ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​វិជ្ជា​​សង្គ្រោះ​បឋម​ពិភពលោក​​ត្រូវ​បាន​រៀបចំ​ឡើង​​ពន្យល់​​ពល​រដ្ឋ​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដកំពង់ធំ​ កាលពី​វេលា​ម៉ោង​៨​​​និង​​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ក​ញ្ញា ​២០១២ ​មាន​រៀបចំ​កម្មវិធីទិវា​វិ​ជា្ជ​សង្គ្រោះ​បឋម​ពិភពលោក​ក្រោម​អធិបតី​ភា​ព​​លោក​ឧត្ដម​សេនី​យ៍​ត្រី ផា​ន់ សុ​ផេង ​ស្នងការ​នគរបាល​ខេត្ដ​ និង​ជា​សមាជិក​គណៈ​កម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្ដកំពង់ធំ​ លោក​វេជ្ជបណ្ឌិត​ សុ​ខ ឡុង​ នាយកដ្ឋាន​សុខភាព​កាកបាទក្រហមកម្ពុជា ​លោកស្រី ងិ​ន ច័ន្ទ​សោភា ប្រធាន​ការិយាល័យ​វិ​ជា្ជ​សង្គ្រោះ​បឋម លោក​ហុ​ក

ខេត្ត​កំពង់​ធំ​ ៖ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ដកំពង់ធំ​ កាលពី​វេលា​ម៉ោង​៨​​​និង​​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៧ ក​ញ្ញា ​២០១២ ​មាន​រៀបចំ​កម្មវិធីទិវា​វិ​ជា្ជ​សង្គ្រោះ​បឋម​ពិភពលោក​ក្រោម​អធិបតី​ភា​ព​​លោក​ឧត្ដម​សេនី​យ៍​ត្រី ផា​ន់ សុ​ផេង ​ស្នងការ​នគរបាល​ខេត្ដ​ និង​ជា​សមាជិក​គណៈ​កម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្ដកំពង់ធំ​ លោក​វេជ្ជបណ្ឌិត​ សុ​ខ ឡុង​ នាយកដ្ឋាន​សុខភាព​កាកបាទក្រហមកម្ពុជា ​លោកស្រី ងិ​ន ច័ន្ទ​សោភា ប្រធាន​ការិយាល័យ​វិ​ជា្ជ​សង្គ្រោះ​បឋម លោក​ហុ​ក រិន​ អភិបាលក្រុង​ស្ទឹង​សែន ​រួម​នឹង​មន្ដ្រី​ជា​ច្រើន​រូប​ទៀត​អញ្ជើញ​ចូលរួមផង​ដែរ​។​ ជា​កិច្ច​ចាប់ផ្ដើម​លោក​វេជ្ជបណ្ឌិត ​សុ​ខ ឡុង បាន​ឡើង​មាន​ប្រសា​ស​ន៍​ថា វិជ្ជា​សង្គ្រោះ​បឋម គឺជា​មុខ​វិជ្ជា​មាន​សារសំខាន់​មួយ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​សិក្សា ដើម្បី​ទុកជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​សង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហ​គម​ន៍​ដែល​រងគ្រោះថ្នាក់​ផ្សេង​ៗ​ដោយចៃដន្យ​មាន​ដូច​ជា ខ្យល់គ ​ស្ទះដង្ហើម បាក់​ឆ្អឹង និង​គ្រោះថ្នាក់​ចរាចរ​ណ៍ ។​ល​។ ​មុន​ពេល​ដែល​គ្រូពេទ្យ​មក​ដល់ ឬបញ្ជូន​អ្នក​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​សាខា​កាកបាទក្រហមកម្ពុជា​ ខេត្ដកំពង់ធំ​បាន​ប្រារ​ព្ធ​​ទិវា​ពិភពលោក​វិជ្ជា​សង្គ្រោះ​បឋម​បាន​ចំនួន​៤​ដង​រួច​មក​ហើយ​គិត​ទាំង​លើក​នេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕