ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេស្កា​វ៉ា​ទ័រ​កាយ​ដី​ប៉ះ​របង​ផ្ទះ​បាក់​សង្កត់​កម្ម​ករ​៣​នាក់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​កម្ម​ករ​សំណង់​៣​នាក់​រង​រ​បួស​ធ្ងន់​ដោយ​សារ​របង​ផ្ទះ​បាក់សង្កត់​លើ​ ខណៈ​​អេស្កា​វ៉ា​ទ័រ​កាយ​ដី​ប៉ះ​ត្រូវ​របង​ផ្ទះ​ នៅ​ក្នុង​ការ​ដ្ឋាន​សំណង់​​មួយ​កន្លែង​​តាម​ផ្លូវ​លេខ​២៨២ ​សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការ​មន កាល​ពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ២០១២ ។

មក​ដល់​ពេល​នេះ​កម្ម​ករ​សំណង់​ទាំង​៣​នាក់​ត្រូវបាន​រថយន្ត​សង្គ្រោះ​​ដឹក​ទៅ​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​ស្លា.ប់​បាត់​បង់​ជីវិត​​នោះ​ទេ ។ ដំបូង​ឡើយ​

រាជធានីភ្នំពេញ ៖ ​កម្ម​ករ​សំណង់​៣​នាក់​រង​រ​បួស​ធ្ងន់​ដោយ​សារ​របង​ផ្ទះ​បាក់សង្កត់​លើ​ ខណៈ​​អេស្កា​វ៉ា​ទ័រ​កាយ​ដី​ប៉ះ​ត្រូវ​របង​ផ្ទះ​ នៅ​ក្នុង​ការ​ដ្ឋាន​សំណង់​​មួយ​កន្លែង​​តាម​ផ្លូវ​លេខ​២៨២ ​សង្កាត់​បឹង​កេង​កង​ទី​១ ខណ្ឌ​ចំការ​មន កាល​ពី​វេលា​ម៉ោង​៨​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា ២០១២ ។

មក​ដល់​ពេល​នេះ​កម្ម​ករ​សំណង់​ទាំង​៣​នាក់​ត្រូវបាន​រថយន្ត​សង្គ្រោះ​​ដឹក​ទៅ​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​ស្លាប់​បាត់​បង់​ជីវិត​​នោះ​ទេ ។ ដំបូង​ឡើយ​គ្រាន់​តែ​ឮ​សូរ​សំឡេង​បាក់​ប្រាវ​ប្រជា​ពល​រដ្ឋ​ក្បែរ​នោះ​ស្មានតែ​បាក់​អគារ​តូច​ធំ​ផ្អើល​នាំ​​មក​មើល​ឈូឆរ លុះ​មក​ដល់​ឃើញ​របង​ផ្ទះ​បាក់​សោះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕