ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​លោត​ទឹក​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​គំរាម​សង្សារ​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ និស្សិតម្នាក់ជិះ​ម៉ូតូ​ឌុប​ធ្វើដំណើរទៅលោតទឹកសម្លា.ប់ខ្លួនពីលើស្ពានជ្រោយ​ចង្វាកាលពីវេលាម៉ោង៣​និង១៥​នាទី​រសៀល​ថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១២ ដោយ​សារ​តែមាន​វិបត្តិ​ក្នុង​គ្រួសារ​ ឪពុកបែក​បាក់គ្នា​ទៅមានប្រពន្ធ​​ចុង និងតូចចិត្តខ្លួនឯង​ដែលរៀន​មិន​ទាន់​គេ ។ ទោះបីជាយ៉ាងណា ការលោតទឹក​សម្លា.ប់​ខ្លួន​នេះ​មិនបានស្លា.ប់ដូចបំណង់ឡើយ គឺប៉ូលិស​បានចេញទូកទៅជួយសង្គ្រោះ​ទាន់​នៅ​ពេល​​ដែល​និស្សិតរូប​នោះ​ចេះ​ហែល​ទឹក​ ហែល​ទៅ​តោង​ស្ពានបាឡេជា​ស្ពាន​ដែល​

រាជធានី​ភ្នំពេញ​ ៖ និស្សិតម្នាក់ជិះ​ម៉ូតូ​ឌុប​ធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយ​ចង្វាកាលពីវេលាម៉ោង៣​និង១៥​នាទី​រសៀល​ថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១២ ដោយ​សារ​តែមាន​វិបត្តិ​ក្នុង​គ្រួសារ​ ឪពុកបែក​បាក់គ្នា​ទៅមានប្រពន្ធ​​ចុង និងតូចចិត្តខ្លួនឯង​ដែលរៀន​មិន​ទាន់​គេ ។ ទោះបីជាយ៉ាងណា ការលោតទឹក​សម្លាប់​ខ្លួន​នេះ​មិនបានស្លាប់ដូចបំណង់ឡើយ គឺប៉ូលិស​បានចេញទូកទៅជួយសង្គ្រោះ​ទាន់​នៅ​ពេល​​ដែល​និស្សិតរូប​នោះ​ចេះ​ហែល​ទឹក​ ហែល​ទៅ​តោង​ស្ពានបាឡេជា​ស្ពាន​ដែល​កំពុង​សង់​ថ្មី​ ។

និស្សិត​ម្នាក់​នេះ​ឈ្មោះហ៊ុន ហឿន អាយុ​២៣​ឆ្នាំ ជានិស្សិតឆ្នាំទី៣​មហាវិទ្យា​ល័យ​អក្សរ​សាស្រ្តអង់គ្លេស​ នៃសាកលវិទ្យា​ល័យ​ខេមរៈ​ មានលំនៅស្នាក់​ក្នុ​ងសង្កាត់​ភ្នំពេញ​ថ្មី និង​មាន​ស្រុក​កំណើត​នៅ​ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌ​សែន​សុខ ។

មន្រ្តីប៉ូលិសអង្គភាពគោលដៅទី៣ការពារស្ពានជ្រោយចង្វាបានឱ្យ​ដឹងថា ​មុនពេល​កើតហេតុគេឃើញនិស្សិតរូបនោះបានជិះម៉ូតូឌុប​ធ្វើដំណើរឡើង​ស្ពានជ្រោយ​ចង្វាពី​ទិស​ខាងលិច។ នៅពេលធ្វើដំណើរដល់​កណ្តាល​ស្ពាន​ ឱ្យ​ម៉ូតូឈប់ហើយស្ទុះ​ទៅ​លោតចុះ​​ក្នុង​ទន្លេ​សម្លាប់​ខ្លួនតែ​ម្តង។ ​ពេល​លោត​ធ្លាក់​​ទៅ​ដល់​​ក្នុង​ទន្លេ​និស្សិត​រូប​នោះ​​បាន​ហែល​ទឹក​ទៅ​តោង​ស្ពាន​បាឡេ ហើយ​ត្រូវបាន​ប៉ូលិស​ចេញ​ទូក​នេសាទ​ទៅជួយស្រង់បញ្ជូនមកអង្គ​ភាព​ដើម្បី​សាក​សួរ ។

នៅចំពោះមុខសមត្ថកិច្ចនិស្សិតរូបនោះបានឱ្យដឹងថា ខ្លួនបានជិះម៉ូតូមក​លោត​ទឹក​សម្លាប់​ខ្លួន​ដោយសារតែមានវិបត្តិក្នុងគ្រួសារដែលឪពុក និងម្តាយ​បែក​បាក់គ្នា ហើយ​​ឪពុកទៅរៀប​ការ​ជាមួយស្រីថ្មី និងតូចចិត្តខ្លួនឯង​រៀនមិន​ទាន់​គេ។ ម្យ៉ាងទៀតការលោតទឹកនេះ ជាការគំរាមដល់​សង្សារដែល​ចេះ​គេចមុខ​ពីរូបគេ ដើម្បីឱ្យ​មក​ជូប។ គេនិយាយថា ប្រហែលជានិស្សិតរូបនោះ​គិត​ថា ការលោតទឹកនេះមិន​ស្លាប់បាន​ជាមក​លោតដើម្បី​គំរាមសង្សារ ។

តាមសម្តី​ឈ្មោះហ៊ុន ហឿនឱ្យ​ដឹង​ទៀត​ខ្លួនមានឪពុកឈ្មោះហ៊ុន ហៀង និង​ម្តាយ​ឈ្មោះ​ចាន់ សុភី រស់នៅសង្កាត់សំរោង ខណ្ឌ​សែនសុខ ហើយ​ខ្លួនមាន​បងប្អូន៤​នាក់ ។ រយៈ​ពេល​ជាង​១​ឆ្នាំឪពុកបាន​លែងលះ​ជា​មួយ​ម្តាយ​ទៅ​រៀប​ការជាមួយស្រីថ្មី ដោយមិនបាន​គិត​ពីប្រពន្ធ​កូន​ឡើយ ។ កាលពីប៉ុន្មាន​ខែមុន​ខ្លួន​បាន​ទូរស័ព្ទ​ទៅ​ឪពុកសុំប្រាក់២០ដុល្លារត្រូវឪពុក​ស្តី​បន្ទោស​ថា​ សុំតែលុយ ។ ដោយសារតែ​វិបត្តិក្នុង​គ្រូសារ​ណា​មួយ​ជីវភាពបានធ្វើឱ្យ​ខ្លួន​រៀន​មិន​ទាន់​គេ​ក៏​បាន​គិតខ្លីបែបនេះ ។

និស្សិត​រូបនោះបានបន្តថា កាលពី៤ថ្ងៃមុន​រូប​គេបានលក់ម៉ូតូម៉ាក​គុបបានប្រាក់​​៤១០​ដុល្លារ​​ដេក​ផ្ទះសំណាក់ពន្លឺថ្មី ហើយនៅ​រសៀល​ថ្ងៃទី១៧ កញ្ញា បានធ្វើដំណើរ​ទៅ​ដេកផ្ទះ​សំណាក់​ឈ្មោះ​គូរូ ​ស្ថិត​នៅ​តាម​ផ្លូវទំនប់​ទួល​គោកសង្កាត់​ទួល​សង្កែក៏បានហៅ​ម៉ូតូឌុបជិះ​ក្នុង​តម្លៃ​២ម៉ឺន​រៀល​មក​ឈប់លើស្ពាន​ជ្រោយ​ចង្វា​ដើម្បី​លោត​ទឹក​សម្លាប់​ខ្លួន​តែម្តង​ ។ ដោយ​សារ​តែចេះ​ហែល​ទឹក​ទើប​មិន​ស្លាប់​ព្រោះ​ហែល​ទៅ​តោងស្ពានថ្មី​ ។

និស្សិតរូបនោះបានបន្តថា ដោយសារតែពិបាកចិត្តបានលក់ម៉ូតូអស់៤គ្រឿងមកហើយ ។ ក្រៅពីវិបត្តិក្នុងគ្រួសារនិងរៀនមិនទាន់គេ និស្សិត​រូបនោះឱ្យ​ដឹងថា ការលោត​ទឹកនេះ គឺគំរាម​សង្សារម្នាក់ឈ្មោះសេក ស៊ីនាង ដែល​បាន​​គេចពីរូបគេផងដែរ។ បន្ទាប់ពីសាក​សួរ​ប៉ូលិស​ការ​ពារស្ពាន​បានធ្វើការអប់រំកុំឱ្យ​គិត​ខ្លី​ហើយ​បាន​ទូរស័ព្ទ​ហៅ​មិត្តភក្តិឱ្យ​មកទទួល​ត្រឡប់​ទៅផ្ទះវិញនៅរសៀលថ្ងៃដដែល​ ។

តាម​ស្ថិតិ​​ដែល​បាន​កត់​ត្រា​​គឺ​ជា​​មនុស្ស​ទី​​១៦​ហើយ​​ ទាំង​ស្លាប់​​​និង​រស់ ​ដែល​បាន​មក​​​លោត​ពី​​​​លើ​ស្ពាន​ជ្រោយ​ចង្វា​​សម្រាប់​ឆ្នាំ​​២០១២​នេះ​ ៕