ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​​បង្ក្រាប​​រថយន្ត​ដឹក​ឈើ​ចេញពី​​ព្រៃ​សហ​គមន៍ និង​ឃាត់​ខ្លួន​មនុស្ស​៣​នាក់​

12 ឆ្នាំ មុន

ខេត្ត​ឧត្តរ​មា​នជ័យ​ ៖ ​រថយន្ត​ម៉ាក​នីស្សាន់​ដឹក​ឈើ​ចេញពី​ព្រៃ​សហគមន៍​​១​គ្រឿង និង​មនុស្ស​៣​នាក់​ត្រូវបាន​ប៉េអឹម​​ឃាត់​ខ្លួន​ចំណុច​ភូមិ​អូតាមេង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ​កាល​ពីវេលា​ម៉ោង​១​រំលង​អធ្រាត្រ​​ឈានចូល​ថ្ងៃទី​១៧ កញ្ញា ២០១២ ។ ​ជនសង្ស័យ​ទី​១-ឈ្មោះ​ឡុង ​ត្រេន ភេទ​ប្រុស អាយុ​​២៤​​ឆ្នាំ ​មាន​ស្រុក​កំណើត​​ភូមិ​កែវ​​ក្រសាំង ​សង្កាត់​កែវ​ក្រសាំង ​ក្រុង​កែវ​ក្រសាំង ​ខេត្ត​កំពត បច្ចុ​ប្បន្ន​​រស់​នៅភូមិ​​ត្រពាំង​​ក្រសាំង ​ឃុំ​ស្រែ​ណូយ ​ស្រុក​វ៉ា​រិន ខេត្ត​សៀមរាប ទី២-ឈ្មោះ​ចាន់ រ៉ា ភេទ​ប្រុស

ខេត្ត​ឧត្តរ​មា​នជ័យ​ ៖ ​រថយន្ត​ម៉ាក​នីស្សាន់​ដឹក​ឈើ​ចេញពី​ព្រៃ​សហគមន៍​​១​គ្រឿង និង​មនុស្ស​៣​នាក់​ត្រូវបាន​ប៉េអឹម​​ឃាត់​ខ្លួន​ចំណុច​ភូមិ​អូតាមេង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ​កាល​ពីវេលា​ម៉ោង​១​រំលង​អធ្រាត្រ​​ឈានចូល​ថ្ងៃទី​១៧ កញ្ញា ២០១២ ។ ​ជនសង្ស័យ​ទី​១-ឈ្មោះ​ឡុង ​ត្រេន ភេទ​ប្រុស អាយុ​​២៤​​ឆ្នាំ ​មាន​ស្រុក​កំណើត​​ភូមិ​កែវ​​ក្រសាំង ​សង្កាត់​កែវ​ក្រសាំង ​ក្រុង​កែវ​ក្រសាំង ​ខេត្ត​កំពត បច្ចុ​ប្បន្ន​​រស់​នៅភូមិ​​ត្រពាំង​​ក្រសាំង ​ឃុំ​ស្រែ​ណូយ ​ស្រុក​វ៉ា​រិន ខេត្ត​សៀមរាប ទី២-ឈ្មោះ​ចាន់ រ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ និង​ទី៣-ឈ្មោះ​​ចាន់ រិទ្ធ​ ​ភេទប្រុស អាយុ​៤៦​ឆ្នាំ ​ទាំង​២​នាក់​រស់​នៅភូមិ​អូរតា​មេង ឃុំអន្លង់​​វែង ​ស្រុក​អន្លង់​វែង ​ចំណែក​រថយន្ត​ម៉ាក​នីស្សាន់​​​មាន​​ដឹក​ឈើ​​ប្រភេទគ​​គីរ​ ​​ចំនួន​៥០​ដុំ​​​ក្នុង​១​ដុំ​ប្រវែង​១​ម៉ែត្រ ។ ​

​លោក​វរសេនីយ៍​​ត្រី ងួន ​ទ្ធីរិទ្ធ ​មេ​បញ្ជា​ការ​កង​រាជ​​អាវុធហត្ថ​​ស្រុក​អន្លង់​វែង ឱ្យ​ដឹង​ថា មុន​ពេល​ធ្វើ​ការ​បង្ក្រាប​រថយន្ត​ដឹក​ឈើ​នេះ​​ ដោយ​​មានការ​ផ្តល់​ព័ត៌​មា​ន​​​ពី​មន្ត្រី​អង្គ​ការ​បរិ​ស្ថាន​​​ថា ​មាន​រថយន្ត​​ម៉ាក​នីស្សាន់​​មួយ​គ្រឿង​ដឹក​ឈើ​គគីរ​​ចេញពី​​តំបន់​​ក្នុង​ព្រៃ​សហគមន៍​​សាមគ្គី​សង្គ្រោះ​ព្រៃ​ឈើ​អន្លង់​វែង។ ​បន្ទាប់​ពី​​​​ទទួល​ព័ត៌​មាន​​រួច​លោកក៏​បាន​ចាត់​កម្លាំង​អាវុធ​​ហត្ថ​ដឹក​នាំ​ដោយ​លោក​អនុ​សេនីយ៍​ទោ ហ៊ើន ​សំបោន ចុះ​បង្ក្រាប​​ចាប់​រថយន្ត​ដឹក​ឈើ និងឃាត់​ខ្លួន​មនុស្ស​ចំនួន​៣​នាក់​នាំ​ទៅកាន់​​ទី​បញ្ជា​ការ​កង​រាជ​​​អាវុធ​​​ហត្ថ​ស្រុក​អន្លង​់វែង ​ដើម្បី​ធ្វើ​ការ​​សួរនាំ​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕