ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​មាន់​អ្នក​ស្រុក​ជាប់​ពន្ធ​នាគារ​2ដង​មិន​រាង​ចាល​លួច​ទៀត​

12 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ បុរស​​ម្នាក់​ឈ្មោះ​ផាត​ ចាន់​តារា ហៅ​ដា​ អាយុ​៣៣ឆ្នាំ​ នៅ​ភូមិ​ព្រែក​ក្រឹស ឃុំព្រែក​ក្រឹស​ ស្រុក​កំពង់​ត្រាច​ ​បាន​ត្រូវនគរ​បាល​ស្រុក​កំពង់​ត្រាច​ ចាប់​​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ពី​បទ​លួច​មាន់​ប្រជា​ពល​រដ្ឋ​នៅភូមិ​ព្រៃ​ក្រឡា​ ឃុំ​ទូក​មាស​ខាង​លិច​ ស្រុក​បន្ទាយ​មាស​ កាល​ពីយប់​ថ្ងៃ​ទី​២៣ មិថុនា ។

លោក ខេង​ យ៉េត មន្រ្តី​នគរ​បាល​យុត្តិធម៌​ខេត្ត​ បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​ចាប់​ខ្លួន​ឈ្មោះ ផាត​ ចាន់​តារា ហៅ​ដា គឺ​តាម​ដីកា​លេខ​២៨៤ចុះ​ថ្ងៃ​ទី​២៦ កក្កដា ២០១២ ចេញ​ដោយ​​លោក តុប​ ឈុន​សុង ចៅ​ក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​ខេត្ត​ចោទប្រកាន់​ពី​បទ​លួច​ទ្រព្យ​សម្បត្តិ​ពល​រដ្ឋ​ ។ ជន​នេះ​ធ្លាប់​​ជាប់​​ពន្ធ​នាគារ​ខេត្ត​កំពត​ចំនួន​២ដង​ហើយ​  ពាក់​ព័ន្ធ​នឹង​ការ​​លួច​មាន់​ប្រជា​ពល​រដ្ឋ​នៅ​តាម​ជន​បទ ។

លោក​ខេង យ៉េត ថ្លែង​ថា ជន​នេះ​ពិត​ជា​មិន​រាង​ចាល​ទេ ហើយ​ក្រោយ​ពី​ចាប់​ខ្លួន​ត្រូវ​បាន​​បញ្ចូន​ខ្លួន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​១៧​ កញ្ញា និង​បាន​ឃុំ​ខ្លួន​​នៅ​ពន្ធ​នាគារ​ជា​​ថ្មី ៕