ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស៊ី​ស្រវឹង​យ៉ាង​ជោក​ជាំ​ដើរ​លួច​មាន់​អ្នក​ភូមិ​ក្លែម​ស្រា​និង​ចាប់​រំលោ​ភ​យាយ​អាយុ​61​ឆ្នាំ​

12 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ ជន​សង្ស័យ​​២នាក់​​​ត្រូវ​បាន​​​សមត្ថកិច្ច​​​ឃាត​់​ខ្លួន​ពី​បទ​​លួច​មេ​មាន់​​​ក្លែម​ស្រា និង​រំលោ.ភ​​​​សេព​សន្ថវៈទៅ​លើ​​យាយ​ចាស់​អាយុ​​៦១​ឆ្នាំ ។ ករណី​ខាង​លើ​នេះ​​​បានកើត​ឡើង​​កាល​ពី​យប់​ថ្ងៃ​​ទី​១៤ កញ្ញា ​នៅភូមិ​​បាក់​ព្រីង​ ឃុំ​ស្នាម​​ព្រះ​​ ស្រុក​បាកាន​ ។

លោក​​វរសេនីយ៍​​ត្រី​ប៉ែន ទុង​ អធិការ​​នគរ​បាល​​ស្រុក​​​បាកាន​​​ឱ្យដឹងថា ​ជន​សង្ស័យ​​ទាំង​២​នាក់​​​​ដែល​ឃាត់​ខ្លួន​​​នេះ​ម្នាក់​​​​ឈ្មោះហន ឃុន ភេទ​ប្រុស​ អាយុ​២​៣ឆ្នាំ ​ឃាត់ខ្លួន

ខេត្ត​ពោធិ៍​សាត់​ ៖ ជន​សង្ស័យ​​២នាក់​​​ត្រូវ​បាន​​​សមត្ថកិច្ច​​​ឃាត​់​ខ្លួន​ពី​បទ​​លួច​មេ​មាន់​​​ក្លែម​ស្រា និង​រំលោភ​​​​សេព​សន្ថវៈទៅ​លើ​​យាយ​ចាស់​អាយុ​​៦១​ឆ្នាំ ។ ករណី​ខាង​លើ​នេះ​​​បានកើត​ឡើង​​កាល​ពី​យប់​ថ្ងៃ​​ទី​១៤ កញ្ញា ​នៅភូមិ​​បាក់​ព្រីង​ ឃុំ​ស្នាម​​ព្រះ​​ ស្រុក​បាកាន​ ។

លោក​​វរសេនីយ៍​​ត្រី​ប៉ែន ទុង​ អធិការ​​នគរ​បាល​​ស្រុក​​​បាកាន​​​ឱ្យដឹងថា ​ជន​សង្ស័យ​​ទាំង​២​នាក់​​​​ដែល​ឃាត់​ខ្លួន​​​នេះ​ម្នាក់​​​​ឈ្មោះហន ឃុន ភេទ​ប្រុស​ អាយុ​២​៣ឆ្នាំ ​ឃាត់ខ្លួន​​ពី​បទលួច​មាន់​​​តាមបណ្តឹង​​របស់​ស្ត្រី​ឈ្មោះទុំ ចិន អាយុ​២៥​ឆ្នាំ ឯម្នាក់​ទៀត​​ឈ្មោះ សំ វ៉ាង​ ភេទ​ប្រុស​ ​អាយុ​២១​ឆ្នាំ ​ឃាត់​ខ្លួន​​ពី​បទ​លួច​មាន់​​ជាមួយ​ឈ្មោះហន ឃុន​ ផង​និង​បទ​​រំលោភ​​សេពសន្ថវៈ​​ទៅ​លើ​​លោក​យាយ​ម្នាក់​អាយុ​៦១​ឆ្នាំផង​ ។ ទាំង​ជន​សង្ស័យ​និង​ជន​រងគ្រោះ​​​រស់​នៅភូមិ​​​­​­-ឃុំ​​​កើត​ហេតុ​​ជាមួយ​គ្នា​ ។

នៅ​ចំពោះ​មុខ​​​សមត្ថកិច្ច​​ជន​សង្ស័យ​​ឈ្មោះ ហន ឃុន បាន​​រៀប​រាប់​​​ថា នៅយប់​ថ្ងៃ​​ទី​១៤ ​​កញ្ញា ខ្លួន​និង​បក្ស​ពួក​​​២នាក់​​ទៀត​គឺ​ឈ្មោះ​វ៉ាង​ និង​ឈ្មោះរ៉ុង នាំគ្នា​ផឹក​ស្រា​​លើខ្នង​ប្រឡាយ​ខាង​​លិច​ភូមិ​​​ស្តុក​ស្វាយ​ ។ ពេល​ផឹក​ចប់​នៅ​ទីនោះ​​ខ្លួន​និង​​ឈ្មោះវ៉ាង​​ បាន​ជូន​ឈ្មោះរ៉ុង ទៅ​​ផ្ទះ​ហើយ​បាន​​​បន្ត​ដំណើរ​​ទៅផឹក​នៅ​ផ្ទះ​ឈ្មោះណាង​​ទៀត​។ បន្ទាប់​​ពីផឹក​​នៅ​ផ្ទះ​ឈ្មោះណាង​ ចប់​ក៏​ត្រឡប់​​​​មក​ផ្ទះវិ​ញ​ ​​​ឈ្មោះវ៉ាង​បាន​​​ឱ្យ​ខ្លួន​​ឈរ​យាម​​​ផ្លូវ​ហើយ​វា​បាន​​ចូល​ទៅ​លួច​​មាន់​​​បាន​មួយ​ក្បាល​​ពី​ផ្ទះ​ស្ត្រី​ឈ្មោះ​ទុំ​ ចិន ​រួច​ហើយ​យក​ទៅ​ធ្វើ​ស៊ី​​​នៅ​ផ្ទះ​វា ។ ខណៈ​​ពេល​ដែល​ខ្លួន​​កំពុង​ធ្វើ​មាន់​នោះ​​ឈ្មោះវ៉ាង​ បាន​​ទាញ​កង់​ជិះ​ទៅ​លិច​​​ដោយ​ប្រាប់​ថា ទៅ​ផ្ទះ​​សង្សា​​រ លុះ​យប់​​ជ្រៅ​​បន្តិច​​ទើប​ឃើញ​​ត្រឡប់​មក​វិញ​ ប៉ុន្តែ​​ខ្លួន​មិន​បាន​ដឹង​ថា ឈ្មោះ​វ៉ាង​នេះ​​ទៅ​ចាប់​រំលោភ​​​លោកយាយ​​​នោះ​ទេ លុះ​​ស្អែក​ឡើង​​ប៉ូលិស​​ចាប់​ទើប​ដឹង​រឿង​ ។

តាម​ចម្លើយ​​របស់​លោក​យាយ​​​អាយុ​៦១​ឆ្នាំ​ដែល​ជា​ជន​រង​គ្រោះ​​​ឱ្យដឹងថា នៅវេលាម៉ោង​​ប្រហែល​​​១២យប់​ ខណៈ​គាត់​​កំពុង​ដេក​​លក់ម្នាក់​ឯង​ក្នុង​ផ្ទះ​ ស្រាប់​តែ​​​​​ឈ្មោះវ៉ាង​ បាន​ទៅចាប់​គាត់​​​យក​ភួយ​ញ៉ុក​មាត់​​​រួច​ហើយ​​​ទាញ​សំពត់​ចេញ​​ធ្វើសកម្មភាព​​​រំលោភ​​​យ៉ាង​កំរោល​រហូត​បាន​សម្រេច​ ។ ពេល​រំលោភ​​រួច​វា​បាន​​​គំរាម​​មិនឱ្យ​​ប្រាប់​អ្នក​ណា​​ដាច់​ខាត​​​​ បើមិនដូច្នោះ​​ទេ​វានឹង​អារ.ក​សម្លាប់​ចោល​ ។ ដោយ​នឹក​​​តូច​ចិត្ត​​ខ្មាស​​កូន​ក្មេង​ដែល​មាន​អាយុ​​ស្មើ​នឹង​ចៅ​​របស់គាត់​​ ទើប​ព្រឹក​​​ឡើង​​ក៏ប្តឹង​​​​​​ប៉ូលិស​​ឱ្យ​ឃាត់​​ខ្លួន​តែម្តង ។

នៅ​ព្រឹក​​ថ្ងៃទី​​១៧ កញ្ញា ​ជន​សង្ស័យ​​ទាំង​២នាក់​​​​ត្រូវ​បាន​បញ្ជូន​មកកាន់​ស្នងការ​ដ្ឋាន​​​នគរ​បាល​​​ខេត្ត​ពោធិ៍​សាត់​​បង្ក​សំណុំ​រឿង​​បញ្ជូន​​បន្ត​ទៅ​​តុលាការ​​​ដែល​ម្នាក់​​ជាប់​ចោទ​​ពី​បទ​លួច​មាន់ និង​ម្នាក់​ទៀត​​​​ជាប់​ចោទ​ពី​បទ​​លួច​មាន់​ផង​ និង​រំលោភ​​សេពសន្ថវៈ​​ផង​ ៕