ខេត្តបាត់ដំបង ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗក្រោយពីមានការផ្អើលឆោឡោថា ជននេះស្រវឹងរួចឡើងទៅចាប់រំលោភបងថ្លៃស្រីរបស់ខ្លួននៅលើផ្ទះ កាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៦ កញ្ញា ២០១២ នៅភូមិភ្នំតូចខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ប៉ុន្តែទើបចាប់ផ្តើមបានបន្តិចត្រូវបែកការណ៍បងថ្លៃធាក់១ជើងធ្វើឱ្យផ្អើលឆោឡោឡើងទាំងយប់ ។
មន្ត្រីការិយាល័យជំនាញបានឱ្យដឹងថា ជនសង្ស័យឈ្មោះសុខ ត្រប អាយុ៤៦ឆ្នាំត្រូវជាប្អូនថ្លៃរបស់ស្ត្រីរងគ្រោះ និងជាដើមបណ្តឹងឈ្មោះខាន់ ភាព អាយុ៥៣ឆ្នាំ រស់នៅក្នុងភូមិ-ឃុំជាមួយគ្នាខាងលើ ។ សមត្ថកិច្ចនិយាយថា ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗក្រោយពីគ្រួសាររងគ្រោះ និងអ្នកភូមិមានការភ្ញាក់ផ្អើលនាកណ្តាលយប់ តែជននេះស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំទៅហើយ ។
តាមការបំភ្លឺរបស់ស្ត្រីរងគ្រោះឈ្មោះខាន់ ភាព ប្រាប់ឱ្យដឹងថា ប្អូនថ្លៃ តែថោកឈ្មោះសុខ ត្រប រូបនេះបានឡើងទៅចាប់គាត់រំលោភទាំងកំរោល ក្នុងគ្រាដែលរូបគាត់កំពុងដេកលក់នៅលើផ្ទះម្នាក់ឯង ហើយស្វាមីរបស់គាត់សម្រាន្តអង្រឹងខាងក្រោមផ្ទះ ។ គាត់ប្រាប់ថា ប្អូនថ្លៃប្រមឹកនេះបានលូនចូលទៅសើយសំពត់គាត់ រួចឡើងរំលោភតែម្តង ។ គាត់បញ្ជាក់ថា គ្រានោះគាត់ស្មានថា ស្វាមីគាត់ តែពេលជននេះចាប់ផ្តើមដាក់ចូលបានបន្តិច គាត់ក៏មានការសង្ស័យ ហើយពិនិត្យមើលទៅស្រាប់តែមិនមែនប្តីផង គឺជាប្អូនថ្លៃទៅវិញ ក្តៅក្រហាយគាត់ក៏ធាក់មួយជើងផ្ងារក្រោយ ធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្តងទៅ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ