ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វផ្សាយ​​​សៀវភៅ​​អត្ថ​បទ​គោល​របស់​សម្តេច​តេជោ ហ៊ុន សែន ​បក​ស្រាយ​ព្រំដែន​​គោក និង​សមុទ្រដល់​ប្រជា​ពល​រដ្ឋ​ក្នុង​ឃុំ​រកា​អារ

12 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម ៖ ដើម្បី​បំពេញ​បន្ថែម​ និងជំនួយ​​ស្មារតី​ឱ្យ​កាន់​តែ​​យល់​ច្បាស់​ថែម​ទៀត​នោះ ​ព្រឹក​​ថ្ងៃ​ទី​១៦ កញ្ញា ២០១២ ​លោក​មិន ឃិន ​ប្រធាន​​ក្រុម​ការ​ងារ​ចុះ​​ជួយ​ស្រុក​កង​មាស​បាន​​ដឹក​នាំ​ក្រុម​ការ​ងារ​អញ្ជើញ​​ចុះ​ទៅផ​្សព្វផ្សាយ​​បន្ថែម​អំពី​សៀវ​ភៅ​​អត្ថ​បទ​គោល​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ធ្វើ​អត្ថាធិ​ប្បាយ​​បំភ្លឺ​​ស្តីពី​ការ​បោះ​បង្គោល​​ខណ្ឌ​សីមា​ព្រំ​ដែន​​គោក និង​ការ​កំណត់​ព្រំ​ដែន​​សមុទ្រ​​​រវាង​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា និង​សាធារណ​រដ្ឋ​

ខេត្ត​កំពង់​ចាម ៖ ដើម្បី​បំពេញ​បន្ថែម​ និងជំនួយ​​ស្មារតី​ឱ្យ​កាន់​តែ​​យល់​ច្បាស់​ថែម​ទៀត​នោះ ​ព្រឹក​​ថ្ងៃ​ទី​១៦ កញ្ញា ២០១២ ​លោក​មិន ឃិន ​ប្រធាន​​ក្រុម​ការ​ងារ​ចុះ​​ជួយ​ស្រុក​កង​មាស​បាន​​ដឹក​នាំ​ក្រុម​ការ​ងារ​អញ្ជើញ​​ចុះ​ទៅផ​្សព្វផ្សាយ​​បន្ថែម​អំពី​សៀវ​ភៅ​​អត្ថ​បទ​គោល​របស់​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ធ្វើ​អត្ថាធិ​ប្បាយ​​បំភ្លឺ​​ស្តីពី​ការ​បោះ​បង្គោល​​ខណ្ឌ​សីមា​ព្រំ​ដែន​​គោក និង​ការ​កំណត់​ព្រំ​ដែន​​សមុទ្រ​​​រវាង​ព្រះ​រាជា​ណា​ចក្រក​ម្ពុជា និង​សាធារណ​រដ្ឋ​សង្គម​និយម​វៀតណាម​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​រដ្ឋ​សភា​ថ្ងៃទី​៩ សីហា ​២០១២ ​ដល់​ព្រះ​សង្ឃ និង​ប្រជា​ពល​រដ្ឋ​ចំនួន​៣៦០​នាក់​ក្នុង​បរិវេណ​វត្ត​មុនី​វ័ន​ស្វាយ​ស្រណោះ ​ឃុំ​រកា​អារ ​ស្រុក​កង​មាស។

​លោក​មិន​ ឃិន បាន​មាន​ប្រសាសន៍​​ថា ការ​ផ្សព្វផ្សាយ​​អត្ថ​បទ​​គោល​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​​បក​ស្រាយ​រឿង​​ព្រំដែន​​គោក-សមុទ្រ​​ពិត​ជា​​មាន​សារ​សំខាន់​ខ្លាំង​​ណាស់​សម្រាប់​ប្រជា​ពល​រដ្ឋ​ទូទៅ​​បាន​យល់ ព្រោះ​​ថា អត្ថ​ន័យ​នៃ​​អត្ថ​បទ​គោល​​បាន​បំភ្លឺ​​យ៉ាង​ច្បាស់​ថា កម្ពុជា​មិន​បាន​បាត់​បង់​ទឹក​ដីណា​មួយ​​ទៅ​ឱ្យ​​ប្រទេស​វៀត​ណាម ​ហើយ​វៀត​ណាម​ក៏​មិន​មាន​ការ​បាត់​បង់​​ទឹក​ដីណា​មួយ​មក​កម្ពុជា​ឡើយ ។ ការ​ផ្សព្វផ្សាយ​​នា​ពេល​នេះ​គឺជា​ការ​ជំនួយ​ស្មារតី​ និង​បំពេញ​បន្ថែម​​ឱ្យ​ព្រះ​សង្ឃ ដើម្បី​​ប្រជា​ពល​រដ្ឋ​ទាំង​​អស់​ចង​ចាំ​​ទៅថ្ងៃ​អនាគត​ នឹង​បន្ត​យក​ទៅ​ផ្សព្វផ្សាយ​​ដល់​កូន​ចៅទៀត​ផង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕