ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ចំនួន​១៤ ​អាច​រង​នូវ​ជំនន់​ទឹក​ភ្លៀង​​រយៈ​ពេល​មួយ​សប្តាហ៍​ទៀត​

12 ឆ្នាំ មុន

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ សូម​ជម្រាប​​ជូន​ដំណឹង​​ដល់​ក្រសួង​-ស្ថាប័ន​ពាក់​ព័ន្ធ​ អាជ្ញា​ធរ​ដែន​ដី និង​សាធារណ​​ជន​​ឱ្យ​បាន​ជ្រាប​ថា ៖ អស់​រយៈ​​ពេល​ជាង​២​សប្តាហ៍​កន្លង​រួច​មក​ហើយ ដែល​សម្ពាធ​ទាប និង​​ប្រព័ន្ធ​សម្ពាធ​ទាប​បាន​អូស​កាត់ និង​មាន​ឥទ្ធិ​ពល​​លើ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា ហើយ​ស្ថាន​ភាព​អាកាស​ធាតុ​បែប​នេះ

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ សូម​ជម្រាប​​ជូន​ដំណឹង​​ដល់​ក្រសួង​-ស្ថាប័ន​ពាក់​ព័ន្ធ​ អាជ្ញា​ធរ​ដែន​ដី និង​សាធារណ​​ជន​​ឱ្យ​បាន​ជ្រាប​ថា ៖ អស់​រយៈ​​ពេល​ជាង​២​សប្តាហ៍​កន្លង​រួច​មក​ហើយ ដែល​សម្ពាធ​ទាប និង​​ប្រព័ន្ធ​សម្ពាធ​ទាប​បាន​អូស​កាត់ និង​មាន​ឥទ្ធិ​ពល​​លើ​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា ហើយ​ស្ថាន​ភាព​អាកាស​ធាតុ​បែប​នេះ នឹង​បន្ត​កើត​មាន​ក្នុង​រយៈ​ពេល​ប្រមាណ​១​សប្តាហ៍​​ទៀត​។ លក្ខណៈ​​បែប​នេះ​នឹង​ធ្វើ​​ឱ្យ​មាន​ភ្លៀង​​ធ្លាក់​ខ្លាំង​នៅក្នុង​ក្រប​ខណ្ឌ​​ទូទាំង​ប្រទេស ​រហូតដល់​ថ្ងៃទី​​២៣ កញ្ញា ២០១២ ​ដែលអាច​បង្ក​ឱ្យ​មាន​​ជំនន់​ទឹក​ភ្លៀង​ នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា ​ខេត្ត​ឧត្តរ​មាន​ជ័យ ​ព្រះ​វិហារ បន្ទាយ​មាន​ជ័យ ​បាត់​ដំបង ពោធិ៍​សាត់ ​កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ស្ពឺ តាកែវ កណ្តាល ព្រៃ​វែង ​ស្វាយរៀង ​និង​ខេត្ត​កំពត ។

យោង​​លើ​​ស្ថាន​ភាពអាកាស​ធាតុ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​​សូម​​អំពាវនាវ​​ដល់​ក្រសួង​-ស្ថាប័ន​ពាក់​ព័ន្ធ​ អាជ្ញា​ធរ​ដែន​ដី​ និង​ប្រជា​ពល​រដ្ឋ​​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​​ដូច​បាន​​ជម្រាប​​ជូន​ខាងលើ​ ពិសេស​តំបន់​​ជាប់​នឹង​ដង​ស្ទឹង​នានា សូម​បង្កើន​​ការ​យក​ចិត្ត​ទុក​ដាក់​ប្រុង​ប្រយ័ត្ន​​ខ្ពស់​ ដើម្បីចៀស​វាង​​នូវគ្រោះថ្នាក់ និង​ការប៉ះពាល់​ដល់​ទ្រព្យ​សម្បត្តិ​​ផ្សេងៗ​ដែល​អាច​កើត​មាន​ឡើង​ជាយថា​ហេតុ ៕