ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​ករ​ខ្មែរ​១១​នាក់​ទៀត​ត្រូវ​ប៉ូលិស​ឡាវ​ឃាត់​យក​លុយ​អស់​ពី​ខ្លួន​

12 ឆ្នាំ មុន

ខេត្ត​ស្ទឹងត្រែង ៖ ​ពល​ករ​ខ្មែរ​ចំនួន​១១​នាក់​ផ្សេង​ទៀត​​ត្រូវប៉ូលិស​ឡាវ​ឃាត់ និង​យក​លុយ​អស់​ពី​ខ្លួន ខណៈ​វិលត្រឡប់​​មក​ពី​ប្រទេស​ឡាវ​វិញ កាល​ពី​ល្ងាច​ថ្ងៃទី​១៤ កញ្ញា ​២០១២ ​នៅ​ក្នុង​ទឹក​ដី​ប្រទេស​ឡាវ​ជាប់​ព្រំ​ប្រទល់​​កម្ពុជា-​ឡាវ ។

មន្ត្រី​នគរបាល​​ការិយា​ល័យ​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​​នៃ​​ស្នងការ​ដ្ឋាន​​នគរបាល​​ខេត្ត​ ​បាន​ប​ញ្ជាក់ថា ​ប្រជា​ពល​រដ្ឋ​ទាំង​១១​នាក់​ត្រូវបាន​មន្ត្រី​​​ច្រក​ទ្វារ​​អន្តរ​ជាតិ​កម្ពុជា-ឡាវ​បញ្ជូន​មក​​ស្នងការ​ដ្ឋាន បន្ទាប់​ពី​ត្រូវ​​​​ប៉ូលិស​ឡាវ​ឃាត់ និង​ផាក​ពិន័យ​​ពេល​ត្រួត​ពិនិត្យ​ទៅពុំ​មាន​​លិខិត​ស្នាម​​ស្រប​ច្បាប់​​បញ្ជាក់​ពី​​ការ​ឆ្លង​ដែន​ហើយ​ការ​ផាក​ពិន័យ​នោះ​​យក​លុយ​​ក្នុង​ម្នាក់​​៩​ម៉ឺន​រៀល​។

ពល​​ករ​ទាំង​​នោះ​ប្រាប់​សមត្ថ​កិច្ច​​​ខេត្ត​ឱ្យ​ដឹង​ថា ពួក​ខ្លួន​ត្រូវ​ទៅធ្វើការ​នៅ​ប្រទេស​ឡាវ ដោយ​មាន​ថៅកែ​​ឈ្មោះ​​ឡោ យ៉េន ជន​ជាតិ​ចិន​ បាន​ទូរស័ព្ទ​​ហៅ​ពួក​ខ្លួន​ឱ្យ​ទៅ​​ធ្វើ​សំណង់​​នៅ​ទំនប់​វារី​អគ្គិ​សនី​​នៅ​ប្រទេស​ឡាវ​ ​ដោយ​គិត​កម្រៃ​​ពល​​កម្ម​ក្នុង​មួយ​ថ្ងៃ​ចាប់​ពី​៨​ដុល្លារ​ដល់​១៥​ដុល្លារ​​យោង​តាម​អ្នក​មាន​ជំនាញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕