ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​​កំពូល​​​បើក​សវនាការ​​​រឿង​ភរិយា​​​លោក​ឧកញ៉ា​ខូវ ជឺលី មហាជន​រង់​ចាំ​​មើល​យុត្តិធម៌​​​ចេញ​ពី​​​តុលាការ​​កំពូល​

12 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ តុលាការ​កំពូល​​​​នឹង​បើក​​​សវនាកា​នៅ​ថ្ងៃ​​ទី​១៩ កញ្ញា ​​២០១២​ ដើម្បី​ជំនុំ​​​ជំរះ​​ករណី​​ចោទ​ប្រកាន់​​​លោក​ស្រី​សេង​ ចន្ទដា​ ​ភរិយា​​របស់​លោក​ឧកញ៉ា​​​ខូវ ជឺលី ថា​ជា​អ្នក​​​នៅ​ពី​ក្រោយ​​​គម្រោង​​ការ​សម្លា.ប់​​​លោក​ជំ​ទាវ​​​ស៊ុន សុត្ថា​ ភរិយា​របស់​​​លោក​ទេស​រដ្ឋ​មន្ត្រី​​​​ស៊ុន​ ​ចាន់​ថុល​ ​ដែល​ជា​កូន​បង្កើត​​​របស់​លោក​​​ឧកញ៉ា​ខូវ ជឺលី​ ​និង​ជន​សង្ស័យ​​៣នាក់​ទៀត​​​​ដែល​ត្រូវបាន​​​ចោទ​​​ថា​ជាប់​ពាក់​

រាជ​ធានីភ្នំពេញ ៖ តុលាការ​កំពូល​​​​នឹង​បើក​​​សវនាកា​នៅ​ថ្ងៃ​​ទី​១៩ កញ្ញា ​​២០១២​ ដើម្បី​ជំនុំ​​​ជំរះ​​ករណី​​ចោទ​ប្រកាន់​​​លោក​ស្រី​សេង​ ចន្ទដា​ ​ភរិយា​​របស់​លោក​ឧកញ៉ា​​​ខូវ ជឺលី ថា​ជា​អ្នក​​​នៅ​ពី​ក្រោយ​​​គម្រោង​​ការ​សម្លាប់​​​លោក​ជំ​ទាវ​​​ស៊ុន សុត្ថា​ ភរិយា​របស់​​​លោក​ទេស​រដ្ឋ​មន្ត្រី​​​​ស៊ុន​ ​ចាន់​ថុល​ ​ដែល​ជា​កូន​បង្កើត​​​របស់​លោក​​​ឧកញ៉ា​ខូវ ជឺលី​ ​និង​ជន​សង្ស័យ​​៣នាក់​ទៀត​​​​ដែល​ត្រូវបាន​​​ចោទ​​​ថា​ជាប់​ពាក់​ព័ន្ធ​​នឹង​គម្រោង​​​ការ​សម្លាប់​​កាល​ពី​ថ្ងៃទី​​​១៣ មិថុនា​ ២០១០​ នៅភូមិ​គ្រឹះ​​លេខ​​០១​បេ​ ផ្លូវ​ហាណូយ​ សង្កាត់​ទឹក​ថ្លា​ ខណ្ឌ​សែន​សុខ​ ​រាជ​ធានី​ភ្នំពេញ​ ។

ករណី​​ចោទ​ប្រ​កាន់​​​មួយ​នេះ​រហូត​មក​​​ដល់​ពេល​​នេះ​​បាន​រីក​​រាល​ដាល​​​កាន់​តែ​ធំ​ឡើងៗ​នៅ​ក្នុង​គ្រួសារ​​ត្រកូល​ខូវ​ ឥឡូវ​​​នេះ​មានការ​ចោទ​ប្រកាន់​​​រីករាល​ដាល​រហូតដល់​​​លោក​ឧកញ៉ា​ខូវ ជឺលី​ ដែល​ជា​ឪពុក​បង្កើត​ លោក​ឧកញ៉ា​ខូវ​ ផល្លា​បុត្រ​​ប្អូន​បង្កើត​​ លោកស្រី​ឡាយ ​ហួង និង​​ហ៊ុយ សុខ​លាប​ ថា​ជា​​អ្នក​មេ​គំនិត​​​រៀបចំ​គម្រោង​​​សម្លាប់​នេះ ។លោក​​លឹម​ វណ្ណា​ មេធាវី​​​ការ​ពារ​ក្តី​​​ឱ្យ​លោក​ស្រី​​សេង ចន្ទដា​​​ បាន​និយាយ​ថា ​ដោយសាលា​ដំបូង​​​​រាជ​ធានី​ភ្នំពេញ​ និង​​សាលា​​ឧទ្ធរ​ណ៍​មិន​បាន​ផ្តល់​​​យុត្តិ​ធម៌​​ឱ្យ​កូន​​ក្តី​​របស់​ខ្ញុំ​ ទើប​កូន​ក្តី​​​​ខ្ញុំ​​​ប្តឹង​សារ​​ទុក្ខ​​​​​​ទៅ​តុលាការ​​កំពូល​​​រក​យុត្តិ​ធម៌​​ឱ្យ​ ។ លោក​មេធាវី​​​រូបនេះ​​បន្ត​ថា ​ឥឡូវ​​នេះ​តុលាការ​​​កំពូល​បាន​​​លើក​យក​សំណុំ​រឿង​​​ព្រហ្ម​ទណ្ឌ​​​នេះ​មក​​ជំរះ​​នៅថ្ងៃ​​ទី​១៩ កញ្ញា ២០១២​ខាង​មុន​នេះ​ ហើយ​ខ្ញុំ​សង្ឃឹម​ថា ​តាមរយៈ​​​ភស្តុ​តាង​​​ សាក្សី​ដោះ​បន្ទុក​​ និង​សារណា​​២០​ទំព័រ​ ដែល​បាន​បញ្ជាក់​យ៉ាង​​ច្បាស់​​អំពី​អង្គ​​ហេតុ​​មិនប្រក្រតី​​​នៃ​រឿង​ក្តី​នេះ តុលាការ​​​កំពូល​នឹង​ផ្តល់​​យុត្តិ​ធម៌​​ឱ្យ​លោក​ស្រី​សេង ​ចន្ទដា កូន​ក្តី​របស់​ខ្ញុំ​ឱ្យ​រួច​ផុត​​ពី​ការ​ចោទ​ប្រកាន់​ ។

លោក​មេធាវី​​​បញ្ជាក់ថា ​បើ​គិត​​រហូត​មកដល់​ពេល​នេះ​​ កូន​ក្តី​​របស់​ខ្ញុំ​ត្រូវ​​​​បាន​​ឃុំ​ដោយ​​​អំពើ​​​អយុត្តិ​ធម៌​នៅ​ក្នុង​ពន្ធ​នាគារ​​ព្រៃ​ស​​​អស់​រយៈ​ពេល​​​​ជាង​​​២​ឆ្នាំ​មក​ហើយ​ ។លោក​កា សាវុធ មេធាវី​​ការ​ពារ​​​លោក​ស្រី​ សេង ចន្ទដា ដែរ​នោះបាន​បញ្ជាក់​​​យ៉ាង​ខ្លី​ថា ​ខ្ញុំ​​មិន​ធ្វើការ​បកស្រាយ​អ្វី​​វែង​ឆ្ងាយ​​ទេ​ ខ្ញុំ​​គ្រាន់​តែ​ចង់​​ទាញ​​អារម្មណណ៍​សាធារណ​ជន​ថា ​តើ​លោក​​​ខូវ ជឺលី​ មាន​អាយុ​​​៨៣​ឆ្នាំ ដែល​ជា​អ្នក​មាន​​​ប្រាំ​ជំនាន់​ហើយ​ គាត់​ខំ​ចិញ្ចឹម​​​​បី​បាច់​កូន​​​ទាំង​១១​នាក់​​​តាំង​ពី​បាត​ជើង​​ក្រហម​ រហូតដល់​​រៀប​ចំ​​ឱ្យមាន​គូ​ស្រករ​ទៀត​ តើ​មាន​​ហេតុ​ផល​អ្វី ​​ដែល​គាត់​​ត្រូវ​ទៅ​សម្លាប់​កូន​​ និង​ចៅ​​ជាទីស្រឡាញ់​​របស់​ខ្លួន​នោះ? តើគាត់​​ធ្វើ​ដើម្បី​អ្វី​? ចម្លើយ​​គឺគ្មាន​​ហេតុ​ផល​​​ណាមួយ​​​ដែល​ធ្វើឱ្យ​​គេ​ជឿ​ឡើយ ព្រោះ​​​លើ​លោកនេះ​​គ្មាន​ឪពុក​​​ណា​សម្លាប់​​កូន​បង្កើត​​របស់​ខ្លួន​នោះ​ទេ ។

នៅក្នុង​សារណា​​​២០​ទំព័រ​​​​របស់​លោក​មេធាវី​​ លឹម វណ្ណា​ និងលោក​កា សាវុធ បានបញ្ជាក់​ថា ​នាង​​ចាន់ សុខា និង​នាង​ស៊ី​ណាត​​​ ដែល​ជា​​អ្នក​បំរើ​​​ត្រូវ​បាន​គេ​​ប្រើ​ប្រាស់​​ឱ្យ​ឆ្លើយ​​ទម្លាក់​​កំហុស​​មក​លើ​លោកស្រី​​​សេង ចន្ទដា ​និង​បន្ទាប់​​​មក​នៅ​សាលា​ឧទ្ធរ​ណ៍​ក៏​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​​​ឱ្យ​ឆ្លើយ​ប្រឌិត​​រឿង​ចោទ​ប្រកាន់​​​​ទៅលើលោក​​ឧកញ៉ា ខូវ​ ជឺលី ជាមនុស្ស​​​ចាស់​ជរា​​អាយុ​ជាង​៨៣​​​ឆ្នាំ​ជា​ឪពុក​​​បង្កើត​របស់​លោក​ជំទាវ​​​ស៊ុន ចាន់​ថុល ថា​ជា​អ្នក​​​រួម​គំនិត​​​រៀប​ចំ​គម្រោង​​​សម្លាប់កូន​​បង្កើត​​របស់​ខ្លួន​ទៅវិញ​ ។

លោក​មេធាវី​និយាយ​ថា ក្រោយ​ពី​​សាលា​ឧទ្ធរណ៍​ពុំ​បាន​ចាត់​​ការ​តាម​ការ​ស្នើ​សុំ​របស់​ខ្លួន​​ លោក​ទេស​រដ្ឋ​មន្ត្រី​​​ស៊ុន ចាន់​ថុល​ ក៏​បាន​ធ្វើ​​​លិខិត​ចុះ​ថ្ងៃទី​​៧ ធ្នូ ២០១២​ ស្នើ​សុំ​​ទៅ​រដ្ឋ​មន្ត្រី​​​ក្រសួង​យុត្តិធម៌​​​ធ្វើ​អធិ​បញ្ជា​ឱ្យ​ព្រះ​រាជ្ញា​សាលា​ដំបូង​​​រាជ​ធានី​ភ្នំពេញ​​​​ធ្វើ​ការ​ចោទ​ប្រកាន់​​​លោក​ឧកញ៉ា​ខូវ​ ជឺលី​ និង​ស្នើ​ឱ្យ​​ផ្តន្ទាទោស​​​​លោក​ឧកញ៉ា​​​ដែល​ត្រូវ​ជា​ឪពុក​​ក្មេក​​​ ជា​ឪពុក​​បង្កើត​របស់​ខ្លួន​ ឱ្យ​បាន​តឹង​រឹង​បំផុត​​​រួម​ទាំងកូន​​របស់​ឧកញ៉ា​​​ខូវ​ ជឺលី ៣នាក់​ទៀត​ ។

លោកមេធាវី​ ទាំង​២​​បានបញ្ជាក់ថា រហូត​មក​ដល់​​​ពេល​នេះ​សំណុំ​រឿង​​​ព្រហ្ម​ទណ្ឌ​​ដែល​លោក​​ស៊ុន ចាន់​ថុល​ ប្តឹង​លោក​ឧកញ៉ា​​​ខូវ​ ជឺលី​ មិនទាន់​ត្រូវបាន​​ព្រះរាជ​​​អា​ជ្ញា​​​សាលា​ដំបូង​​​រាជ​ធានី​ភ្នំពេញ​​​​​​សម្រេច​យ៉ាង​ណា​​នៅឡើយទេ​​ ។ ដូច្នេះ​​​ខ្ញុំ​គិត​ថាបើ​សិន​​​ជា​តុលាការ​កំពូល​សម្រេច​រឿង​ក្តី​នេះ​ខុស​នោះ​ រឿង​​អយុត្តិ​ធម៌​​ និង​ភា​ព​គួរ​ឱ្យ​សង្វេគ​នឹង​កើតមាន​ចំពោះ​មនុស្ស​​ស្លូត​ត្រង់​​​ជាច្រើន​​​នាក់​ទៀត​រាប់​ទាំង​ចាន់​ អង្គារិទ្ធ កូន​ប្រុស​​​របស់​នាង​ ចាន់ សុខា ​នឹង​រស់នៅ​​កំព្រា​គ្មាន​​ឪពុក​​ម្តាយ​ជា​ទី​ពឹង​ តើ​អនាគត​របស់​ក្មេង​​ប្រុស​​នេះ​នឹង​ទៅ​​ជា​យ៉ាង​ណា? ​តែខ្ញុំ​​​ជឿ​ថា​តុលាការ​​​កំពូល​​​ជា​ស្ថាប័ន​​យុត្តិធម៌​​​កំពូល​របស់​ជាតិ​ ជា​ក្តី​សង្ឃឹម​​​របស់​ប្រជា​​រាស្ត្រ​​​​ ប្រាកដ​ជាផ្តល់​យុត្តិ​ធម៌​​​​ឱ្យកូនក្តី​​​របស់​យើង​ខ្ញុំ​ ។

គួរ​រំលឹក​ដែរ​ថា កន្លងមក​​សាលា​ដំបូង​​​រាជ​ធានី​ភ្នំពេញ​​​បានសម្រេច​​​សេចក្តី​​​ផ្តន្ទា​ទោស​លោក​ស្រី​ សេង ចន្ទដា និង​ជនសង្ស័យ​ម្នាក់​​​ទៀត​ឈ្មោះ សុខ ឡាក់​ ឱ្យ​ជាប់​ពន្ធ​នាគា​រ​​​​ម្នាក់​​ៗ​ចំនួន​​២០​ឆ្នាំ​​ ហើយ​ឈ្មោះ​ចាន់​ សុខា និង​នាង​ស៊ី​​​ណាត ​ឱ្យ​ជាប់​ពន្ធនាគារ​​ម្នាក់​ៗ​​១៨​ឆ្នាំ តែឈ្មោះ​​យាន​ សុធារិទ្ធ​ ដែល​ជា​ជនសង្ស័យ​​ដូច​ សុខ​ ឡាក់​ ដែរ​​​​ត្រូវ​បាន​​​តុលាការ​​​លើក​លែង​​​ការ​ចោទ​ប្រកាន់​​ ។ ហើយ​​សាលា​ឧទ្ធរណ៍​ក៏​សម្រេច​​​តម្កល់​​សេចក្តី​សម្រេ​ច​​របស់​តុលាការ​​ នៃសាលា​ដំបូង​​​​រាជ​ធានី​ភ្នំពេញ ទុក​ជា​​​បានការ​ដដែល​ ។រឿង​ក្តី​​​ព្រហ្មទណ្ឌ​​​មួយ​នេះ​ ត្រូវបាន​​មជ្ឍ​ដ្ឋាន​​​​មហាជន​កំពុង​​​តាម​ដាន​​​យ៉ាង​យក​ចិត្ត​ទុកដាក់​​​បំផុត ​ជាពិសេស​​​មជ្ឍ​ដ្ឋា​​​ន​អ្នកជំនួញ​ធំ​ៗ​នៅក្នុង​ប្រទេស​កម្ពុជា​​​​ ចាំមើល​តុលាការ​កំពូល​មាន​សេចក្តី​​​​ក្លាហាន​ ហ៊ាន​វះកាត់​​រឿង​ក្តី​​ដ៏​ធំ​​នេះ​យ៉ាង​​ដូច​ម្តេច ៕