ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឃាត់​​​ឆែក​ឆេរ​​រថយន្ត​យីឌុប​​រក​ឃើញ​​ឈើគ្រញូង​ជាង​​3តោន

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖​​ ​កាល​ពី​ថ្ងៃ​ទី​​១៥ កញ្ញា វេលា​ម៉ោង​​៩​ព្រឹក ​មន្ត្រី​​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​ខេត្ត​បន្ទា​យ​មាន​ជ័យ បាន​ឃាត់​រថយន្ត​ធុន​​ធំ​​ប្រភេទ​​យីឌុប​​១​គ្រឿង​ដែល​​សង្ស័យ​​ដឹក​ឈើ​​ធ្វើ​ការ​ឆែក​ឆេរ ​​ស្រាប់​តែ​​ប្រទះ​ឃើញ​​ឈើ​គ្រញូង​​ជាង​​៣​តោន​​​ ត្រូវ​​បាន​រឹប​អូស​​ ប៉ុន្តែ​​អ្នក​បើក​​បរ​គេច​ខ្លួន​​បាត់។ ជា​ការ​​កត់​សម្គាល់​​ ករណី​​បែប​នេះ​​មិន​​សូវ​ឃើញ​​ចាប់​បាន​​ជន​ដែល​ទាក់​​ទិន​នឹង​​បទ​ល្មើស​​នេះទេ ។

លោក​ជា ផល្លី នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​​ឈើ ខេត្ត​បន្ទា​យ​មាន​ជ័យ ​ថ្លែង​ថា រថយន្ត​​​ដែល​​ចាប់​ឃាត់​​នេះ​​​​ម៉ាក​នីស្សាន់​​ ប្រភេទ​​​​​យីឌុប​​កង់​១០ ។ ​ប្រតិ​បត្តិ​​ការ​​នេះ​​​ដឹក​នាំ​​ដោយ​លោក​​ផាន់ ភីរម្យ ព្រះរាជ​​អាជ្ញា​​រង​អម​សាលា​​ដំបូង​ខេត្ត​​ ដែល​មាន​​មន្ត្រី​​រដ្ឋ​​បាល​​ព្រៃ​ឈើ​សហ​ការ​ជា​មួយ​​មន្ត្រី​ប៉ូលិស​​​​ប្រឆាំង​​បទ​ល្មើស​សេដ្ឋ​កិដ្ច​​ក្រសួង និង​​ខេត្ត​​ បាន​ឃាត់​​រថយន្ត​​​យីឌុប​​នេះ​​នៅ​លើ​ផ្លូវ​​ជាតិ​​លេខ​​៦ ចំណុច​​ស្ពាន​ទី​១ ក្នុង​សង្កាត់​​ព្រះ​ពន្លា​​ ក្រុង​សិរី​សោភ័ណ ។

លោក​ជា ផល្លី បាន​បន្ត​​ថា ក្រោយ​ពីចាប់​​​​ឃាត​​់​រថយន្ត​​ដែល​សង្ស័យ​​ដឹក​ឈើ​​នេះ ​​នៅ​វេលា​ម៉ោង​​៣ និង​៣០​​នាទីរសៀល​​​​ថ្ងៃ​ដដែល ក៏​​បាន​​ធ្វើ​​ការ​​​ឆែក​ឆេរ​ គឺ​ឈ្មួញ​​លាក់​​ឈើ​​ពី​ក្រោម​​ ហើយ​ដាក់​​ចំបើង​​ និង​​យក​ដែក​​ផ្សារ​​ក្រាល​​ពី​លើ​​បន្លំ​ភ្នែក​​សមត្ថ​កិច្ច​​ ទោះ​​បី​ជា​​បែបណា​ ក៏​មិន​អាច​​លាក់​បាំង​​ពី​សមត្ថ​កិច្ច​បាន​​ឡើយ ។ ក្រោយ​ពី​ការ​ឆែក​ឆេរ ​បាន​​រក​ឃើញ​​ឈើ​គ្រញូងចំនួន​​​៩០​​ដុំ​ស្មើ​​នឹង​​២​ម៉ែត្រ​​គូប​កន្លះ ដែល​មាន​ទម្ងន់​​ប្រមាណ​​៣.៤០០​គីឡូ​ក្រាម​​ ។ តាម​មន្ត្រី​​រដ្ឋ​បាល​​ព្រៃ​ឈើ​​ឱ្យ​ដឹង​ថា សំណុំ​រឿង​​នេះ​នឹង​បញ្ជូន​ទៅ​សាលា​ដំបូង​​ខេត្ត​ដើម្បី​​អនុវត្ត​​តាម​ច្បាប់ ៕