ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​​​ចុះ​រៀប​ចំ​​​សណ្តាប់​ធ្នាប់​​​តាម​ដង​ផ្លូវ​​​ និង​អប់​រំ​​អ្នកបើក​បរ​​ឱ្យ​បន្ថយ​ល្បឿន​

12 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កាល​ពី​​​ព្រឹក​ថ្ងៃទី​​១៣​ កញ្ញា​ ​ប៉ូលិស​ជំនាញ​​​សណ្តាប់​ធ្នាប់​​​ចរាចរណ៍​​សាធារណៈ​​ក្រុង​ប៉ោយ​ប៉ែត​បាន​ចុះ​រៀប​ចំ​​​សណ្តាប់​ធ្នាប់​​​ និង​ធ្វើការ​​អប់​រំ​​​​ណែនាំ​ដល់​អាជីវ​ករ​​ដែល​លក់​ដូរ​​​តាម​ដង​ផ្លូវ​​ក៏​ដូច​ជា​​​អ្នក​លក់​ខ្សាច់​​​ ឥដ្ឋ​ ថ្ម​ដែល​ចាក់​​ហៀ​រតាម​ចិញ្ចើម​ផ្លូវ​​​ត្រូវ​​​ឱ្យ​រុះ​រើ​​ថយ​​ឱ្យ​ផុត​ពី​​ផ្លូវ​​ឱ្យ​បាន​​​៥ម៉ែត្រ​ ។ លើស​ពី​នេះ​ទៀត​​​​សមត្ថកិច្ច​​​​ជំនាញ​​​​​បាន​ចុះ​​​អប់​រំ​​ដល់​អ្នក​បើក​​បរ​រថយន្ត​​​ជន​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កាល​ពី​​​ព្រឹក​ថ្ងៃទី​​១៣​ កញ្ញា​ ​ប៉ូលិស​ជំនាញ​​​សណ្តាប់​ធ្នាប់​​​ចរាចរណ៍​​សាធារណៈ​​ក្រុង​ប៉ោយ​ប៉ែត​បាន​ចុះ​រៀប​ចំ​​​សណ្តាប់​ធ្នាប់​​​ និង​ធ្វើការ​​អប់​រំ​​​​ណែនាំ​ដល់​អាជីវ​ករ​​ដែល​លក់​ដូរ​​​តាម​ដង​ផ្លូវ​​ក៏​ដូច​ជា​​​អ្នក​លក់​ខ្សាច់​​​ ឥដ្ឋ​ ថ្ម​ដែល​ចាក់​​ហៀ​រតាម​ចិញ្ចើម​ផ្លូវ​​​ត្រូវ​​​ឱ្យ​រុះ​រើ​​ថយ​​ឱ្យ​ផុត​ពី​​ផ្លូវ​​ឱ្យ​បាន​​​៥ម៉ែត្រ​ ។ លើស​ពី​នេះ​ទៀត​​​​សមត្ថកិច្ច​​​​ជំនាញ​​​​​បាន​ចុះ​​​អប់​រំ​​ដល់​អ្នក​បើក​​បរ​រថយន្ត​​​ជន​ជាតិ​ថៃ​តាម​រយៈ​​ក្រុម​ហ៊ុន​​​មួយ​ចំនួន​​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ឱ្យ​បើក​បរ​​​បន្ថយ​ល្បឿន​ត្រឹម​កុង​ទ័រ​​៣០​គីឡូម៉ែត្រ​​ក្នុង​១ម៉ោង​ ។

ការ​ចុះ​រៀប​​ចំ​​សណ្តា​ប់​ធ្នាប់​​​ផ្លូវ​ជាតិលេខ​​​៥​​​​នេះ​​ធ្វើ​ឡើង​​ពី​ចំណុច​​​​រង្វង់​មូល​ច្រក​ទ្វារ​​អន្តរ​ជាតិ​​​ប៉ោយ​ប៉ែត​​ភូមិក្បាល​​ស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែត​ដល់​ភូមិ​​ផ្សារ​​​កណ្តាល​​​ សង្កាត់​ផ្សារ​កណ្តាល​​ ក្រុង​ប៉ោយ​ប៉ែត​ ។ លោក​អនុសេនីយ៍​​​ទោ​សៅ​ សារឿន​ នាយ​ផ្នែក​​​​ប៉ូលិស​ចរាចរណ៍​សណ្តាប់​ធ្នាប់​​​​សាធារណៈ​​​ក្រុង​ប៉ោយ​ប៉ែត​​​បាន​ប្រាប់​​​​ថា ការ​ចុះ​​រៀប​ចំ​​សណ្តាប់​​ធ្នាប់​តាម​ដង​ផ្លូវ​​​​ជាតិ​​ និង​ដង​ផ្លូវ​​លំ​ក្នុង​ក្រុង​​​ប៉ោយ​ប៉ែត​​នេះ សូម្បី​តែ​​​អ្នក​កំពុង​សាង​សង់​​​ផ្ទះ​ហើយ​​​ចាក់​ខ្សាច់​​ ថ្ម​ ឥដ្ឋ​​ហៀ​រ​លើ​ដង​ផ្លូវ​​​​ក៏​ត្រូវ​​អប់រំ​ណែនាំ​​ឱ្យ​កាយ​​​ផុត​​​ពី​ដង​ផ្លូវ​​​​ផង​ដែរ​។ លោក​បន្ត​ថា ​ក្រៅ​ពីការ​​​អប់​រំ​ណែនាំ​​​​អាជីវករ​​​រួច​ហើយ​ កម្លាំង​របស់​លោក​ក៏​បាន​​ចុះ​អប់​រំ​​​ក្រុម​ហ៊ុន​​​ចំនួន​៩​ដែល​ក្រុម​ហ៊ុន​​ទាំង​នេះ​មាន​​រថយន្ត​ចេញ​ចូល​ពី​ប្រទេស​ថៃ​ជា​ប្រចាំ​​ឱ្យ​ណែនាំ​​​ដល់​អ្នក​បើក​បរ​ថយន្ត​ជន​ជាតិ​​ថៃ​​​ទាំង​នោះ​ត្រូវ​បន្ថយ​ល្បឿន​​​ត្រឹម​កុង​ទ័រ​​​៣០គីឡូម៉ែត្រ​ក្នុង​​មួយ​ម៉ោង​ ខណៈ​ចូល​មក​​​ដល់​​ទឹក​ដី​ខ្មែរ​​ ។

លោកសៅ សារឿន​ ប្រាប់​ថា ក្រុម​ការងារ​របស់​លោក​បាន​ចុះ​អនុវត្ត​គោល​ការណ៍​​​នេះ​តាម​បទ​បញ្ជា​​ និង​ការចង្អុល​បង្ហាញ ​​​​ពីលោក​វរ​សេនីយ៍​​​ត្រី​អ៊ុំ សុផល​ អធិការ​​​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែត​​ដើម្បី​​​កែលម្អ​សោភ័ណ​​​ភាព​ក្រុង​ប៉ោយ​ប៉ែត​​ និង​កាត់​បន្ថយ​​​ការ​គ្រោះ​ថ្នាក់​​​ចរាចរណ៍​ ៕