ក្រុងប៉ោយប៉ែត ៖ ភ្លើងស្នេហ៍ ព្រោះតែមិនអស់អាល័យក្រោយការលែងលះលួចវិលមកជួបប្រពន្ធខឹងម្តាយក្មេកស្តីបន្ទោសក៏ហៅបក្សពួកមកកាប់ឱ្យរងរបួសទាំង២នាក់ម្តាយ-កូនទាំងយប់ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៥ កញ្ញា ២០១២ នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ស្ត្រី២នាក់ម្តាយ-កូន ១-ឈ្មោះអឹុម ណេង អាយុ៥៨ឆ្នាំ (ជាម្តាយ) និង២-ឈ្មោះឆែ លី អាយុ៣៦ឆ្នាំជាកូន អ្នករងគ្រោះទាំង២នាក់ មានទីលំនៅក្នុងភូមិកើតហេតុបានរងរបួសធ្ងន់ធ្ងរក្រោយពីជនសង្ស័យអតីតជាប្តីរបស់ឈ្មោះឆែ លី នាំបក្សពួកមកកាប់ដល់ក្នុងផ្ទះក្រោយពីខឹងនឹងម្តាយក្មេកហាមមិនឱ្យជួបពេលយប់ចង់ឱ្យជួបពេលថ្ងៃ។ ជនសង្ស័យជាប្តីរបស់ឈ្មោះ ឆែ លី ដែលលើកគ្នាមកកាប់ប្រពន្ធ និងម្តាយក្មេកនោះឈ្មោះរ៉ង អាយុ២៧ឆ្នាំ ស្នាក់នៅក្នុងក្រុងប៉ោយប៉ែត និងមានស្រុកកំណើតនៅខេត្តស្វាយរៀង ។
តាមប្រភពប្រាប់ឱ្យដឹងថា មុនហេតុការណ៍កើតឡើងឈ្មោះរ៉ង បានលួចមកជួបប្រពន្ធក្រោយពីគេមានជម្លោះក្នុងគ្រួសារហើយបានលែងលះគ្នាអស់មួយរយៈធំជិត៣ខែ ។ ប្រភពបន្តថា ខណៈឈ្មោះរ៉ង មកជួបប្រពន្ធត្រូវស្ត្រីជាម្តាយក្មេកដឹងក៏សុំអង្វរថា បើចង់ជួបសុំឱ្យមកជួបពេលថ្ងៃមិនត្រូវមកជួបពេលយប់នោះទេ ដោយខឹងក៏ត្រឡប់ទៅបាត់ប្រហែលជិត២ម៉ោងក្រោយមកស្រាប់តែឈ្មោះរ៉ង ត្រឡប់មកវិញជាមួយបក្សពួក៤នាក់ផ្សេងទៀតប្រដាប់ដោយកាំបិតសាម៉ូរ៉ៃគ្រប់ដៃចូលទៅកាប់ស្ត្រីជាប្រពន្ធ និងស្ត្រីជាម្តាយក្មេកតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ