រាជធានីភ្នំពេញ ៖ យើងទទួលបានចំណាត់ថ្នាក់លេខ២លើការវាយតម្លៃការគ្រប់គ្រងសមិទ្ធផលសង្គម ដែលរៀបចំឡើងដោយស្ថាប័នវាយតម្លៃអន្តរជាតិ Planet Rating ដែលបានធ្វើការត្រួតពិនិត្យទៅលើការសម្រេចបានសមិទ្ធផលសង្គមរបស់វីសិនហ្វាន់(ខេមបូឌា) ។
យើងទទួលបានការវាយតម្លៃលើការគ្រប់គ្រងសមិទ្ធផលសង្គម(-៤) ដែលជាការឆ្លុះបញ្ចាំងបានយ៉ាងច្បាស់ថា វីសិនហ្វាន់(ខេមបូឌា) មានការប្តេជ្ញាយ៉ាងច្បាស់លាស់ ដើម្បីសម្រេចគោលដៅរបស់ខ្លួនក្រោមការគ្រប់គ្រងសមិទ្ធផលសង្គមប្រកបដោយតុល្យភាពជាមួយនឹងទំនួលខុសត្រូវហានិភ័យ ឬក៏អាចនិយាយថា យើងបាននិងកំពុងធ្វើដំណើរឆ្ពោះទៅរកបំលាស់ប្រែសង្គមជាវិជ្ជមាន។
ដោយសារវីសិនហ្វាន់(ខេមបូឌា)ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តោតសំខាន់លើស្ត្រីនិងកុមារ យើងប្តេជ្ញាថានឹងចែករំលែកប្រាក់ចំណេញប្រចាំឆ្នាំមួយផ្នែក ដើម្បីបរិច្ចាគទៅដល់សង្គមតាមរយៈកម្មវិធីផ្សេងៗជាច្រើន ដូចជាកម្មវិធីផ្តល់អាហារូបករណ៍ដល់កូនរបស់អតិថិជនឆ្នើម កម្មវិធីគម្រោងសំណាញ់សុវត្ថិភាព (ប្រាក់កម្ចីនឹងត្រូវបានលុបបំបាត់នៅពេលដែលអតិថិជនទទួលមរណភាព ព្រមទាំងចូលបច្ច័យសម្រាប់បុណ្យសពផង) ជាពិសេសកាលពីពេលថ្មីៗកន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវីសិនហ្វាន់បានចូលរួមបរិច្ចាគទឹកប្រាក់ចំនួន១.០០០ដុល្លារអាមេរិកដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមចំណែកលើការផ្គត់ផ្គង់ថ្លៃថ្នាំ និងការព្យាបាលរបស់កុមារដែលមានជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា ជំងឺ EV71 និងជំងឺដទៃទៀត ។
គិតមកដល់ខែកក្កដា ឆ្នាំ២០១២ វីសិនហ្វាន់មានប្រតិបត្តិការនៅក្នុងស្រុកចំនួន១១៥ នៅក្នុងខេត្តចំនួន២០ ដែលមានផលប័ត្រឥណទានច្រើនជាង៤២លានដុល្លារអាមេរិក និងអតិថិជនចំនួន១៤៥.០០០នាក់ ព្រមទាំងធ្វើឱ្យមានផលប៉ះពាល់ជាវិជ្ជមានដល់កុមារប្រមាណជា៥០០.០០០នាក់ ដែលរស់នៅក្នុងសហគមន៍ផងដែរ ៕
ចែករំលែកព័តមាននេះ