ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ស្រីដៃ​ឆៅ​បន្លំ​​យក​ខ្សែ​ដៃ​មាស​​ត្រូវ​ប៉េអឹម​​ក្របួច​ជាប់​

12 ឆ្នាំ មុន

ខេត្ត​ក្រចេះ ៖ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​ចាប់​​ឃាត់​​ខ្លួន​ចោរ​ស្រី​ដៃ​ឆៅ​ម្នាក់​​​បន្លំ​​លួច​ខ្សែដៃ​​មាស​មួយខ្សែ​​ទម្ងន់៣​ជី​ពី​ហាងលក់​មាស​​យីហោ​ហៀក ហ័រ ​មាន​ទីតាំង​នៅ​ទី​ប្រជុំ​ជនផ្សារ​ក្រចេះ ​កាល​ពី​ល្ងាច​ថ្ងៃទី​​១៤ កញ្ញា ២០១២។

​មន្ត្រីកងរាជអាវុធហត្ថ​​ខេត្ត​បាន​និយាយ​ថា នារី​ជើង​ល្អ​ដៃ​ឆៅ​ជាប់​ចោទ​ពី​​បទ​ចោរ​កម្ម​រូប​នេះ​​ឈ្មោះ​​ជួន សុភា ​អាយុ​២៤​ឆ្នាំ មុខ​របរ​​មិន​ពិត​

ខេត្ត​ក្រចេះ ៖ កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​ចាប់​​ឃាត់​​ខ្លួន​ចោរ​ស្រី​ដៃ​ឆៅ​ម្នាក់​​​បន្លំ​​លួច​ខ្សែដៃ​​មាស​មួយខ្សែ​​ទម្ងន់៣​ជី​ពី​ហាងលក់​មាស​​យីហោ​ហៀក ហ័រ ​មាន​ទីតាំង​នៅ​ទី​ប្រជុំ​ជនផ្សារ​ក្រចេះ ​កាល​ពី​ល្ងាច​ថ្ងៃទី​​១៤ កញ្ញា ២០១២។

​មន្ត្រីកងរាជអាវុធហត្ថ​​ខេត្ត​បាន​និយាយ​ថា នារី​ជើង​ល្អ​ដៃ​ឆៅ​ជាប់​ចោទ​ពី​​បទ​ចោរ​កម្ម​រូប​នេះ​​ឈ្មោះ​​ជួន សុភា ​អាយុ​២៤​ឆ្នាំ មុខ​របរ​​មិន​ពិត​ប្រាកដ មាន​ទីលំនៅ​ផ្ទះ​ជួល​នៅ​រាជធានីភ្នំពេញ ។

លោក​វរ​សេនីយ៍​​ទោ ស្រី វុត្ថា ​ប្រធាន​មន្ទីរ​​ស្រាវជ្រាវ និង​យុត្តិ​ធម៌​នៃ​ទី​បញ្ជា​ការ​​កង​រាជ​អាវុធហត្ថ​​ខេត្ត​បាន​​ឱ្យ​ដឹងថា ​នារី​ជាប់​ចោទ​ត្រូវ​បាន​​កម្លាំង​​សមត្ថ​កិច្ច​ធ្វើ​ការ​ចាប់​ឃាត់​ខ្លួន​​ភ្លាមៗ ​ក្រោយ​ពី​ទទួល​បាន​ពាក្យ​​បណ្តឹង​​ផ្ទាល់​​មាត់​ពី​ជន​រងគ្រោះ​ជា​ម្ចាស់​​ហាង​លក់​មាស​ខាងលើ​រួច​មក ។ នៅ​ល្ងាច​ថ្ងៃ​កើត​ហេតុ​​នារីជាប់​ចោទ​រូប​នេះ​បាន​​បន្លំ​ធ្វើ​ជា​ទៅ​ទិញ​មាស​នៅ​ហាង​​លក់​មាស​ខាងលើ និង​បាន​បង្គាប់​ឱ្យ​ម្ចាស់​ហាង​​យក​ខ្សែ​​ដៃ​​មាស​ចំនួន​៤​ខ្សែ​​មក​មើល ។ បន្ទាប់​​ពី​មើល​ជា​ច្រើន​លើក​រួច​មក​នារី​ម្នាក់​នេះ​​បាន​លួច​បន្លំ​​យក​ខ្សែ​ដៃ​មាស​មួយ​ខ្សែ​ទម្ងន់​​៣​ជី លាក់​ក្នុងដៃ ហើយ​ព្យាយាម​​គេច​ខ្លួន​ តែ​​ត្រូវ​ម្ចាស់​គេ​​ដឹង​ទាន់ ក៏​ប្តឹង​រាយ​ការណ៍​​មក​កម្លាំង​​ប៉េអឹម​​ ទើប​កម្លាំង​ជំនាញ​ចុះ​​ស្រាវជ្រាវ​​ឃាត់​ខ្លួនតែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕