រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៤ កញ្ញា នៅក្លិប Sky ក្រុមហ៊ុន Moët Hennessy Asia Pacific Pte L td បានរៀបចំធ្វើសន្និសីទកាសែតបង្ហាញក្រុមតារានិងគម្រោងការនៃការរៀបចំព្រឹត្តិការណ៍ Hennessy Artistry Club Series 2012 ។
លោក Patrick Tan ប្រធានតំណាងក្រុមហ៊ុន Moët Hennessy Asia Pacific Pte Ltd ការិយាល័យតំណាងនៅកម្ពុជាបាននិយាយថា ព្រឹត្តិការណ៍Hennessy Artistry 2012 បានវិលត្រឡប់មកវិញហើយសម្រាប់ឆ្នាំទី៣របស់ខ្លួននៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។
ការវិលត្រឡប់មកវិញនេះគឺព្រោះតែព្រឹត្តិការណ៍នេះទទួលបានលទ្ធផលដ៏គួរឱ្យកត់សម្គាល់កាលពីឆ្នាំមុន ដោយទទួលបានមតិយោបល់វិជ្ជមានជាច្រើនអំពីព្រឹត្តិការណ៍Hennessy Artistry ។ សិល្បករក្នុងស្រុក និងបរទេសដែលយើងបានអញ្ជើញមកសម្តែងគឺជាសិល្បករដ៏អស្ចារ្យ ដោយពួកគេម្នាក់ៗសុទ្ធតែមានសាវតារ និងវប្បធម៌ខុសៗគ្នា ប៉ុន្តែពួកគេអាចលាយបញ្ចូលគ្នានូវស្ទីលតន្ត្រីរបស់ពួកគេយ៉ាងគួរឱ្យគាប់ចិត្ត ។ នេះហើយគឺជា Hennessy Artistry «សិល្បៈនៃការលាយបញ្ចូលគ្នាជាសាកល »។ ឆ្នាំនេះយើងមានសេចក្តីរំភើបរីករាយសូមប្រកាសការចាប់ផ្តើមព្រឹត្តិការណ៍ Hennessy Artistry ជាមួយនឹងកម្មវិធី Club Series ដោយចាប់ផ្តើមពីថ្ងៃទី១៤ ខែកញ្ញា នេះតទៅ ដែលនឹងប្រារព្ធធ្វើនៅក្លិប Sky ហើយកម្មវិធីClub Series នឹងប្រារព្ធធ្វើជាបន្តបន្ទាប់ជាមួយបណ្តាក្លិបឈានមុខគេនៅរាជធានីភ្នំពេញ នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ រហូតដល់ថ្ងៃទី២៤ វិច្ឆិកា ។
យើងបានបង្កើនស្តង់ដានៃកម្មវិធីClub Series ឆ្នាំនេះជាមួយនឹងការលាយបញ្ចូលគ្នាដ៏ល្អនូវការសម្តែងដែលមិនធ្លាប់ឃើញ ឌីជេ និងអ្នកចម្រៀងដែលមកពីគ្រប់ទិសទី ។ លោកអ្នកនឹងបានស្គាល់នូវស្ទីល និងសិល្បៈនៃការលាយបញ្ចូលគ្នាដ៏ពិសេសពីគេ នៅក្នុងក្លិបផ្សេងៗគ្នា ។ ឆ្នាំនេះ ព្រឹត្តិការណ៍Hennessy Artistryនឹងផ្តោតអត្ថន័យទៅលើពាក្យស្លោក«សិល្បៈនៃការលាយបញ្ចូលគ្នាជាសាកល »។ព្រឹត្តិការណ៍ Hennessy Artistry 2012 Finale នឹងប្រារព្ធធ្វើឡើងនៅថ្ងៃសុក្រទី៧ ខែធ្នូ ហើយវានឹងក្លាយជាព្រឹត្តិការណ៍ដ៏សប្បាយរីករាយបំផុតដែលមិនធ្លាប់មានជាមួយក្រុមសិល្បករល្បីៗ ៕
ចែករំលែកព័តមាននេះ