សម្តេចបវរធិបតី ចោទសួរចំៗ ៖ ហេតុអ្វីក្រុមអ្នកនយោបាយក្រៅប្រទេសស្ងាត់ជ្រាប ពេលព័ត៌មានថៃទម្លា.យថាការធ្វើរបងបេតុង ធ្វើឱ្យថៃបាត់បង់ដីធ្វើស្រែជាង១០០ហិកតា?
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចោទសួរបកទៅក្រុមអ្នកនយោបាយក្រៅប្រទេសថា ហេតុអ្វីស្ងាត់ជ្រាប ពេលព័ត៌មានថៃទម្លាយថា ការធ្វើរបងបេតុងជាឯកតភាគីរបស់ថៃ ធ្វើឱ្យប្រជាពលរដ្ឋថៃ បាត់បង់ដីស្រែចម្ការជាង ១០០ហិកតា?

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនារសៀលថ្ងៃទី២៨ ខែតុលានេះថា ៖ បងប្អូនប្រជាពលរដ្ឋខ្មែរមានចម្ងល់ដូចខ្ញុំដែរឬទេថា ក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសមួយក្រុម តែងតែចោទរាជរដ្ឋាភិបាលដោយគ្មានភស្តុតាងឬឯកសារ ថារាជរដ្ឋាភិបាលបានធ្វើអោយបាត់ដីខ្មែរនៅព្រំដែនកម្ពុជា-ថៃ នៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩ តាមរយៈការបោះបង្គោលព្រំដែនបណ្តោះអាសន្ន និងការដែលថៃធ្វើបងព្រំដែនបេតុងដោយឯកតាភាគី។
សម្តេចបវរធិបតី បានបន្តថា ហើយគេតែងតែយកព័ត៌មានពីប្រភពដែលផ្សពផ្សាយដោយបណ្តាញពត៌មានថៃ។ អ្វីដែលជាការចម្លែកនោះ ហើយខុសពីរាល់ដង ប៉ុន្មានថ្ងៃនេះ ដែលព័ត៌មានថៃបានផ្សាយជាសាធារណៈថា ការធ្វើរបងបេតុងជាឯកតភាគីរបស់ថៃនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៩ បានធ្វើឲ្យប្រជាពលរដ្ឋថៃចំនួន ៦៦គ្រួសារ ដែលធ្លាប់ធ្វើចំការចំនួន៨៦៣រ៉ៃ (ស្មើ១៣៨ ហិកតា) ចូលមកខាងកម្ពុជា មិនអាចបន្តធ្វើបានទៀតនោះទេ បែរជាក្រុមអ្នកនយោបាយខ្មែរក្រៅប្រទេសមួយក្រុមនេះស្ងាត់ឱ្យជ្រាបដូចចោរលួចសេះទៅវិញ។
បន្ថែមពីនេះទៀតសម្តេចបវរធិបតី ថា តើខួរក្បាលរបស់ក្រុមអ្នកនយោបាយខ្មែរនេះ មានតែមួយគត់ គឺចោទថារដ្ឋាភិបាលខ្មែរធ្វើអោយបាត់ដី (ទោះជាពួកគេ គ្មានឯកសារឬភស្តុតាងអ្វីច្បាស់លាស់ក៏ដោយ) ហើយអ្វីខុសពីហ្នឹង ទោះជាការពិត មានភស្តុតាង និងឯកសារបញ្ជាក់ច្បាស់យ៉ាងណា គឺពួកគេមិនទទួលស្គាល់ និងមិនហ៊ាននិយាយទេ?
ចែករំលែកព័តមាននេះ