ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹម​​ស្នាក់​ការ​​708​​ចាប់​ឈើ​ធ្នង់​​ពីរ​​រថយន្ត​​​ប្រគល់​​ឱ្យ​ជំនាញ​មេ​ព្រៃ

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖​​ ​រថយន្ត​ដឹក​​ឈើ​ប្រណីត​​ចំនួន​ពីរគ្រឿង​​ បាន​ត្រូវ​​​​កម្លាំង​កងរាជ​អាវុធ​​ហត្ថ​​ស្នាក់​ការ​​ដឹក​នាំ​​​ដោយ​លោក​វរសេនីយ៍​​ត្រី មុត វណ្ណៈ នាយ​ស្នាក់​​ការឃាត់​ចាប់​​ កាល​ពី​​ព្រឹក​​ថ្ងៃ​​​ទី​​១៣ កញ្ញា ​រួច​យក​មក​​ប្រគល់​​ឱ្យ​​មន្ត្រី​រដ្ឋ​​បាល​​ព្រៃ​ឈើ​ ។លោក​វរ​សេនីយ៍​ត្រី មុត វណ្ណៈ ​​ថ្លែង​​ថា ក្រោយ​​ពី​ទទួល​បាន​​ព័ត៌​មាន​​ច្បាស់​​ការណ៍​ ​កម្លាំង​កង​រាជ​អាវុធ​​ហត្ថ​បាន​​​ឆ្មក់​ចាប់​​រថយន្ត​​ទាំង​ពី​រ​គ្រឿង​​នេះ​​​​​នៅ​ក្នុង​ព្រៃ

ខេត្ត​ក្រចេះ ៖​​ ​រថយន្ត​ដឹក​​ឈើ​ប្រណីត​​ចំនួន​ពីរគ្រឿង​​ បាន​ត្រូវ​​​​កម្លាំង​កងរាជ​អាវុធ​​ហត្ថ​​ស្នាក់​ការ​​ដឹក​នាំ​​​ដោយ​លោក​វរសេនីយ៍​​ត្រី មុត វណ្ណៈ នាយ​ស្នាក់​​ការឃាត់​ចាប់​​ កាល​ពី​​ព្រឹក​​ថ្ងៃ​​​ទី​​១៣ កញ្ញា ​រួច​យក​មក​​ប្រគល់​​ឱ្យ​​មន្ត្រី​រដ្ឋ​​បាល​​ព្រៃ​ឈើ​ ។លោក​វរ​សេនីយ៍​ត្រី មុត វណ្ណៈ ​​ថ្លែង​​ថា ក្រោយ​​ពី​ទទួល​បាន​​ព័ត៌​មាន​​ច្បាស់​​ការណ៍​ ​កម្លាំង​កង​រាជ​អាវុធ​​ហត្ថ​បាន​​​ឆ្មក់​ចាប់​​រថយន្ត​​ទាំង​ពី​រ​គ្រឿង​​នេះ​​​​​នៅ​ក្នុង​ព្រៃ​​ចំណុច​​ភ្នំ​ខ្តាច់​ ក្នុង​ភូមិ​​សាស្ត្រ​​​ភូមិ​​ស្រែ​ត្រែង ឃុំ​ក្បាល​​ដំរី ស្រុក​សំបូរ ខណៈ​​​ពេល​រថយន្ត​​ទាំង​ពី​រ​គ្រឿង​​នេះ​ត្រូវ​បាន​​ឈ្មួញ​​លើក​​ឈើ​ដាក់​ពេញ​ព្រៀប​​​​ និង​បម្រុង​​ដឹក​ចេញ​​ ។

លោក​នាយ​ស្នាក់​​ការសន្តិ​សុខ​​៧០៨​​បញ្ជាក់​ថា ការ​​ចាប់​ឃាត់​រថយន្ត​ដឹក​​ឈើ​ទាំង​ពីរ​គ្រឿង​​នេះ​ គឺ​សមត្ថ​កិច្ច​ពុំ​បាន​​ចាប​់​ឃាត់​​ខ្លួន​មនុស្ស​​ទេ ព្រោះ​ពួកគេ​​ដឹង​​​មុន​​ ក៏​រត់​​គេច​ខ្លួន​​បាត់​អស់​​បន្សល់​​ទុក​តែ​រថយន្ត​​ដឹក​ឈើទាំង​​ពី​រ​គ្រឿង​ដែល​​​មួយ​គ្រឿង​​ម៉ាក​​កាមរី​ ស៊េរី​​ឆ្នាំ​១៩៩៣ ​មាន​ផ្ទុក​​ឈើ​ប្រណីត​​ពេញ​ព្រៀប និង​មួយ​គ្រឿង​​ទៀត​ម៉ាក​​កាមរី ស៊េរី​​ឆ្នាំ​១៩៩១ មាន​ផ្ទុក​ឈើ​ពេញ​​ព្រៀប​​ដូច​គ្នា ។ បន្ទាប់​​ពី​​ធ្វើ​ការឃាត់​​​ចាប់​រថយន្ត​​ដឹក​ឈើ​​​ទាំង​ពីរ​គ្រឿង​នេះ​ត្រូវ​បាន​​កម្លាំង​​កង​រាជ​អាវុធ​​ហត្ថ​ស្នាក់​​​ការ​​​​៧០៨ ​​ប្រគល់​​ទៅ​​ឱ្យ​ខាង​រដ្ឋ​​បាល​​​ព្រៃឈើ​​​នៅ​ព្រឹក​ថ្ងៃ​​ដដែលនោះ ​​ភ្លាម​​ៗ​ដែរ ។

លោក​សេង សីតារុន នាយ​សង្កាត់​​រដ្ឋ​​បាល​​ព្រៃ​​ឈើ​សណ្តាន​​​​ឱ្យ​ដឹង​ថា ឈើ​ទាំង​​នេះ​គឺ​​សុទ្ធ​សឹង​​ជា​ឈើ​ប្រណីត​​ប្រភេទ​​ធ្នង់​​មាន​ចំនួន​​ជិត​ដប់​កំណាត់​​ស្មើ​នឹង​ជិត​៣​ម៉ែត្រ​គូប​​ ។ ទាំង​រថយន្ត​​ និង​ឈើ​​ត្រូវ​បាន​មន្ត្រី​​​ជំនាញ​​​កសាង​សំណុំ​​រឿង​ចាត់​វិធាន​ការ​​តាម​ផ្លូវ​​ច្បាប់  និង​​បាន​​នាំ​ទៅ​​រក្សា​​​ទុក​នៅ​​ស្នាក់​ការ​​បណ្តុះ​កូន​​ឈើ​ខ្សារ​ ។ គួរ​រំ​លឹក​​ថា បច្ចុប្បន្ន​​នេះ​ការ​ដឹក​​ជញ្ជូន​​ឈើ​ខុស​​ច្បាប់​​របស់​ក្រុម​​​ឈ្មួញ​​ទុច្ចរិត​​ គឺ​មាន​​សកម្ម​ភាព​​កម្រើក​​ឡើង​វិញ​​គួរ​​ឱ្យ​កត់​សម្គាល់​​ ខណៈ​ពេល​ដែល​ទី​ផ្សារ​របស់​ឈើ​​ប្រណីត​​កំពុង​តែ​មាន​តម្លៃ​​ទី​ផ្សារ​​ខ្ពស់​ក្នុង​​ការ​នាំ​យក​ទៅ​​លក់​នៅ​​ប្រទេស​វៀត​ណាម​​ ។ សកម្ម​ភាព​​​ដឹក​​ជញ្ជូន​​ឈើ​​ខុស​ច្បាប់​​របស់​ក្រុម​ឈ្មួញ​​គេ​សង្កេត​ឃើញ​​ថា ភាគ​ច្រើន​​មិនសូវ​​មាន​​ជន​ស៊ី​វិល​ទេ​​ ទើប​​ធ្វើ​​ឱ្យ​សមត្ថ​កិច្ច​​ញញើត​ដៃ​ក្នុង​​ការ​បង្ក្រាប ៕