ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​​ហារ​​ធម្ម​​ជាតិ​​៥​​មុខ​​ដែល​​មាន​​សមត្ថ​​ភាព​​​ប្រ​ឆាំង​​នឹង​​បាក់​​តេរី​​ចង្រៃ​​

12 ឆ្នាំ មុន

ជាការ​ពិត​ណាស់​​ ដើម្បី​បំ​ផ្លាញ​ពពួក​បាក់​តេរី​ចង្រៃ​ យើង​ចាំ​បាច់​ត្រូវ​តែ​ប្រើ​ថ្នាំ​ Antibiotics ក៏​ប៉ុន្តែ​ការ​ប្រើ​ពពួក​ថ្នាំ​នេះ​ច្រើន​ហួស​ហេតុ​នឹង​អាច​បំ​ផ្លាញ​តុល្យ​ភាព​នៃ​រាង​កាយ​ ។ ដូច្នេះ​អ្នក​អាច​ជំ​នួស​ដោយ​ការ​ប្រើ​ប្រាស់​អា​ហារ​ពី​ធម្ម​ជាតិ​មួយ​ចំ​នួន​ដែល​មាន​សមត្ថ​ភាព​ប្រ​ឆាំង​បាក់​តេរី​និង​ព្រម​​ទាំង​ជួយ​ជំ​រុញ​ប្រ​ព័ន្ធ​ស៊ាំ​រាង​កាយ​របស់​អ្នក​ ។ អា​ហារ​ទាំង​នោះ​មាន​ដូចជា ៖

ជាការ​ពិត​ណាស់​​ ដើម្បី​បំ​ផ្លាញ​ពពួក​បាក់​តេរី​ចង្រៃ​ យើង​ចាំ​បាច់​ត្រូវ​តែ​ប្រើ​ថ្នាំ​ Antibiotics ក៏​ប៉ុន្តែ​ការ​ប្រើ​ពពួក​ថ្នាំ​នេះ​ច្រើន​ហួស​ហេតុ​នឹង​អាច​បំ​ផ្លាញ​តុល្យ​ភាព​នៃ​រាង​កាយ​ ។ ដូច្នេះ​អ្នក​អាច​ជំ​នួស​ដោយ​ការ​ប្រើ​ប្រាស់​អា​ហារ​ពី​ធម្ម​ជាតិ​មួយ​ចំ​នួន​ដែល​មាន​សមត្ថ​ភាព​ប្រ​ឆាំង​បាក់​តេរី​និង​ព្រម​​ទាំង​ជួយ​ជំ​រុញ​ប្រ​ព័ន្ធ​ស៊ាំ​រាង​កាយ​របស់​អ្នក​ ។ អា​ហារ​ទាំង​នោះ​មាន​ដូចជា ៖

១. ខ្ទឹម​បា​រាំង ៖ សារ​ធាតុ​ស្ពាន់​ធ័រ​ដែល​ធ្វើ​ឱ្យ​ខ្ទឹម​បា​រាំងមាន​​ក្លិន​ឆួល​និង​រស​ជាតិ​ប្លែក​ត្រូវ​គេ​គិត​ថា មាន​សមត្ថ​ភាព​ប្រ​ឆាំង​នឹង​បាក់​តេរី​ ។ ទឹក​ថ្នាំ​ស៊ី​រ៉ូ​ធ្វើ​ពី​ខ្ទឹម​បា​រាំង​មាន​ប្រ​សិទ្ធ​ភាព​បំ​បាត់​ក្អក​ ។ ក្រៅ​ពី​នេះ​ទៀត វា​ជួយធ្វើ​ឱ្យ​ល្អប្រ​​សើរ​​នូវ​ចរន្ត​ឈាម​ហូរ​ព្រម​ទាំង​ប្រ​ឆាំង​នឹង​ការរលាក​ទៀត​ផង ។​

២.​ ខ្ទឹមស ៖​ ជា​រុក្ខ​ជាតិ​ដែល​មនុស្ស​លោក​យក​មក​ប្រើ​ជា​ឱសថ​ព្យា​បាល​ជំ​ងឺ​ផ្សេង​ៗ​តាម​វប្ប​ធម៌​របស​់ពួក​គេ​រៀង​ៗ​ខ្លួន​តាំង​ពី​យូរ​យា​ណាស់​មកហើយ ។​ នេះ​ក៏​ព្រោះ​តែ​វា​ត្រូវ​គេ​ជឿ​ថា មាន​ផ្ទុក​សមាស​ធាតុ​ Antibioticsនិង​អាច​ប្រ​ឆាំង​ជំ​ងឺ​ផ្តាសាយ​ព្រម​ទាំង​គ្រុន​ក្តៅ ។ ការ​សិក្សា​ជា​ច្រើន​តែង​តែ​បាន​អះ​អាង​ថា ខ្ទឹម​ស​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ ​កាត់​បន្ថយ​កម្រិត​ខ្លាញ់​កូ​ឡេស្តេរ៉ូលនិង​ព្យា​បាល​ការ​ពុល​អា​ហារ​ដ៏​មាន​ប្រ​សិទ្ធ​ភាព​បំផុត ។​

៣. តែ​បៃ​តង ៖ នៅ​ក្នុង​ការ​សិក្សា​បែប​វិទ្យា​សាស្ត្រ​ទាំង​ឡាយ​សុទ្ធ​តែ​​បាន​បង្ហាញ​ថា តែ​បៃ​តង​ជួយ​ឱ្យ​ពពួក​ថ្នាំ Antibioticsដំ​ណើរ​ការ​បាន​ល្អជា​ពិ​សេស​សម្រាប់​ពួក​បា​ក់តេរី​ដែល​ស៊ាំ​នឹង​ថ្នាំ ។​

៤. ទឹក​ឃ្មុំ ៖ ​ទឹក​ឃ្មុំ​ល្បី​ថា​ជា​ថ្នាំ​ផ្សះ​ពី​ធម្ម​​ជាតិ​ជា​យូរ​មក​ហើយ​ដែរ ។ ក្រៅ​ពី​មាន​ផ្ទុក​អង់​ហ្ស៊ីម​ប្រ​ឆាំង​នឹង​អតិ​សុខុម​ប្រាណ​ដែល​បញ្ចេញ​ Hydrogen Peroxide ទឹក​ឃ្មុំ​នូវ​អាច​ជួយ​ទប់​ស្កាត់​ការលូត​លាស់​របស់​បាក់​តេរី​ ហើយ​ត្រូវ​បាន​ប្រើ​ព្យា​បាល​ជំ​ងឺ​ឆ្លង​បង្ក​ដោយ​បា​ក់​តេរី​នៅ​ក្នុង​និង​ក្រៅ​ខ្លួន​ទៀត​ផង​​ដែល​ក្នុង​នោះ​មាន​ដូចជា​ជំ​ងឺ​ដំ​បៅ​ក្រ​ពះ​ជា​ដើម ។​ ទឹក​ឃ្មុំ​ដែល​ល្អ​ជាង​គេ​គឺ​នៅ​អូ​ស្ត្រា​លី​និង​ប្រ​ទេស​ណូ​វែល​សេឡង់ ។​

៥. ប្រ​ភេទ​ផ្កា​ឈ្មោះ Echinacea ៖
ផ្កា​ដែល​ដុះ​នៅ​អា​មេរិក​ខាង​ជើង​នេះ​ត្រូវ​គេ​រក​ឃើញ​ថា មាន​សមត្ថ​ភាព​ប្រ​ឆាំង​នឹង​បាក់​តេរី​និង​វី​រុស ។ បន្ថែម​ពី​លើ​នេះ​ វា​អាច​ជួយ​ឱ្យ​ប្រ​ព័ន្ធ​ស៊ាំ​រាង​កាយ​របស់​អ្នក​មាន​កម្លាំង​ខ្លាំង​ក្នុង​ការ​ផលិត​កោ​សិ​កា​ឈាម​ស​ដើម្បី​ប្រ​ឆាំង​នឹង​ជំ​ងឺ​ឆ្លង​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព ។ តាម​ការ​សិក្សា​មួយ​ចំ​នួន​បាន​បង្ហាញ​ថា លេប​ឱសថ​ដែល​ចម្រាញ់​ពី​ផ្កា Echinacea មួយ​គ្រាប់​ជា​ប្រ​ចាំ​អាច​ជួយ​កាត់​បន្ថយ​ឱកាស​កើត​ជំ​ងឺ​ផ្តាសាយ​បាន​៥៨​%​ ៕