ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​រឹត​បន្តឹង​តាម​​ព្រំ​ដែន​​ពល​ករ​​ស្ទះ​​ចេញ​​មិន​​រួច​

12 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖​​ ​ប្រភព​ព័ត៌​​មាន​​​បាន​​ឱ្យ​ដឹង​ថា ភាគី​ថៃ​បាន​រឹត​បន្តឹង​​សន្តិ​សុខ​​​តាម​ព្រំ​ដែន​​ស្រុក​អារញ្ញឈម​​នឹង​​ទឹក​ដី​កម្ពុជា​ ក្រុង​​ប៉ោយ​ប៉ែត ដោយ​​បិទ​​មិន​​ឱ្យ​មាន​ការ​​ឆ្លង​​ដែន​សុខ​ច្បាប់​​ពី​ក្នុង​​បរិវេណ​​កាស៊ីណូ​​មួយ​ក្នុង​​ក្រុង​ប៉ោយ​ប៉ែត ចូល​ទៅ​​ដី​ថៃ ។ ​ដោយ​សារ​​មាន​​ការ​រឹត​បន្តឹង​​​នេះ​ពល​ករខ្មែរ​​​រាប់​សិប​​នាក់​​បាន​​ជាប់​គាំង​​មិន​អាច​​ទៅ​​ណា​រួច​​ដោយ​ពួក​គេ​ដេក​ត្រៀប​ត្រា​​រង់​ចាំ​​ឱ​កាស​​លួច​ឆ្លង​​ដែន​

ក្រុង​ប៉ោយ​ប៉ែត​ ៖​​ ​ប្រភព​ព័ត៌​​មាន​​​បាន​​ឱ្យ​ដឹង​ថា ភាគី​ថៃ​បាន​រឹត​បន្តឹង​​សន្តិ​សុខ​​​តាម​ព្រំ​ដែន​​ស្រុក​អារញ្ញឈម​​នឹង​​ទឹក​ដី​កម្ពុជា​ ក្រុង​​ប៉ោយ​ប៉ែត ដោយ​​បិទ​​មិន​​ឱ្យ​មាន​ការ​​ឆ្លង​​ដែន​សុខ​ច្បាប់​​ពី​ក្នុង​​បរិវេណ​​កាស៊ីណូ​​មួយ​ក្នុង​​ក្រុង​ប៉ោយ​ប៉ែត ចូល​ទៅ​​ដី​ថៃ ។ ​ដោយ​សារ​​មាន​​ការ​រឹត​បន្តឹង​​​នេះ​ពល​ករខ្មែរ​​​រាប់​សិប​​នាក់​​បាន​​ជាប់​គាំង​​មិន​អាច​​ទៅ​​ណា​រួច​​ដោយ​ពួក​គេ​ដេក​ត្រៀប​ត្រា​​រង់​ចាំ​​ឱ​កាស​​លួច​ឆ្លង​​ដែន​ខុស​ច្បាប់​​ទៅ​រក​​ការ​ងារ​ធ្វើ​​លើទឹក​ដី​​ថៃ ។

ការ​រឹតបន្តឹង​​​សន្ត​ិសុខ​​​តាមខ្សែ​​បន្ទាត់​​​ព្រំ​​​ដែន​​ពី​សំណាក់​​ភាគ​ី​ថៃ​​ ត្រូវ​​បាន​ប្រភព​ព័ត៌​​មាន​​ឱ្យ​ដឹង​ថា មាន​រយៈពេល​​ជិត​មួយ​សប្តាហ៍​​ហើយ​ដោយ​សមត្ថ​កិច្ច​​តាម​ខ្សែ​បន្ទាត់​​ព្រំដែន​​ក្នុងស្រុក​អារញ្ញ​​មិន​​ឱ្យ​មាន​​ការ​ឆ្លង​​ទៅ​ទឹក​ដី​ថៃ​​សម្រាប់​​ប្រជា​ពល​រដ្ឋ​ខ្មែរ​​តាម​ច្រក​​របៀងទៀត​​ទេ​​ ។

ប្រភព​​បាន​បន្ត​ថា ការ​រឹត​បន្តឹង​​​នេះ​មិន​ថា តែ​ពល​ករ​ខ្មែរ​​ដែល​លួច​​ឆ្លង​​ដែន​​ខុស​ច្បាប់​​នោះ​ទេ សូម្បី​​​​ប្រជា​ពល​រដ្ឋ​​ខ្មែរ​ដែល​មួយ​ចំនួន​​គ្មាន​​ប្រាក់​ទៅ​ធ្វើ​​ប័ណ្ណ​​ឆ្លង​ដែន​​ស្រប​ច្បប់​​​ ហើយ​តែង​តែ​នាំ​គ្នា​ដើរ​កាត់​​តាមច្រក​​របៀង​​ទៅ​ធ្វើ​ការ​​នៅ​ផ្សារ​​រុង​ក្លឿ (ទៅ​ព្រឹក​វិល​ល្ងាច) ក៏​ត្រូវ​​គេ​រឹត​បន្តឹង​​​​ផង​ដែរ ។ តាម​ប្រភព​ពី​សមត្ថ​​កិច្ច​​​ឱ្យ​ដឹង​ថា ការ​រឹត​បន្តឹង​សន្តិ​សុខ​តាម​ព្រំ​ដែន​​នេះ​អាច​មាន​​រយៈ​ពេល​​យូរ​​ ។ អ្នក​ស្រុក​​​ភាគ​​ច្រើន​​ចេញ​ចូល​ទៅ​ផ្សារ​​រុង​ក្លឿ​ប្រទេស​​ថៃ​ពេល​យប់​​ព្រោះ​តែ​គ្មាន​​ប្រាក់​ធ្វើ​ប័ណ្ណ​​ឆ្លង​​ដែន​ដើម្បី​​ចូល​ទៅ​រក​ស៊ី​​​ធ្វើ​ជា​កម្ម​​ករ​​ ឬ​រែក​​ផ្លែ​ឈើ​​លក់​​នោះ ។ ពួក​គាត់​​និយា​យ​ថា មិន​ចង់​​ធ្វើ​ដំណើរ​​តាម​ផ្លូវ​​កាត់​ច្រក​របៀង​​ទេ ប៉ុន្តែ​​ដោយ​សារ​គ្មាន​​​ប្រាក់​​ធ្វើ​ប័ណ្ណ​​ឆ្លង​​​ដែរ​​ទើប​បង្ខំ​​ចិត្ត​​ទាំង​ប្រថុយ​ប្រថាន​​បែប​នេះ​ ។ ​ដោយសារ​​​ការ​រឹត​បន្តឹង​​​សន្តិ​សុខ​​ពី​ភាគីថៃ​នេះ ហើយ​​ ​ទើប​​ពល​ករ​ខ្មែរ​​រាប់សិប​នាក់​​មាន​​ការ​កក​ស្ទះ​​មិន​អាច​លួច​​ឆ្លង​​ដែន​​ចូល​ទៅ​​ថៃ​បាន​​ ហើយ​នាំ​គ្នា​​ដេក​ត្រៀប​​ត្រា​ក្នុង​​​​បរិវេណ​​កាស៊ី​​ណូ​មួយ​ក្នុង​ក្រុង​​ប៉ោយ​ប៉ែតដើម្បីរង់​​ចាំ​​ឱកាស​ ៕