​​ដែល​​ជា​សមា​ជិក​​គណ​បក្ស​​​ប្រជាជន​កម្ពុជា​​ទាំង​អស់​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​អំពី​​ការ​ណែ​នាំ​​ដល់​សមា​ជិក​​គណ​បក្ស​​របស់​យើង​​​បាន​គ្រប់​ៗ​គ្នា​ ក្នុង​ភូមិ​​នីមួយៗ​​​​ឱ្យ​អញ្ជើញ​​ទៅ​ពិនិត្យ​​​​បញ្ជី​​ឈ្មោះ​​បោះ​ឆ្នោត​ ​និង​អ្នក​ដែល​​ទើប​​តែ​គ្រប់​អាយុ​​​បោះ​ឆ្នោត​​ក៏​ដូច​​ជា​​អ្ន​ក​ដែល​​មិន​ទាន់​​​បាន​ចុះ​ឈ្មោះ​​​​ត្រូវ​អញ្ជើញ​​ទៅ​ពិនិត្យ​​បញ្ជី​ឈ្មោះ​​​ ឬ​​ក៏​​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​​​​នៅតាម​​ការិយា​ល័យ​​ដែល​នៅ​​ជិត​​​លំនៅ​​​របស់​ពួក​​គាត់​​ឱ្យ​​បាន​​គ្រប់​ៗ​គ្នា​ ។

​លោក​ជំទាវ​​សាន្ត អរុណ​​ ​បាន​​មាន​ប្រ​សាសន៍​​​​ថ្លែង​អំណរ​គុណ​​ដល់​បង​ប្អូន​​ដែល​ជា​​សមាជិក​​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​ទាំង​អស់​ដែល​​តែង​តែ​​បាន​​​​ប្រឹង​ប្រែង​​យ៉ាង​ខ្លាំង​​អស់​ពី​​កម្លាំង​​ចិត្ត​ និង​​កម្លាំង​កាយ​​ ដើម្បី​​ធ្វើ​យ៉ាង​ណា​​ឱ្យ​គណ​បក្ស​​ប្រជា​ជន​​កម្ពុជា​​របស់​​យើង​បន្ត​​ឈ្នះ​​ក្នុ​ង​ការ​​បោះ​ឆ្នោត​​ជា​បន្ត​​ទៀត​ ក្នុង​​តំណាក់​កាល​​​នៃ​ការ​បោះ​ឆ្នោត​​​ជ្រើស​តាំង​​តំណាង​រាស្ត្រ​​នីតិ​កាល​ទី​​៥​ ឆ្នាំ​​២០១៣​​ខាងមុខ​នេះ ។ ​លោក​ជំទាវ​​ថ្លែង​​ថា ដោយ​​យោ​ង​តាម​​​ការ​ចង្អុល​​បង្ហាញ​​អំពី​សំណាក់​​ប្រធាន​ក្រុម​​ការ​ងារ​ថ្នាក់​កណ្តាល​​ចុះ​ជួយ​​​ស្រុក​
អូ​​រាំង​​ឪ​ ដែល​​​បាន​ធ្វើ​​ការ​ណែ​នាំ​​យើង​​​ ឃើញ​ថា ​លទ្ធផល​​បោះ​ឆ្នោត​​ជ្រើស​​​​តាំង​​ក្រុម​ប្រឹក្សា​​​ឃុំ​​-​សង្កាត់​គឺ​ជា​​ជោគ​ជ័យ​​​មួយ​ដ៏​ល្អ ​លើ​គណ​បក្ស​​​នយោ​បាយ​​ដទៃ​ទៀត​​ ដែល​​មាន​ឈរ​​​ឈ្មោះ​​នៅ​ក្នុង​​ឃុំ​របស់​យើង​​​ ។

​​បន្ទាប់​​ពី​បញ្ចប់​​កម្ម​វិធី​​សំណេះ​សំណាល​​នេះ​រួច​មក ​ក្រុម​ការ​ងារ​​​ចុះ​ជួយ​​​​ពង្រឹង​​មូល​ដ្ឋាន​​ឃុំ​គង​​ជ័យ ​ដែល​ដឹក​នាំ​​ដោយ​លោក​​ជំទាវ​សាន្ត អរុណ ​និង​លោក​​ជំទាវ​ឧកញ៉ា​​​ យីន ​ផាន្នី ​​ព្រម​ទាំង​​អស់​លោក​ លោក​ស្រី ​ដែល​ជា​ក្រុម​​​ការ​ងារ​​​បាន​អញ្ជើញ​​​ទៅ​សួរ​សុខ​ទុក្ខ​​សមាជិក​​​គណ​បក្ស​​​ប្រជា​ជន​កម្ពុជា​ឃុំ​​​មួយ​រូប​​​​ដែល​​មាន​ជំងឺ​​កំពុង​តែ​​សម្រាក​ព្យា​បាល​​នៅ​មន្ទីរ​​ពេទ្យ​​បង្អែក​ស្រុក​​អូ​រាំង​ឪ ​ដោយ​បាន​ឧបត្ថម្ភ​​ប្រាក់​​​​ចំនួន​​២០​ម៉ឺន​រៀល​ ។​​

​ដោយ​ឡែក​​អ្នក​ជំងឺ​ដែល​កំពុង​​សម្រាក​ព្យា​​បាល​​នៅ​ក្នុង​​មន្ទីរ​​ពេទ្យ​បង្អែក​​ស្រុក​នោះ​ចំនួន​​១០​នាក់​ផ្សេង​​ទៀត​​ ក៏​​ទទួល​បាន​ថវិកា​​ពី​ក្រុម​ការ​ងារ​​​ចុះ​ជួយ​មូល​ដ្ឋានដែរ​​​ ដោយ​​លោក​តា​ ​​​​និង​លោក​យាយ​​​​ទាំង​​២នាក់​​ប្តី​​​​​​ប្រពន្ធ​ ហើយ​​ឈឺ​ទាំង​​២នាក់​​ទទួល​បាន​​ថវិកា​​ចំនួន​១០​ម៉ឺន​រៀល​ ចំណែក​​ឯ​អ្នក​​ជំងឺ​​​​​មាន​ទាំង​​កុមារ​ផង​​ទទួល​បាន​​ថវិកា​​​ម្នាក់​​១ម៉ឺន​រៀល ៕​​